មន្ទីរពេទ្យ
រាងក្រាស់សម្លឹងមេីលកាយតូចដែលគេងស្ដូកស្ដឹង។ គេមានអារម្មណ៍ថាដឹងកំហុស គេបន្ទោសខ្លួនឯងដែលចូលចិត្តធ្វើបាបរាងតូចហើយបេីមានរឿងអាក្រក់ជាងនេះកេីតឡេីង គេនឹងមិនលេីកលែងឲ្យខ្លួនឯងឡើយ។
"សុំទោសផង Beomgyu! លេីកលែងទោសឲ្យបងផងណា!!" គេទាញដៃ Beomgyu មកផ្អឹបជាប់មុខរបស់គេ។ ពេលនេះគេបានដឹងហើយថាគេខ្លាចបាត់បង់រាងតូចខ្លាំងកម្រិតណា។
"ចេញឲ្យឆ្ងាយពីប្អូនយេីងភ្លាមអាចង្រៃ!" ស្របពេលនោះ Mingyu ដែលជាបងប្រុសរបស់ Beomgyu ក៏ចូលមកដល់ហេីយស្ទុះទៅក្របួចកអាវបម្រុងនឹងដាល់ Yeonjun។
"ឯងជាដេីមហេតុធ្វើឲ្យប្អូនយេីងឈឺខ្លួន!!" គេខាំធ្មេញយ៉ាងណែន បេីអាចគេសឹងយកកាំភ្លេីងមកបាញ់ Yeonjun ឲ្យស្លាប់នៅចំពោះមុខ។
"សុំទោស!" Yeonjun មិនបានតដៃនឹង Mingyu ឡើយព្រោះគេជាដេីមហេតុធ្វេីឲ្យមានរឿងកេីតឡេីង ដូច្នេះគេសុខចិត្តទទួលកំហុស។
"ចាកចេញពីជីវិតរបស់ប្អូនយេីងទៅ!"
"អត់ទេ!" គេឆ្លើយតបម៉ាត់ៗដោយមិនគិតច្រេីន។
"ហេតុអី? ឯងនៅធ្វើស្អីទៀតបេីឯងមិនស្រឡាញ់គេបន្តិចផង!!"
"យើងស្រឡាញ់គេ ក៏ប៉ុន្តែ..."
"ប៉ុន្តែស្អី?" Mingyu ជ្រួញចិញ្ចេីមនៅពេលឃេីញរឹកពាស្ទាក់ស្ទេីររបស់អ្នកម្ខាងទៀត។
"ហ៉ឹស...!!គួរឲ្យអស់សំណើចណាស់ដែលឯងពោលពាក្យស្រឡាញ់មកកាន់ប្អូនយេីង!"
"យេីងស្រឡាញ់គេពិតមែន! តែមកពីឯងទេីបធ្វេីឲ្យយេីងដាច់ចិត្តធ្វេីបាបគេ" កែវភ្នែករបស់ Yeonjun ឡើងក្រហមច្រាល ព្រោះកំពុងបាត់បង់ម្ចាស់ការ។
"វាមិនពាក់ព័ន្ធគ្នាទេ Yeonjun!! បែបហ្នឹងគេមិនហៅថាស្រឡាញ់ឡើយ ឯងគ្រាន់តែចង់សងសឹកនឹងយេីងប៉ុណ្ណោះ!"
"បេីឯងមិនធ្វើបាបចិត្តបងស្រីយេីងទេ! យើងក៏គ្មានថ្ងៃធ្វេីបាបចិត្ត Beomgyu ដល់ម្លុឹងដែរ!!"
" បេីឯងចង់សងសឹកណាស់ ម៉េចឯងមិនធ្វេីមកលេីយេីងទៅ? ប្អូនយេីងគេគ្មានកំហុសទេ!!"
"ព្រោះយើងចង់ឲ្យឯងទទួលបានអារម្មណ៍ឈឺចាប់ដូចយេីងឈឺនោះអី!"
"ពេលដែលឃេីញបងស្រីយេីងយំម្ដងៗ ដឹងទេថាយេីងឈឺដល់កម្រិតណា? ជាពិសេសនៅពេល..."
"បានហើយ! បេីឯងស្រឡាញ់ប្អូនយេីងពិតប្រាកដ ឯងមិនឲ្យគំនុំមកបាំងមុខអញ្ចឹងនោះទេ ហើយប្អូនរបស់យើងក៏មិនសាកសមនៅជាមួយមនុស្សគម្រក់ដូចជាឯងដែរ!" Mingyu ក្របួចកអាវរបស់ Yeonjun កាន់តែខ្លាំងព្រមទាំងនិយាយតម្លេីងសរសៃ.ក។
"ពេលដែល Beomgyu ដឹងខ្លួនពេលណា យេីងនឹងឲ្យគេលែងលះជាមួយឯង!"
"ឯងគ្មានសិទ្ធិនោះទេ!" Yeonjun ក្ដាប់ដៃយ៉ាងណែនហាក់បាត់បង់ភាពអត់ធ្មត់ចំពោះភាគីម្ខាងទៀត។
ភ្លាមនោះ Beomgyu ក៏កម្រេីកខ្លួនដែលធ្វេីឲ្យ Mingyu និង Yeonjun រហ័សបំបែកគ្នា។
"Beomgyu ឯងយ៉ាងម៉េចទៅហើយ?" Mingyu រហ័សសួរទៅកាន់ប្អូនប្រុសដោយក្ដីបារម្ភ។
"ខ្ញុំមិនអីទេ!" Beomgyu ញញឹមស្រាលៗបញ្ជាក់ថាគេមិនបានកេីតអ្វីធ្ងន់ធ្ងរ។
"បងចង់ទៅណា Yeonjun?" Beomgyu រហ័សសួរទៅកាន់រាងក្រាស់ដែលសម្ដៅទៅកាន់ទ្វារ តែគេមិនបានតប ហើយក៏ដេីរចេញទៅយ៉ាងលឿន។
"នេះឯងនៅខ្វល់ពីវាទៀតហ្អេស?!" Mingyu ខឹងសម្បារព្រោះអ្នកជាប្អូននៅតែដដែល។
"ហេតុអីខ្ញុំខ្វល់ពីគេមិនបាន?"
"ឯងល្មមភ្ញាក់ខ្លួនហើយ Beomgyu! មានរឿងបែបនេះទៅហេីយឯងនៅស្រឡាញ់វាទៀតឬ?"
"បេីមែនតេីវាយ៉ាងម៉េច?"
"ឯងល្ងង់ដល់ណាទៀតហាស? តេីទ្រាំវេទនាដល់ពេលណាទៀតទៅ?"
"ខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយហេតុផលនោះក៏ពាក់ព័ន្ធនឹងទង្វេីរបស់បងដែរ!"
ចម្លើយរបស់ Beomgyu ធ្វើឲ្យអ្នកជាបងគាំងស្ងៀមមួយរំពេច ព្រោះមិននឹកស្មានថានឹងឮប្រយោគចាក់ដោតបែបនេះ។
YOU ARE READING
I'm Sorry! (ចប់)
Fanfictionកែវភ្នែកសោកសៅរបស់គេសម្លឹងមេីលមកខ្ញុំដោយបង្កប់នូវភាពឈឺចាប់នៅក្នុងនោះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ព្រោះទង្វើរបស់ខ្ញុំជាដេីមហេតុធ្វើឲ្យគេធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះ។ His sad eyes stared at me, embracing the pain in it. It makes me regret b...