មកដល់ក្នុងថ្នាក់ ពួកគេក៏ចូលទៅអង្គុយនៅតុរបស់ពួកគេដូចធម្មតាតែអ្វីដែលមិនធម្មតាគឺភ្នែកមិត្តរួមថ្នាក់ដែលមើលមកពួកគេគឺខុសពីធម្មតាជាពិសេសគឺសម្លឹងមកfourth fourthក៏រាងចម្លែកចិត្តដែល តែគេគ្រាន់តែគិតថាប្រហែលជាមកពីរូបនោះហើយទើបពួកគេមើលមកបែបនេះ។មិនបានប៉ុន្មានផង សិស្សស្រីដែលអង្គុយជិតៗនោះក៏លុកមាត់និយាយលឺៗ « មនុស្សស្អីក៏ ចរឹកមិនបានដើរទាក់យករបស់គេបែបនេះ ប្រហែលជាគ្មាន សមត្ថភាពរកេបស់ខ្លួនឯងមិនបានទេយ៉ាង! »សិស្សស្រីទី1 និយាយទាំងភ្នែកកំពុងដៀងទៅរកfourth
« គិតទៅអាណិត Jerry ដល់ហើយមិនគួរណាមកជួបរឿងបែបនេះសោះ »សិស្សស្រីទី2
ភ្លាមៗGeminiក៏ងាកទៅមើលមុខJerryទាំងមុខក្រម៉ូវ គេហាក់ដឹងថារឿងទាំងនេះគឺJerryជាអ្នកបង្ក។ចំណែកឯJerryឯនេះវិញគេនៅអង្គុយញញឹមយ៉ាងរំភើយ ដូចជាពេញចិត្តនឹងរឿងទាំងអស់នេះណាស់ចឹង
#បកទៅពេលប៉ុន្មានម៉ោងអម្បាញ់មិញវិញ
Jerryក៏បានដើរតួជាតួកំសត់ទៅធ្វើជាអង្គុយយំនៅក្នុងថ្នាក់ ហើយថែមទាំងបើករូបដែលគេថតបានfourthអង្គុយលើភ្លូវGeminiនោះចោលក្នុងទូរសព្ទ័ទៀតផងដើម្បីអោយគេដឹងថានាងកំពុងតែមើលរូបនេះ មិត្តរួមថ្នាក់មួយចំនួនឃើញមាងយំបែបនេះក៏ទៅសួរ និងថាទៅលួងលោមនាងចង់ដឹងនាងមានរឿងអ្វីមិចបានជាមកអង្គុយយំបែបនេះទៅវិញ
«Jerryកើតអីនឹងមិចបានជាយំអញ្ចឹង»
« គ្មានរឿងអ្វីទេ ខ្ញុំគ្រាន់តែខូចចិត្ត ខ្ញុំទទួលយករឿងនេះមិនបានទេ ហុឹកហុឹក »Jerry
« អុញ ឯងកើតអី ទទួលយករឿងអ្វីមិនបាន មានរឿងអីអាចនិយាយប្រាប់ពួកយើងបានណា ណាមួយឯងជាសិស្សថ្មីនៅទីនេះឯងអាចរាប់អានពួកយើងបានណា»
Jerry មិននិយាយហើយក៏ហុចទូរសព្ទ័អោយពួកគេមើលរួចមកក៏និយាយ
« ខ្ញុំពិតជាទទួលយកមិនបានពិតមែន បងgemនឹងខ្ញុំជាសង្សានឹងគ្នាតាំងពីខ្ញុំមិនទាន់ទៅនៅបរទេសមកម្លេះ ពួកយើងស្រលាញ់គ្នាខ្លាំងណាស់ តែមិនយូខ្ញុំក៏ត្រូវទៅនៅស្រុកក្រៅ ខ្ញុំក៏បានប្រាប់គាត់អោយរកចាំខ្ញុំដែល គាត់ក៏យល់ព្រមថានឹងចាំខ្ញុំត្រលប់មកវិញដូចគ្នា តែមើលចុះនៅពេលដែលខ្ញុំមកវិញ ហុឹកហុឹក វាគឺវា អៃfourthវាមកបណ្តើមបងgemពីខ្ញុំ ខ្ញុំដឹងចរឹកបងgemគាត់មិនដែលទៅរកនរណាមុនទេ នេះច្បាស់ណាស់គឺវា អៃfourthជាអ្នកមកទាក់បងgem ពីខ្ញុំ »Jerry និយាយទាំងធ្វើយំ