Yeonjun មកមេីល Beomgyu នៅមន្ទីរពេទ្យ។ គេចង់សូមការអភ័យទោសពីរាងតូច តែគេមិនដឹងថារាងតូចនឹងគិតបែបណាឡើយមកកាន់គេ។
"Beomgyu! បង..."
"មិនបាច់និយាយទេ! ខ្ញុំដឹងហើយ" Beomgyu ញញឹមស្រាលៗ ព្រោះមិនចង់ឲ្យរាងក្រាស់មានសម្ពាធ។
"អូនមិនខឹងនឹងបងទេឬ?" Yeonjun យកដៃ Beomgyu មកដាក់ជិតមុខរបស់ខ្លួន។
រាងតូចគ្រវីក្បាល។
"ហេតុអី? អូនចង់ជេរស្ដីឬដាក់ទោសបងយ៉ាងម៉េចក៏បានដែរ!" គេក្រសោបដៃរាងតូចយ៉ាងណែន។
"សុំត្រឹមបងធ្វើល្អៗដាក់អូនទៅបានហេីយ!" Beomgyu សម្លឹងមុខរាងក្រាស់ដោយក្រសែភ្នែកស្រទន់ ដែលបញ្ជាក់ថាគេមិនបានខឹងនឹងរាងក្រាស់សូម្បីបន្តិច។
"ប៉ុណ្ណឹងឬ? ហេតុអីក៏ងាយម្ល៉េះ?!"
"ព្រោះអូនដឹងពីហេតុផលរបស់បងនោះអី!"
"ហេតុផល?!" គេផ្ទួនពាក្យព្រោះស្រឡាំងកាំង។
"កន្លងមកបងធ្វើបាបអូន ព្រោះចង់សងសឹកឲ្យបង Yeonjin ដូច្នេះចាត់ទុកថាអូនជួយលុបលាងកំហុសឲ្យបង Mingyu ទៅចុះ!"
"ហេតុអីក៏អូនដឹង?" ដឹងរឿងតាំងពីដំបូងមែនទេ?!"
Beomgyu ងក់ក្បាលបញ្ជាក់ថាជាការពិត។ តាមពិតទៅចំពោះមូលហេតុដែលគេស៊ូទ្រាំរស់នៅជាមួយ Yeonjun កន្លងមកព្រោះគេចង់លុបលាងកំហុសឲ្យបងប្រុសរបស់គេដោយជ្រេីសរេីសទ្រាំឲ្យ Yeonjun សងសឹក ហើយហេតុផលទីពីរនោះក៏ព្រោះតែគេស្រឡាញ់ Yeonjunហ្នឹងឯង។
"ឲ្យបងសុំទោសផងណា៎ ដែលបងជ្រើសរេីសការសងសឹកជាធំ ទេីបមេីលរំលងស្នេហារវាងយេីង!"
"មិនអីនោះទេ រឿងវាកន្លងហួសទៅហេីយ!"
"ឲ្យបងសុំទោស! បងមិនដឹងគួរនិយាយពាក្យអីឲ្យសាកសមនោះទេ!" Yeonjun បង្ហាញទឹកមុខដឹងកំហុស គេមានអារម្មណ៍ទេីសទាល់ណាស់ដែល Beomgyu ល្អដាក់គេខ្លាំងបែបនេះ។
"កុំបន្ទោសខ្លួនឯងអី ខ្ញុំមិនដែលបន្ទោសបងឡេីយ!"
"អរគុណណាស់ Beomgyu! អរគុណដែលផ្ដល់ឱកាស"
"បងសន្យាថាមិនធ្វេីឲ្យអូនឈឺចាប់ទៀតទេ!" Yeonjun ទាញ Beomgyu មកអោបជាប់ទ្រូងយ៉ាងណែន។ គេពិតជាសំណាងណាស់ដែលទទួលបានការយល់ចិត្តពីរាងតូច ។
"តេីខ្ញុំគួរទទួលស្គាល់ស្នេហាពួកគេមែនទេ?" Mingyu សម្លឹងពួកគេតាមកញ្ចក់ទ្វារហេីយក៏បានឮការសន្ទនារវាងពួកគេផងដែរ។
"បេី Yeonjun ព្រមកែខ្លួនទៅហើយ ខ្ញុំក៏គ្មានអ្វីដែលត្រូវជំទាស់!" គេញញឹមបន្តិច ហើយសប្បាយចិត្តនៅពេលឃេីញស្នាមញញឹមស្រស់ស្អាតរបស់ប្អូនប្រុសបណ្ដូលចិត្ត។
ក្រោយភ្លៀង មេឃក៏ស្រឡះ!
YOU ARE READING
I'm Sorry! (ចប់)
Fanfictionកែវភ្នែកសោកសៅរបស់គេសម្លឹងមេីលមកខ្ញុំដោយបង្កប់នូវភាពឈឺចាប់នៅក្នុងនោះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ព្រោះទង្វើរបស់ខ្ញុំជាដេីមហេតុធ្វើឲ្យគេធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះ។ His sad eyes stared at me, embracing the pain in it. It makes me regret b...