Ep 8/ បងសុំទោសណាហ្វូតបងកាពារអូនមិនបានល្អ

625 44 3
                                    


#ព្រឹកថ្ងៃថ្មី

« ហ្វូតរួចហើយនៅ ជិតដល់ម៉ោងទៅរៀនហើយណាលឿនឡើងមកអូន »ជេម ស្រែកហៅហ្វូតពីខាងក្រោមផ្ទះមក ឯហ្វូតនេះនៅក្នុងបន្ទប់លើផ្ទះរៀបចំខ្លួនធ្វើមិនដឹង

« ជិតហើយៗ ចាំមួយភ្លេតមើល »ហ្វូតស្រែកតបទៅអ្នកខាងក្រោមវិញហើយក៏ប្រញាប់ប្រមូលសៀវភៅដែលត្រូវរៀននៅថ្ងៃនេះដាក់ក្នុងកាតាបរួចក៏ប្រញាប់រត់ចុះមកខាងក្រោយ

«តោះៗហើយៗ »ហ្វូតមកដល់ក៏រត់ចេញទៅខាងក្រៅផ្ទះ ប្រុងនឹងចូលក្នុងឡានទៅហើយតែក៏ត្រូវជេមចាប់ដៃជាប់ហើយសួរ

« អូនមានភ្លេចអីអត់ »ជេម

« អត់ទេ អត់មានភ្លេចអីទេ សៀវភៅអីអូនដាក់ទៅគ្រប់អត់ហើយ »ហ្វូតឆ្លើយទាំងជឿជាក់ដាក់ជេមថាខ្លួនមិនបានភ្លេចអីទេ

«អូនមើលក្រោមមើល»ជេមប្រាប់ហើយក៏ចង្អុលទៅជើងរបស់ហ្វូត

« ស្លាប់ហើយចេះភ្លេចទៅកើត »ហ្វូតអោនទៅមើលជើងខ្លួនហើយក៏លាន់មាត់និយាយទាំងហួសចិត្តនឹងខ្លួនឯង ភ្លេចអីមិនភ្លេចមកភ្លេចស្បែកជើងនៀកហើយក៏រត់ចូលផ្ទះវិញទៅពាក់ស្បែកជើង
ជេមបានត្រឹមឈរប្រវីក្បាលហួសចិត្តនឹងហ្វូតសង្សាបណ្តូលចិត្តគេនឹងឯង ហើយគេក៏ចូលទៅចាំហ្វូតនៅក្នុងឡានមុនទៅ

« តោះៗបងទៅជិតដល់ម៉ោងហើយ » ហ្វូតរត់មកដល់ក៏ប្រញាប់ចូលឡានហើយប្រាប់ជេមអោយបើកឡានចេញទៅ

#school

« អ្នកគ្រូសុំអនុញាត អោយពួកខ្ញុំចូលរៀនផង »ជេម ហ្វូតមកដល់មុខថ្នាក់ក៏និយាយព្រមគ្នាសុំការអនុញាតពីអ្នកគ្រូចូលរៀនព្រោះពួកគេបានមកខកម៉ោង

« នៅធ្វើអីបានមកខកបែបនេះ »អ្នកគ្រូសួរទៅពួកគេ

« អឺគឺថាខ្ញុំរវល់...»ហ្វូតប្រុងឆ្លើយប្រាប់អ្នកគ្រូហើយ ជេមក៏ច្រើនកាត់

« អឺម គឺហ្វូតឈឺជើងអ្នកគ្រូក៏ដឹងចឹងហើយមុននេះត្រូវនាំគេទៅលាងរបួសនៅពេទ្រសិន ចឹងហើយទើបមកសាលាយឺត អនុគ្រោះអោយពួកខ្ញុំមួយទៅអ្នកគ្រូ »ជេម និយាយហើយលើកដៃសំពះសុំអ្នកគ្រូ

« អឺ មិនអីទេអ្នកគ្រូអនុគ្រោះអោយតែលើកក្រោយហាមមកយឺតបែបនេះទៀតឮទេ»អ្នកគ្រូ

Crush on bestfriend❤️‍🩹Where stories live. Discover now