កាត់មក2-3ថ្ងៃក្រោយពេលនេះpromបានចេញពីពេទ្យហើយ ហើយp'aunក៏បានរើទៅនៅជាមួយpromដែលដើម្បីមើលថែគេព្រោះគ្រូបានផ្តាំp'aunអោយតាមមើលថែpromអោយជាប់មិនថាផ្លូវកាយឫផ្លូវចិត្តនោះទេគឺត្រូវយកចិត្តទុកដាក់ជាមួយpromអោយបានច្រើន
« នេះបន្ទប់បង »prom នាំp'aunមកដល់មុខបន្ទប់មួយដែលមានពណ៌ផ្កាឈូក ហើយបន្ទប់នោះគឺនៅទល់មុខគ្នាជាមួយបន្ទប់របស់promផងដែល
« ហា៎បន្ទប់នេះហ៎ »p'aun លាន់មាត់និយាយឡើងព្រោះគ្រាន់តែបើកទ្វាទៅបន្ទប់ពណ៍ផ្កាឈូកឡើងចែងចាំង ហើយមនុស្សគេនេះស្អប់បំផុតពណ៌ផ្កាឈូកនឹងហើយ
«យ៉ាងមិចបន្ទប់ពិននេះនៅមិនបានមែនទេ បើថានៅមិនបានទៅគេនៅសាឡុងខាងក្រោមទៅ »prom និយាយឡើងទាំងទឹកមុខមាំៗ
«មិនអីទេបងនៅបានគ្រាន់តែថាបងមិនចូលចិត្តពណ៌ផ្កាឈូកនឹងណា៎ »p'aun
« បើនៅបានក៏ចូលទៅក្នុងបន្ទប់រៀបចំខោអាវទុកទៅខ្ញុំទៅរៀបចំបន្ទប់ខ្ញុំសិនហើយ »prom និយាយហើយក៏ដើរចេញទៅបាត់
ពួកគេនៅបន្តរៀបចំបន្ទប់រៀងខ្លួនរហូតទល់ល្ងាចទើបរួចរាល់
« promហើយឬនៅមានអីអោយបងជួយទេ »p'aun ដើរចេញពីបន្ទប់ខ្លួនរួចក៏បើកទ្វាចូលបន្ទប់promដោយមិនបានសុំpromជាមុន
« មិនទាន់ហើយទេ ហើយនរណាអោយបងចូលបន្ទប់ខ្ញុំ មិនចេះសុំការអនុញាតពីគេ មុនសោះ.......អត់សុជីវធម៌មែន »prom ក្រោយថាអោយp'aun ហើយក៏បែរមកនិយាយម្នាក់តិចៗ
« និយាយអីមុននឹង »p'aun ដើរមកជិតpromហើយក៏ចូលទៅអោបចង្កេះគេពីក្រោយ ធ្វើអោយpromនេះភ្ងាក់ព្រឺត
« អួយ! បងចង់ធ្វើស្អីនឹង! »prom រុញp'aunចេញពីខ្លួនគេហើយក៏ចោទសួរទៅp'aun
« បងមិនធ្វើអីឯងទេឯងនៅឈឺនៅឡើយនឹង ចាំជាចាំបងធ្វើ »p'aun និយាយហើយលើកចញ្ចើមឌឺដាក់prom
« ខ្ញុំប្រាប់បងអោយហើយមកនៅផ្ទះខ្ញុំហាមចូលបន្ទប់ខ្ញុំដោយគ្មានការអនុញាត ហើយមួយទៀតកុំមកប៉ះពាល់ខ្លួនខ្ញុំអោយសោះដឹងទេ»promនិយាយទាំងចង្អុលកម្រាមp'aun
ESTÁS LEYENDO
Crush on bestfriend❤️🩹
Historia Cortaស្នេហាដែលផ្តើមពេញពីមិត្តជិតស្និតតើវាអាចទៅរួចទេ??