(ទៅអានep11មុនណា៎ទើបអានep12នេះយល់ep11adminបានផុសម្តងទៀតនៅក្រោមep15 ដោយសាមានបញ្ហាតិចតួចទើប គេតម្រូវអោយadmin ផុសep11សាជាថ្មី🙏🏻❤️)
ពេលវេលាដែលមិនអាចបំភ្លេចបាននៅយប់នោះក៏បានបញ្ចប់ទៅព្រះអាទិត្យក៏រះឡើងមកជះពន្លឺចំផ្ទៃមុខសរមត់រលោងរបស់បុរសសង្ហាជេមីណាយព្រោះតែវាំងននចំហរបន្តិចត្រូវចំមុខរបស់គេតែម្តង គេភ្ងាក់ដឹងខ្លួនមកក៏បែរទៅមើលហ្វតដែលកំពុងតែគេងលក់ស្ងប់ស្ងាត់នៅក្នុងរវង់ដៃរបស់គេនោះ
« មើលទៅហត់ណាស់ហើយ អោយគេងអោយយូតិចចុះ មិនបាច់ទៅរៀនទេ »ជេមមើលទៅឃើញហ្វតដូចជាអស់កំលាំងពេកក៏ដាក់អោយគេគេងបន្តទៅ
រុឺងៗៗៗៗ....
សំឡេងទូរសព្ទដៃរបស់ហ្វតរោទ៍ឡើងមកធ្វើអោយហ្វតរើខ្លួនបន្តិច ទើបជេមគេប្រញាប់ឈោងដៃទៅយកទូរស័ព្ទនោះមកចុចទទួលទាំងមើលទៅកាន់ហ្វត
« អាឡូ អៃហ្វតឯងមិនមករៀនទេអី »
គ្រាន់តែជេមចុចទទួលទូរស័ព្ទភ្លាមក៏ឮសំឡេង វីននី« ថ្ងៃនេះហ្វតមិនបានទៅរៀនទេ ប្រាប់អ្នកគ្រូអោយផង »ជេម
« ហើយហ្វតវាកើតស្អីទៀតហើយហា៎ អៃជេម »វីននីគ្រាន់តែស្តាប់សំឡេងក៏ដឹងបាត់ទៅហើយថានោះជាជេមមិនមែនហ្វតទេ ហើយក៏សួរទៅជេមចង់ដឹងហ្វតកើតអី
« មិនមានអីធ្ងន់ធ្ងរទេ គឺហ្វតគេមិនសូវស្រួលខ្លួន »ជេម
« អឺចឹងឯងនៅជួយមើលថែវាផង ចាំយើងទៅប្រាបគ្រូអោយ »វីននី
« អឺ...មិនបាច់ប្រាប់ក៏យើងត្រូវតា៎ធ្វើស្រាប់ទៅហើយ ចឹងប៉ុណ្ណឹងសិនបានហើយយើងរវល់ »និយាយចប់ជេមក៏ចុចបិទទូរស័ព្ទ
ជេមទុកទូរស័ព្ទទៅម្ខាងហើយក៏បែរមកមើលហ្វតវិញ ដោយស្នាមញញឹមផុសឡើងមកលើផ្ទៃមុខគឺពេលដែលគេស្នាមស្នេហ៍ជាច្រើននៅលើដងខ្លួន នឹង ក របស់ហ្វត។ វាគ្មានអ្វីដែលមានក្តីសុខពេលបាននៅជាមួយមនុស្សយើងស្រលាញ់ហើយបានឃើញស្នាមស្នេហ៍ដែលនៅលើដងខ្លួនដល់សិចសុីរបស់គេនោះទេ...
