6

212 21 0
                                    

Yeonjun មកទីបញ្ចុះសព ហើយយកផ្កាពណ៌សមួយបាច់មកដាក់នៅចំពោះមុខផ្នូររបស់មនុស្សម្នាក់ដែលត្រូវជាបងស្រីរបស់ខ្លួន។

Choi Yeonjin ជាបងស្រីបង្កើតរបស់ Yeonjun ដែលបានចែកឋានកាលពីប្រាំឆ្នាំមុន ហើយនាងក៏ត្រូវជាអតីតសង្សាររបស់ Mingyu ផងដែរ។

Yeonjin ជួបគ្រោះថ្នាក់ចរាចរណ៍នៅយប់ដែលមានរឿងឈ្លោះប្រកែកជាមួយនឹង Mingyu ទេីបបណ្ដាលឲ្យ Yeonjun ធ្វើបាបចិត្ត Beomgyu ដេីម្បីសងសឹកឲ្យដូចនឹងអ្វីដែល Mingyu ធ្លាប់ធ្វើដាក់បងស្រីរបស់គេមុនពេលដែលនាងជួបឧប្បត្តិហេតុ។ នេះហើយជាហេតុផលដែលធ្វេីឲ្យ Yeonjun ធ្វើរឿងអាក្រក់ជាច្រើនដេីម្បីធ្វេីឲ្យ Mingyu ក្ដៅក្រហាយ។

"ខ្ញុំខានមកលេងបងយូរហើយ!" Yeonjun ញញឹមខ្សោះសម្លឹងទៅកាន់រូបថតមនុស្សស្រីដែលមានទឹកមុខស្រទន់។

"បងដឹងដែរទេ ខ្ញុំសាងកំហុសធ្ងន់ណាស់ដែលធ្វេីឲ្យ Beomgyu មានរបួស! ខ្ញុំជាដេីមហេតុធ្វើឲ្យមនុស្សដែលខ្ញុំស្រឡាញ់ត្រូវឈឺចាប់!"

"ខ្ញុំជាមនុស្សអាក្រក់ណាស់ត្រូវទេ?"

"តេីបងខឹងនឹងខ្ញុំឬអត់ប្រសិនបេីខ្ញុំឈប់សងសឹកត្រឹមនេះ?"

***

ថ្លែងពី Yushin វិញនាងមក shopping យ៉ាងរំភើយធ្វេីដូចមិនមានរឿងអីកេីតឡេីងទាល់តែសោះ។ បន្ទាប់ពីទិញទំនិញរួចរាល់នាងក៏យួរឥវ៉ាន់សម្ដៅទៅកាន់ឡានរបស់នាងតែសំណាងមិនល្អមានឡានមួយគ្រឿងមកបេីកឆាបនាងដែលបណ្ដាលឲ្យនាងដួលអស់ជំហរទៅលេីដីដែលពោរពេញដោយអំបែងដែលហាក់ដូចជាការរៀបចំរបស់នរណាម្នាក់។

Yushin យកដៃអង្អែលផ្ទៃមុខខ្លួនឯងដោយក្ដីពឺតផ្សារព្រោះអំបែងកែវជាច្រេីនកំពុងចាក់ជាប់សាច់មុខរបស់នាងហូរឈាមរហាម។

"យេីងនឹងសងសឹក!!" Yushin ស្បថក្នុងចិត្ត ព្រោះដឹងច្បាស់ណាស់ថាជាស្នាដៃអ្នកណា។







I'm Sorry! (ចប់)Where stories live. Discover now