មកដល់ព្រឹកថ្ងៃថ្មី ភ្នែកតូចៗកំពុងតែបើកឡើងហើយក៏សម្លឹងទៅមើលអ្នកដែលគេងកាន់ដៃខ្លួនជាប់នោះហើយក៏បម្រាស់ខ្លួនបន្តិចធ្វើអោយអ្នកដែលកំពុងគេងកាន់ដៃគេជាប់ក៏ដឹងខ្លួន« prom ដឹងខ្លួនហើយហ៎ ស្រែកទឹកទេ ចាំមួយភ្លេត »p'aunបើកភ្នែកមកឃើញpromដឹងខ្លួនហើយក៏ប្រយ៉ាប់រត់ទៅយកទឹកអោយញាំ
« នេះទឹក ងើបអោយស្រួលបួលណា៎»p'aun យកទឹកមកដល់ហើយក៏ជួយលើកpromយ៉ាងយកចិត្តទុកដាក់អោយគេបានញាំទឹក
« មិចក៏ខ្ញុំនៅទីនេះបាន »prom ក្រោយញាំទឹកសំសើមបំពង់កហើយក៏សួរទៅp'aunភ្លាម
« បងជាអ្នកយកឯងមក »p'aun ឆ្លើយទៅprom
« ហេតុអីបានបងមកទៅជួយខ្ញុំ មិចមិនទុកអោយខ្ញុំស្លាប់ទៅខ្ញុំមិនចង់រស់នៅទៀតទេ តើអោយខ្ញុំរស់នៅដើម្បីអីទៀត ម៉ែឪក៏គ្មាន ខ្ញុំគ្មាននរណាទាំងអស់ ខ្ញុំមិនចង់រស់ទៀតទេ
ហឹសហឹ »promនិយាយបណ្តើយំបណ្តើរព្រមទាំងយកដៃ
ទៅវៃp'aunផងដែល« បានហើយprom ឯងនៅមានមីងណៃ នៅមានបងចាំនៅមើលថែឯងជំនួសប៉ាម៉ាកឯងណា៎ បើឯងមិនដឹងរស់នីដើម្បីអី សូមឯងរស់នៅដើម្បីខ្លួនឯងណា៎ »p'aun អោបpromជាប់ហើយនិយាយ
« ជីវិតខ្ញុំគ្មានតម្លៃនឹងបន្តរស់នៅទៀតទេ ហឹកហឹ»prom យំផងនិយាយផងក្នុងដៃរបស់p'aun
« តែឯងមានតម្លៃសម្រាប់បង ចឹងបងសូមអោយឯងរស់នៅដើម្បីបងបានទេ បងពិតជាមិនចង់បាត់បង់ឯងពិតមែន promបងសូមកុំធ្វើបែបនេះទៀតអី បងស្រលាញ់ឯងណាស់កុំចង់ទៅណាចោលបងបានទេ »p'aun អោបpromជាប់នឹងទ្រូងហើយនិយាយ
« ភី.........ហឹកហឹ »prom ងើយមុខទៅមើលមុខp'aunហើយក៏អោបp'aunជាប់សង្ងំយំនៅក្នុងរវង្វង់ដៃរបស់p'aun
« បងស្រលាញ់ឯងណា៎ កុំទៅណាចោលបងឮទេ »p'aun និយាយហើយអង្អែលក្បាលpromតិចៗ
« ហេតុអីក៏បងស្រលាញ់ខ្ញុំដល់ថ្នាក់នេះ »prom សួរទៅp'aunតាំងឆ្ងល់ព្រោះពួកគេទើបតែបានស្គាល់គ្នាតែមិនស្មានថាp'aunស្រលាញ់គេដល់ម្លឹងទេ
« គឺមកពីបងស្រលាញ់ឯង បងក៏មិនដឹងហេតុអីដូចគ្នា តែបងដឹងតែម្យាងបងរស់នៅខ្វះឯងមិនបាន ទោះយើងទើបតែស្គាល់គ្នាក៏ពិតមែន តែបងស្រលាញ់ឯងលើសអ្វីទាំងអស់ »p'aun
YOU ARE READING
Crush on bestfriend❤️🩹
Short Storyស្នេហាដែលផ្តើមពេញពីមិត្តជិតស្និតតើវាអាចទៅរួចទេ??