« អឹមអញ!ទ្រាំមិនបានទៀតឥឡូវហើ...»ជេម និយាយមិនទាន់នឹងផុសពីមាត់ផងហ្វតក៏បើកភ្នែកមកហើយពត់ខ្លួនបន្តិច ឯងជេមនេះនៅសម្លឹងមើលគេមិនដាក់ភ្នែកសោះ មើលតាំងពីក្បាលចុះទៅក្រោមរហូត....« ជេមមមម!ឈប់មើលមកអូនទៅ »ហ្វតនិយាយព្រមទាំងទាញភួយមកគ្របមុខរបស់គេជិតព្រោះតែអៀនពេក
« នៅអៀនអីទៀត បងឃើញយប់មិញអស់ហើយ »ជេមទាញភួយចេញពីហ្វត
« ជេមមម »ហ្វតបន្ទហៅឈ្មោះជេមមិនអោយគេនិយាយទៀតព្រោះតែខ្លួនអៀនខ្លាំងថ្ពាល់ក៏ឡើងក្រហម
« មិនដឹងណាគេទេយប់មិញគេងអោប បងឡើងជាប់ »ជេម មិនឈប់ហើយនៅបន្តនិយាយថែមទៀត
« គឺអូនយ៉ាងមិចអោបតិចតួចមិនបានមែន »ហ្វត
«មានអ្នកណាថា មិនបាន តែយប់មិញអូនពេញចិត្តអត់ »ជេម
« ជេមទៀតហើយ »ហ្វត
« បងសួរឆ្លើយមក»ជេម
«អឹម ចុះបងហ៎»ហ្វតមិនឆ្លើយទេងក់ក្បាលបញ្ជក់ហើយក៏សួរបកទៅជេមវិញ
« បងពេញចិត្តលើសពីពេញចិត្តទៅទៀត ជុបប»ជេម ថាហើយក៏អោនទៅថើបមាត់ហ្វត ឯហ្វតនេះគ្មានប្រកែកទេតបទៅគេវិញទៀត
បានហើយមោកុំមើលគេថើបគ្នាច្រើនពេកទៅមើលពីរអ្នកនោះម្តង
#breaktime
ទឹង សំឡេងឆាតលោតចេញពីទូរស័ព្ទដៃរបស់សាតាំង
« បងយើងអាច មកជួបគ្នាបន្តិចបានអត់ »សាររបស់វីននី
« បានតើ ជួបនៅកន្លែងណា »សាតាំង
« មកខាងក្រោយ អគារBមក »វីននី
« ok ចាំបងបន្តិចទៅដល់ឥឡូវហើយ »សាតាំង
ពេលសាតំងដើរមកដល់ទីនេះស្ងាត់ជ្រងំគ្មានសម្បីមនុស្សម្នាក់
« វីននីនៅណាបងមកដល់ហើយ»សាតាំងក៏ស្រែកហៅវិននី« ងាកក្រោយមកបង »វីននីនៅឈរពីក្រោយសាតាំងក៏ស្រែកអោយគេបែរក្រោយ
« អោវ!នៅនេះសោះបងខំតែតាមរក ហើយហៅបងមកមានការអី »សាតាំង សួរទៅកាន់វីននី
« អឹមគឺថា...ប្រសិនបើខ្ញុំប្រាប់បងបងកុំខឹងខ្ញុំបានទេ ខ្ញុំមិនចង់លាក់បាំងអារម្មណ៍ខ្ញុំបន្តទៀតទេ វាពីបាកណាស់»វីននីគេនៅទាក់ទើមិនហ៊ាននិយាយ
« បងមិនខឹងឯងទេទោះមានរឿងអីក៏ដោយ »សាតាំងនិយាយទៅកន់វីននីទាំងញញឹមដាក់គេ
« គឺថា ខ្ញុំស្រ....» វីននី
« បានហើយកុំនិយាយ »សាតាំង និយាយកាត់វីនីទាំងមុខមាំធ្វើអោយវីននីទំលាក់ទឹកមុខចុះភ្លាមៗ....
_______________________
To be continue.........👉🏻✨
សូមអព្យាស្រ័យរាល់ពាក្យសម្តីមិនសមរម្យនឹងរាល់កំហុសខុសឆ្គងទាំងអស់🙏🏻🤍
#Chan thida
#FB: Da (no profile)