"Sungho វាមកធ្វើអី?" រាងក្រាស់សួរទាំងមុខក្រម៉ូវព្រោះមុននេះគេឃេីញ Sunghoដេីរកាត់។
"គេមកសួរសុខទុក្ខខ្ញុំ!"
"អញ្ចឹងហ្អេស? សង្ឃឹមថាមិនសួរសុខទុក្ខដល់គ្រែទៅចុះ!" គេនិយាយទាំងម៉ួម៉ៅ ព្រោះមិនពេញចិត្តដែលមានអ្នកមករក Beomgyu ដល់ផ្ទះ។
"បងនិយាយពីអីហ្នឹង? ខ្ញុំនិងគេគ្រាន់ជាមិត្តភក្តិតែប៉ុណ្ណោះ!"
"គិតថាអ្នកណាជឿ? អ្នកណាក៏ដឹងដែរថាវាស្រឡាញ់ឯង!"
"តែខ្ញុំមិនបានគិតបែបហ្នឹង ព្រោះខ្ញុំស្រឡាញ់បង!"
ចម្លើយរបស់រាងតូច ធ្វើឲ្យបេះដូង Yeonjun រីកមាឌក៏ប៉ុន្តែគេព្យាយាមទប់ដេីម្បីកុំឲ្យអ្នកផ្សេងមេីលដឹង។
"ល្អ! កុំឲ្យយេីងចាប់បានថាឯងក្បត់យេីងឲ្យសោះ!"
គេដេីរចេញទៅដោយមិនខ្វាយខ្វល់ពីរាងតូចសូម្បីបន្តិច។ សម្ដីរបស់គេចាក់ដោតចិត្តខ្លាំងណាស់ ព្រោះគេហាមមិនឲ្យរាងតូចទាក់ទងនឹងអ្នកដទៃ ប៉ុន្តែគេវិញបែរជាមានទំនាក់ទំនងជាមួយអ្នកផ្សេងសឹងរាប់មិនអស់។
ក្នុងបន្ទប់
រាងក្រាស់គេងអោបរូបថតនរណាម្នាក់នៅជាប់ទ្រូង មេីលទៅមនុស្សម្នាក់នោះដូចជាមានសារៈសំខាន់ចំពោះគេខ្លាំងណាស់។
រាងតូចចូលមកខាងក្នុងបន្ទប់ ហើយក៏ប្រទះភ្នែកនឹងរូបថតដែលរាងក្រាស់កំពុងអោបទេីបទាញវាមកទុកលេីតុដេីម្បីកុំឲ្យរាងក្រាស់ពិបាកក្នុងការគេង។
Beomgyu វៀចសក់ដែលធ្លាក់មកបាំងភ្នែករាងក្រាស់ ហើយគេផ្ដិតស្នាមថេីបទៅលេីថ្ងាសបុរសមុខមាំដែលតែងធ្វេីបាបចិត្តរបស់គេ។ គេស្រឡាញ់រាងក្រាស់ខ្លាំងណាស់ទោះបីរាងក្រាស់តែងធ្វេីឲ្យគេឈឺចាប់ក៏ដោយចុះ។
"Yeonjun! អូនសង្ឃឹមថាបងនឹងធ្វេីល្អដាក់អូននៅថ្ងៃណាមួយ!!" គេយកដៃអង្អែលមុខសង្ហាថេីរៗ ព្រមទាំងទម្លាក់ស្នាមថេីបកក់ក្ដៅទៅលេីបបូរមាត់ក្រាស់ផងដែរ។
រាងក្រាស់កម្រេីកខ្លួនបន្តិច ហើយពេលនោះគេក៏ទាញ Beomgyu មកអោបជាប់ទ្រូងយ៉ាងណែន។
"ប្រហែលមមេីរហេីយ!" Beomgyu ញញឹមស្រាលៗព្រោះគិតថារាងក្រាស់អោបគេដោយមិនដឹងខ្លួន តែតាមពិតទៅវាជាចេតនារបស់រាងក្រាស់។
***
ក្រុមហ៊ុន
Beomgyu យកអាហារមកឲ្យ Yeonjun នៅកន្លែងធ្វើការព្រោះ Yeonjun រវល់ប្រជុំទេីបមិនបានត្រឡប់ទៅផ្ទះ។ ពេលដេីរកាត់កន្លែងចតឡាន Beomgyu កត់សម្គាល់ឡានមួយដែលដូចនឹងឡានមិត្តភក្តិរបស់គេ ដែលធ្វើឲ្យគេចាប់ផ្តើមឆ្ងល់ជាខ្លាំង។
"តេី Yushin មកទីនេះធ្វេីអី?" Beomgyu ឧទានសួរខ្លួនឯង ហើយក៏ដេីរហួសទៅកាន់ Office របស់រាងក្រាស់ តែរំពេចនោះគេក៏ជួបនឹង Yushin ដែលជាមិត្តរបស់គេ។
"អូ!សួស្ដី Beomgyu ពិតជាចៃដន្យណាស់ដែលជួបគ្នានៅទីនេះ!"
"ពិតហើយ! តែថាឯងមកទីនេះធ្វេីអី?"
"គឺគ្នាមកដាក់ពាក្យធ្វេីការហ្នឹងណា៎!" Yushin ញញឹមហើយលេីកសាមីមួយមកបង្ហាញរាងតូច។
"អរ អញ្ចឹងហ៎! ហើយលទ្ធផលយ៉ាងម៉េចដែរ?"
"គឺមិនទាន់ដឹងនៅឡើយទេ!"
"និយាយអញ្ចឹងគ្នាលាសិនហេីយណា៎ ព្រោះមានណាត់!" Yushin លេីកដៃលា Beomgyu បន្ទាប់មកនាងក៏ចាកចេញទៅ។
Beomgyu មិនបានចាប់អារម្មណ៍ច្រើន ហើយក៏គោះទ្វារ Office របស់រាងក្រាស់ និងចូលទៅតែម្ដង។
"ដាក់ត្រង់នោះទៅ!" Yeonjun ចង្អុលប្រាប់រាងតូចឲ្យទុកប្រអប់អាហារនៅលេីតុ ហើយខ្លួនគេផ្ទាល់កំពុងសារ៉េសម្លៀកបំពាក់ដែលគ្មានរបៀប។
Beomgyu មិនបាននិយាយអ្វីឡើយ ប៉ុន្តែគេកត់សម្គាល់ពីភាពរញ៉េរញ៉ៃនៅក្នុងបន្ទប់ និងខោអាវដែលទក់ទីរបស់រាងក្រាស់។
YOU ARE READING
I'm Sorry! (ចប់)
Fanfictionកែវភ្នែកសោកសៅរបស់គេសម្លឹងមេីលមកខ្ញុំដោយបង្កប់នូវភាពឈឺចាប់នៅក្នុងនោះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ព្រោះទង្វើរបស់ខ្ញុំជាដេីមហេតុធ្វើឲ្យគេធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះ។ His sad eyes stared at me, embracing the pain in it. It makes me regret b...