មិនយូប៉ុន្មានfotក៏ចេញពីបន្ទប់ទឹកមកវិញ« gem បងកំពុងធ្វើអីនឹង »fot សួទៅកាន់អ្នកដែលកំពុងតែអង្គុយនៅតុរៀនរបស់គេកំពុងតែឆ្ងោកសរសេរអីម្យ៉ាង
« បង កំពុងកត់មេរៀនអោយអូនមើលចុះសៀវភៅគ្មានមេរៀនសោះ អោយឡើងស្រឡះធេង ចុះពេលប្រឡងអូនបានអីមើល ជិតប្រឡងហើយណា បាក់ឌុបឆ្នាំនឹងផង »gem និយាយហើយក៏លើកសៀវភៅនោះបង្ហាញfot
« ហួយ បងអូនមានពេលណាកត់បើចេញពីរៀនមកអស់កម្លាំងលីងហើយមកដល់គេងលក់ម៉ងនឹង បងជួយកត់អោយអូនតិចទៅណ៎ »fot និយាយផងដើរទៅអោបកgemពីក្រោយផងហើយដាក់មុខរបស់គេនៅលើស្មារបស់gem
« បងកត់ដឹងតា៎កត់អោយហើយតែមិនដឹងបានម៉ានទេ បើឡូវនេះដូចជាអស់កម្លាំងដល់ហើយត្រូវការអីមកពៅកម្លាំង » gem និយាយហើយក៏ដាក់ក្បាលគេងនៅលើតុ
« ជុប....និងរបស់ពៅកម្លាំងមិចហើយមានកម្លាំងវិញនៅ » fot អោនទៅថើបថ្ពាល់gemមួយខ្សឹត
« នៅទេ ត្រូវការមួយទៀត »gem ថាហើយក៏ធ្វើមាត់ស្រួចដាក់fotបំណងគឺចង់អោយគេថើបមាត់ខ្លួននឹងឯង
ជុប សូសំឡេងនៃការថើបបន្លឺឡើងម្តងទៀតបណ្តាលអោយអ្នកដែលត្រូវបានគេថើបនោះហើយ ពេញចិត្តញញឹមបិទមាត់មិនជិត
« អ៊ួយយយ មានកម្លាំងព្រឺសម៉ង »gemនិយាយហើយពត់ខ្លួនបន្តិចរួចក៏បែលទៅសរសេរអក្សវិញ
Fot នេះឃើញចឹងហួសចិត្តនឹងសង្សាខ្លួនហើយក៏ដើរទៅអង្គុយលើពូកលេងទូរស័ព្ទធ្វើមិនដឹង មេរៀនមិនខ្ចីមើល (ដូចអ្នកអានចឹង)
មួយសន្ទុះធំ gemក៏សរសេររួចហើយអស់ហើយក៏ឡើងទៅលើពូកជាមួយfotដែល« សុំអោបមួយមោសរសេរមេរៀនច្រើនអស់កម្លាំងណាស៎» gem មកដល់លើពូកភ្លាមក៏រុលទៅអោបfotហើយត្អួញត្អែលប្រាប់ថាខ្លួនអស់កម្លាំង
« មើសៗបានហើយអោបអូនមឹងៗដាច់ខ្យល់អូនឡូវហើយ» fot រុញgemចេញបន្តិចព្រោះgemអោបគេរិតពេក
« គ្រាន់តែអោបយកកម្លាំងតិចសោះក៏មិនបានដែល ហើយអូនពុងធ្វើអីហា៎បងឃើញចុចទូរស័ព្ទម្ងៃហើយ តិចលួចលេងជ'មួយអាប្រុសណាផ្សេងទេដឹងនេះ »gem និយាយហើយក៏ទៅយកទូរស័ព្ទពីfotមកមើល
YOU ARE READING
Crush on bestfriend❤️🩹
Short Storyស្នេហាដែលផ្តើមពេញពីមិត្តជិតស្និតតើវាអាចទៅរួចទេ??