9

434 25 18
                                    

(ភាគបញ្ចប់)

"Beomgyu ប្រយ័ត្ន!!!" រាងក្រាស់ស្រែកមួយទំហឹងពេលឃេីញYushinតម្រង់កាំភ្លេីងមករករាងតូចហេីយរំពេចនោះនាយព្យាយាមរត់ទៅរក Beomgyu។

ពេលឮសម្លេងស្រែករបស់Yeonjun រាងតូចទុចដំណេីរ ហេីយបែរក្រោយដោយភាពភ្ញាក់់ផ្អើល។

"បេីយេីងមិនបានសុខ អ្នកណាក៏មិនអាចមានក្ដីសុខបានដែរ"  Yushin ញញឹមដូចមនុស្សបាត់បង់សតិរួចកេះកៃកាំភ្លេីង។

"ផាំង!"

Beomgyu ត្រូវរបួសចំស្មាខាងឆ្វេង គេក្ដាប់ដៃយ៉ាងណែនព្រោះហួសចិត្តនឹងភាពអត្មានិយមរបស់ Yushin។

"ស្លាប់ទៅ!!" Yushin ខាំបបូរមាត់ខ្លាំងៗ រួចកេះកៃកាំភ្លេីងជាលេីកទី2។

គ្រាប់កាំភ្លើងហោះចេញទៅយ៉ាងលឿនឆ្ពោះទៅរក Beomgyu តែភ្លាមនោះYeonjun ក៏ស្ទុះអោបរាងតូចដេីម្បីរងជំនួស។

"Yeonjun!!" Beomgyu តក់ស្លុតជាខ្លាំងនៅពេលឃេីញរាងក្រាស់ត្រូវគ្រាប់កាំភ្លេីង។

"ឈប់ភ្លាមទៅYushin!!"
"ហួសពេលហើយ"

"ផាំងៗ!!" គ្រាប់កាំភ្លេីងទម្លុះខ្នងរបស់Yeonjunដែលបណ្ដាលឲ្យរាងក្រាស់ទន់ជង្គង់ដួលប៉ុន្តែរាងតូចទប់ជាប់។

"Yeonjun!!" Beomgyu ស្រែកអស់សម្លេងព្រោះរាងក្រាស់ត្រូវគ្រាប់កាំភ្លេីងជាច្រេីនគ្រាប់ ហេីយរាងតូចក៏អោបរាងក្រាស់មកផ្អឹបជាប់ទ្រូង។

"ទៅងាប់ទៅ!!" Yushin ប្រុងកេះកៃកាំភ្លេីងបាញ់ Beomgyu វិញម្ដង ប៉ុន្តែ...

ផាំង! Mingyu បាញ់សម្ដៅទៅកាន់ Yushinដែលធ្វេីឲ្យនាងដួលចុះលេីដី ហើយក្រុមប៉ូលីសក៏ឃាត់ខ្លួននាងនិងនាំកូនចៅទៅប៉ុស្តិ៍ប៉ូលីស។

"Beom... Beomgyu" Yeonjun ឧទានខ្សាវៗរួចយកដៃដែលប្រឡាក់ទៅដោយឈាមមកក្រសោបមុខរាងតូច។

"ហុឹកៗ"
"បងប្រហែលមិនបាននៅលុបលាងកំហុសរបស់បងទេ...តែបងចង់ប្រាប់អូនថា...បង...ស្រឡាញ់អូនខ្លាំងណាស់..."

"ហុឹក...កុំប្រឹងនិយាយច្រេីនអី...អូនដឹងហើយ បងត្រូវតែទ្រាំ"

"បងមិនចង់ឃេីញអូនឈឺចាប់ទៀតទេ! បងសុំទោសរាល់កំហុសឆ្គងកន្លងមក!"

"កុំនិយាយបែបនេះអី! អូនមិនដែលបន្ទោសបងនោះទេ...អូននឹងនាំបងទៅមន្ទីរពេទ្យ"

"ហុឹកៗ Yeonjun បងកុំបិទភ្នែក...បងកុំទៅចោលអូនអី!"
"សុំទោស...." និយាយចប់រាងក្រាស់ក៏បិទភ្នែកសន្សឹមៗ ដៃដែលក្រសោបមុខរាងតូចក៏ធ្លាក់ចុះមកលេីដី។

"អត់ទេ!!!! Yeonjun!!" រាងតូចក្រសោបអោបរាងក្រាស់យ៉ាងណែនហាក់មិនចង់ឲ្យឃ្លាតឆ្ងាយ ក៏ប៉ុន្តែដួងវិញ្ញាណរបស់គេបានរលត់ទៅហេីយ។

"ហេតុអីក៏បងដាច់ចិត្តទៅចោលអូន! ហេតុអីទៅ?" រាងតូចស្រែកយំខ្លាំងៗព្រោះបាត់បង់មនុស្សសំខាន់នៅក្នុងជីវិតហេីយកែវភ្នែករបស់គេឡេីងក្រហមជាំសឹងក្លាយជាឈាម។

"បេីកភ្នែកឡេីង Yeonjun! ក្រោកមកនិយាយជាមួយអូន" រាងតូចគក់ទ្រូងខ្លួនឯងព្រោះគេឈឺស្ទេីរតែស្ទះស្លាប់។ បេះដូងរបស់គេប្រេះបែកជាបំណែកនិងខ្ទេចខ្ទាំដូចគេកាប់ជាចម្រៀកៗ។

"កាត់ចិត្តទៅ គេទៅបានសុខហេីយ!" Mingyu អង្អែលខ្នងប្អូនប្រុសថ្នមៗដោយអារម្មណ៍ក្ដុកក្ដួល គេសឹងមិនជឿទាល់តែសោះថានឹងមានរឿងអាក្រក់បែបនេះកេីតឡេីង។

***

@នៅទីបញ្ចុះសព

Beomgyu សម្លឹងមេីលរូបថតដែលបិទនៅខាងមុខផ្នូរហេីយយកដៃទៅអង្អែលវាថ្នមៗដោយអារម្មណ៍ចុកចាប់ជាទីបំផុត។

"ថ្ងៃនេះបងសប្បាយចិត្តដែរទេ នៅពេលដែលខ្ញុំមកលេងបងបែបនេះ?" Beomgyu យកបាច់ផ្កាពណ៌សដាក់នៅខាងមុខផ្នូរដោយមិនភ្លេចសម្រក់ទឹកភ្នែកស្ងាត់ៗ។

"បងញញឹមស្អាតណាស់ Yeonjun" Beomgyu ប្រឹងនិយាយសរសេីរទាំងទ្រូងអួលណែនទោះបីដឹងថា Yeonjun មិនអាចស្ដាប់ឮពាក្យសម្ដីរបស់គេក៏ដោយ។

"មិនថាពីមុនឬឥឡូវទេបងនៅតែធ្វេីបាបចិត្តខ្ញុំដដែល!!"

"បងជាហេតុផលដែលធ្វើឲ្យខ្ញុំឈឺចាប់!" Beomgyu និយាយទាំងទឹកភ្នែកហេីយគ្មានអ្វីដែលអាចបរិយាយអំពីភាពសោកសៅរបស់គេបានឡេីយ ស្របពេលនោះដែរ ភ្លៀងចាប់ផ្តើមធ្លាក់មកហាក់ដូចកំពុងខូចចិត្តជំនួសនរណាម្នាក់។

The end!!






I'm Sorry! (ចប់)Where stories live. Discover now