Ep 13 /ចោរក្បាលយ៎ ឯងស្អី

490 40 10
                                    


« គឺថា ខ្ញុំស្រ....» វីននី

« បានហើយកុំនិយាយ »សាតាំង និយាយកាត់វីនីទាំងមុខមាំធ្វើអោយវីននីទំលាក់ទឹកមុខចុះភ្លាមៗ....

« ហឹម ចឹងខ្ញុំទៅវិញហើយ »វីននីប្រុសនឹងដើរទៅវិញក៏ត្រូបសាតាំងចាប់ដៃជាប់អោយបែរមករកគេវិញ

« លែងខ្ញុំទៅបង បើបងមិនអោយខ្ញុំនិយាយផងខ្ញុំអស់អីត្រូវនៅទីនេះហើយព្រោះខ្ញុំមកដើម្បីនិយាយតែបងបែ...អឹប»វីនីនិយាយមិនទាន់ចប់ផងសាតាំងក៏យកដៃខ្ទប់មាត់គេជិត ហើយកាន់ដៃវីននីជាប់រួចនិយាយ

« បានហើយស្តាប់បងនិយាយសិន បងដឹងថាឯងចង់និយាយអីហើយ នេះជាតួនាទីរបស់បងទេ ចឹងទុកអោយបងជាអ្នកនិយាយ »
«បងចង់បានន័យថា...»វីននីងហាក់គាំងនឹងសម្តីរបស់សាតាំងគេនៅមិនទាន់កាត់ន័យយល់នៅឡើយទេ

« គឺបងស្រលាញ់ឯង កាពិតទៅបងស្រលាញ់យូហើយ បងតាមមើលឯងពីក្រោយរហូតនឹង »សាតាំងមិនចង់សាំតាប៉ែច្រើនក៏ប្រាប់វីននីត្រង់ៗតែម្តងទៅ

« បងងង និយាយពិតមែនឬ? »វីននីនិយាយទាំងមិនចង់ជឿនឹងពាក្យដែលសាតាំងនិយាយមុននេះ

« ហើយបងដែលទៅកុហកអូនតាំងពីពេលណា »សាតាំង

« ចឹងឥឡូវយើងជា..»វីននី

«សង្សានឹងគ្នា »សាតាំង

« អួយគុណបុណ្យដែលខ្ញុំខំសាងពីតជាមិនខកបំណងមែន បានក្រាស់ធ្វើសង្សាលោកអើយ»វិននីទាំងលោតផងអីផង
ហើយក៏រត់ទៅបាត់អៀនពេក

« វីន ប្រយ័ត្នដួល »សាតាំងឈរមើលពីក្រោយយ៉ាងហួសចិត្តមិនស្មានថាវីននីនេះរំភើបដល់ថ្នាក់នឹង តែគេក្នុងចិត្តក៏រំភើបមិនស្ទើដែល ហើយក៏ដើរជ្រែងខោប៉ាវទៅតាមពីក្រោយវីននីដែលទៅ

#ពេលចេញទៅផ្ទះ

ទឹង
សំឡេងសារទូរស័ព្ទវីននី

« វីននីហា៎ បងនៅចាំអូននៅមុខសាលាណា ពេលចេញពីថ្នាក់មករកបងមក បងចាំអូនទៅផ្ទះជាមួយគ្នា»សាសាតាំង

« បាទ អូនកំពុងដើរទៅហើយ»វីននីតបសារសាតាំងដណ្តើដើរដណ្តើរ

« បងដល់ហើយ »វីននីមកដល់បើកទ្វាចូលក្នុងឡានហើយនិយាយ

« នេះបងទិញទុកអោយអូន »វីននីចូលមកដល់ភ្លាមសាតាំងក៏ហុចmilk tea អោយទៅវីននី

Crush on bestfriend❤️‍🩹Dove le storie prendono vita. Scoprilo ora