កាត់មកដល់ប្រម៉ាណជាជាង3ខែក្រោយមក ថ្ងៃប្រឡងក៏ចូលមកដល់ ទាំងgem ទាំងfot នឹង satangwinny គឺខិតខំប្រឡងអោយអស់ពីសម្ថភាពតាមដែលពួកគេអាចធ្វើទៅបាន ហើយការ់ខិតខំកន្លងមកនេះក៏« gem gem អូនជាប់ហើយបង »fot រកឃើញឈ្មោះរបស់ខ្លួនហើយដឹងថាខ្លួនប្រឡងជាប់ក៏ហកទៅអោបករបស់gemទាំងលោតផងអីផងដោយសារតែរំភើបពេក
« បងឃើញឈ្មោះឫនៅ? »fot លែងដៃមកវិញក៏សួរទៅgem
« នៅទេ បងភ័យណាស់រកមើលម៉ាងៃហើយមិនឃើញសោះ បានតា៎ម៉ាជាប់ក៏បងអស់ចិត្តដែលតែនេះបងរកមើលខាងក្រោយៗអស់ហើយមិនឃើញទេ »gem និយាយទាំងទឹកមុខភិតភ័យ ព្រោះគេរកយូហើយមិនឃើញឈ្មោះរបស់គេ ហើយអ្នកដែលមិនឃើញឈ្មោះគឺបានន័យថាធ្លាក់នឹងឯង
« បងមើលច្រឡំទេដឹង ចាំអូនទៅមើលអោយម្តងទៀត »fot ថាហើយក៏ទៅមើលឈ្មោះរបស់gemទៅ
« gemm »fot ងាកមកមើលgemដែលកំពុងឈភ័យនោះទាំងញញឹមបិទមាត់មិនជិត
« បា..»gem ងាកទៅតាមសំឡេងfotហៅមិនទាន់បានឆ្លើយផងfotក៏និយាយកាត់
« នេះឈ្មោះបងជាប់ហើយ និទ្ទេសA ណាបងនៅលើគេហេក៎» fot និយាយទាំងចង្អុលទៅឈ្មោះgemដែលស្ថិតក្នុងចំណោមសិស្សនិទ្ទេសAផ្សេងទៀត
Gemគេមិនបានចាប់អារម្មណ៍មើលឈ្មោះសិស្សដែលបាននិទ្ទេសល្អដោយសារគិតថាខ្លួនគ្មានសម្ថភាពធ្វើបានល្អតែនេះគឺផ្ទុយពីការគិតរបស់គេទាំងស្រុងតែម្តង
« អូននិយាយមែនអី!»gem រាងភាំងដែលក៏សួរបញ្ជាក់ទៅfotហើយក៏ដើរទៅមើល
« បងមិនស្មានថាបងបាននិទ្ទេសល្អសោះ »gem និយយទាំងងាកមកញញឹមដាក់fot
« សង្សាអូនពូកែគ្រប់យ៉ាងម៉ងនៀក៎ បើបានធ្វើប្តីដឹងល្អមិចទេ »fot និយាយទាំងធ្វើអេសអុញៗ
« គង់តែបានទេ បងមិនភ្លេចសន្យាដែលបងធ្លាប់និយាយជាមួយអូនទេ »gemលើកfotឡើងហើយនិយាយ
« gemដាក់អូនចុះគេមើលមកហក៎ »fot និយយទាំងអៀន មុខឡើងក្រហម
« ថើបមកសិនមកចាំបងដាក់ចុះ »gem ធ្វើមាត់ស្រួចដាក់fot
« ជុប៎...បានហើយដាក់អូនចុះមក »fotដើបបបូរមាត់របស់gemហើយgemក៏ព្រមដាក់fotចុះ ហើយfotក៏រត់ទៅបាត់ ដោសារអៀនពេក ឯgemឈរមើលfotរត់ទៅទាំងញញឹម ហើយក៏ដើរទៅតាមfotទៅ