Ep 27 / លើកលែងទោស

476 40 2
                                    



#កាត់មកដល់ផ្ទះរបស់fotវិញ

Gem ហើយ p'aun ចូលមកដល់ក្នុងផ្ទះក៏ទម្លាក់ខ្លួនអង្គុយលើសាឡុង

« ហ្ហឺយយ...សង្ឃឹមថានាងឈប់មករវីលរវល់ជាខ្ញុំនឹងfotទៀតទៅចុះ »gem ផ្អែកខ្លួនទៅក្រោយហើយនិយាយ ទាំងដកដង្ហើមធំបន្ធូរអារម្មណ៍តាន់តឹង

« អ៊ាវ p'aun gemមកវិញហើយហ៎ មុននេះទៅណាមិចមិនប្រាប់ខ្ញុំផង » prom ចុះពីលើផ្ទះមកឃើញp'aun នឹង gemអង្គុយលើសាឡុងក៏សួរ ហើយក៏ទៅអង្គុយជាមួយពួកគេ

« ទៅចាត់ការរឿងរបស់fotនឹងណា៎ »p'aun

« ចុះឥឡូវយ៉ាងមិចហើយបង »prom សួរទៅp'aun

« សង្ឃឹមថានាងនោះព្រមចប់ត្រឹមនឹងចុះ »p'aun និយាយព្រមទាំងងាកមើលមុខgem នឹង prom

« អូភីpromយាយចឹងfotនៅឯណា? »gem

« fot គេងលក់នៅក្នុងបន្ទប់ ហើយគេញាំអីរួចហើយមិនបាច់បារម្មណ៍ទេ »prom ឆ្លើយទៅgemវិញទាំងញញឹម

« បាទ! អឹម.....p'aun! »gem ហៅឈ្មោះp'aunទាំងទាក់ទើរមិនហ៊ាននិយាយបន្ត

« មានការអី...?» p'aun ងាកទៅសម្លឹកមុខgemហើយសួរ

« គឺថា....ខ្ញុំសុំfotទៅនៅផ្ទះជាមួយខ្ញុំបានទេភី...គឺមកពីខ្ញុំខ្លាចfotជួបរឿងមិនល្អបែបនេះទៀត ខ្ញុំមិនចង់អោយfotនៅម្នាក់ឯងទេ ខ្ញុំចង់មើលថែfotអោយបានល្អជាងនេះណាភី »gem

« បើឯងអាចមើលថែប្អូនយើងបានក៏យកfotទៅនៅជាមួយចុះ យើងមិនថាអីទេ តែយើងប្រាប់អោយហើយកុំអោយថាមិនបានប្រាប់ តែប្អូនយើងមានរឿងអីតែបន្តិចយើងយកប្អូនយើងមកវិញហើយ »p'aun

« បាទភី ខ្ញុំមិនអោយfotមានរឿងអីទៀតទេនៅជាមួយខ្ញុំហើយ ភីទុក្ខចិត្តខ្ញុំចុះ »gem និយាយទាំងញញឹម

« អឺចឹងយើងទៅវិញហើយ តោះ prom »p'aun ថាហើយក៏ចេញទៅវិញដោយមានgemចាំជូនដំណើរពីក្រោយផងដែល

« ជម្រាបលា p'aun p'prom » gemសំពះជម្រាបលាពួកគេហើយពួកគេក៏ជិះឡានចេញទៅ

ក្រោយគេចេញទៅបាត់gemក៏ឡើងទៅបន្ទប់fotហើយដាក់ខ្លួនគេងក្បែfotដោយយកដៃទៅអង្អែលក្បាលរបស់fotថ្មមៗហើយនិយាយ

« ពីពេលនេះបងមិនអោយអូនជួបរឿងអាក្រក់ទៀតទេ បងនឹងមើលថែអូនទោះមានរឿងអីកើតឡើងក៏ដោយ អូនប្រៀបដូចជីវិតរបស់បងចឹង បងស្រឡាញ់អូនជាងអ្វីទាំងអស់ណា៎fot ជុប៎...» gem និយាយហើយក៏អោនទៅថើបថ្ងាស់fotមួយខ្សឹតរួចក៏ងើបទៅរៀបចំឥវ៉ាន់របស់fotភ្លាម

Crush on bestfriend❤️‍🩹Место, где живут истории. Откройте их для себя