At night 🌃
សម្លេងសារបន្លឺចេញពីទូរស័ព្ទរបស់ Yeonjun ។ ដោយក្ដីងឿងឆ្ងល់ Beomgyu ក៏យកទូរស័ព្ទរបស់រាងក្រាស់មកឆែកមេីលហេីយភ្លាមនោះក៏ប្រទះឃេីញឈ្មោះមនុស្សម្នាក់ដែលគេស្គាល់ច្បាស់បំផុត។
Kim Yushin ជាមិត្តភក្តិជិតស្និទ្ធរបស់ Beomgyu ហើយសារដែលនាងលេងជាមួយ Yeonjun គឺអាចបញ្ជាក់ថាពួកគេកំពុងមានទំនាក់ទំនងជ្រាលជ្រៅនឹងគ្នា។
Beomgyu មានអារម្មណ៍ថាទន់ខ្លួន ហើយទឹកភ្នែកក៏ស្រក់ចុះមកដូចជាទឹកដែលបាក់ទំនប់ហេីយដួងចិត្តកំពុងប្រេះខ្ទេចខ្ទាំដូចមានអ្វីមកចាក់ទម្លុះ។ ទឹកភ្នែករបស់រាងតូចកំពុងស្រក់ប្រណាំងនឹងទឹកភ្លៀងដែលនៅខាងក្រៅ ស្របពេលនោះរាងក្រាស់ចេញពីបន្ទប់ទឹកល្មម ហើយក៏ងឿងឆ្ងល់នឹងសភាពរបស់រាងតូច។
"ឯងកេីតអី?" គេសួរទៅកាន់អ្នកម្ខាងទៀតដែលអង្គុយសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។
"ហេតុអីជានាង?" គេសួរទាំងទឹកភ្នែកដាបពេញថ្ពាល់។
"និយាយពីអី?"
"បងអាចទាក់ទងឬគេងជាមួយអ្នកណាក៏បានដែរ តែហេតុអីជាមិត្តរបស់ខ្ញុំទៅវិញ? មានដឹងឬអត់ថាខ្ញុំឈឺចាប់ខ្លាំងណាស់!" Beomgyu រៀបរាប់ទាំងទ្រូងអួលណែន ហើយរាងក្រាស់ឈរស្ងៀមដូចរូបចម្លាក់ព្រោះមិនដឹងគួរឆ្លេីយបែបណា។
Beomgyu ស្ទុះក្រោកចេញពីទីនោះយ៉ាងលឿនព្រោះមិនអាចទ្រាំមេីលមុខរាងក្រាស់បន្ត។ គេមានអារម្មណ៍ថាឆ្អែតចិត្តយ៉ាងខ្លាំង ហើយអារម្មណ៍ឈឺចាប់និងបាត់បង់ទំនុកចិត្តកេីតឡេីងព្រមគ្នាតែម្ដងព្រោះរាងក្រាស់ទាក់ទងជាមួយមិត្តរបស់គេមិនសល់។ បេីជាអ្នកផ្សេង Beomgyu មិនឈឺដល់ថ្នាក់នេះឡេីយ ក៏ប៉ុន្តែម្នាក់នេះជាមិត្តដែលគេទុកចិត្តបំផុត។ ជាពិសេស Beomgyu មិននឹកស្មានទាល់តែសោះថា Yushin ដាច់ចិត្តធ្វើរឿងអាក្រក់បែបនេះមកកាន់គេ។
"សុំទោស Beomgyu! បងគ្មានជម្រេីសទេ!!" Yeonjun បន្លឺក្នុងចិត្ត ហើយក៏ដាល់ជញ្ជាំងមួយទំហឹងរហូតឈាមដៃសស្រាក់។
***
Beomgyu ទៅរក Yushin ដល់ផ្ទះព្រោះគេមិនអស់ចិត្តទាល់តែសោះដែល Yushin ក្បត់គេពីក្រោយខ្នង។ បេីអាចគេសូមឲ្យនេះជារឿងយល់ច្រឡំទៅចុះ ប៉ុន្តែការពិតនៅតែជាការពិត គ្មានអ្នកណាអាចកែប្រែបានឡើយ។
YOU ARE READING
I'm Sorry! (ចប់)
Fanfictionកែវភ្នែកសោកសៅរបស់គេសម្លឹងមេីលមកខ្ញុំដោយបង្កប់នូវភាពឈឺចាប់នៅក្នុងនោះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ព្រោះទង្វើរបស់ខ្ញុំជាដេីមហេតុធ្វើឲ្យគេធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះ។ His sad eyes stared at me, embracing the pain in it. It makes me regret b...