Secret love🔞

404 41 2
                                        


វិស្សមកាលនារដូវក្តៅបានចូលមកដល់ និស្សិតឆ្នាំទី២ និងទី៤ផ្នែករូបវិទ្យាមួយក្រុមបានរៀបចំគម្រោងទៅដើរលេងនៅសមុទ្រលក្ខណៈជាក្រុមនៅទឹកដីប៊ូសាន ។

ពួកគេបានជិះឡានពីរគ្រឿងមកដល់វីសតដែលបានកក់ទុកនៅពេលល្ងាច ម្នាក់ៗទោះអស់កម្លាំងយ៉ាងណាក៏នៅជញ្ជូនសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួននិងគ្រឿងញុំាដែលបានទិញនៅផ្សារមកដល់ក្នុងផ្ទះ ។

« ដើររាប់ជំហាននៅនឹង ស្មាលណាជញ្ជូនអស់? » ជីន ដែលមានអាយុបងគេរៀនឆ្នាំទី៤ ច្រែងចង្កេះបញ្ជាទៅសមាជិកដែលមានអាយុប្អូនជាងគេនៅក្នុងក្រុម

« គិតពីបញ្ជាមិនជួយធ្វើគេទេ » ជុងហ្គុក ត្បកឲ្យវិញមិនខ្លាចនឹងជាបង គេក៏ហត់ណាស់ដែរ គេជាអ្នកបើកឡានតាំងពីសេអ៊ូលមកដល់ទីនេះ ឈឺចង្កេះសឹងស្លាប់ មកត្រូវបងៗក្នុងក្រុមប្រើហើយ នៅមានមកស្តីឲ្យទៀត ។

« ជៀសផ្លូវធ្ងន់ណាស់! មិនដឹងទិញស្អីមកខ្លះទេលើកចង់ស្រុតស្បូន » ស៊ូហ្គា កំពុងកាន់កេះដាក់គ្រឿងសមុទ្រនិយាយទៅកាន់ជុងហ្គុកដែលឈរបាំងផ្លូវខ្លួន

« ផ្លូវមានគគោកមិនដើរ មកទើសអីខ្ញុំ? » គេបែរទៅរកសូហ្គាដោយមិនខ្ជី ងាកទៅណាឡើយ នៅឈរធ្វើមុខឌឺយ៉ាងរំភើប

« បងចង់ដើរផ្លូវនេះ មានបញ្ហាអី? » សូហ្គា

« អត់មានបញ្ហាទេ តែខ្ញុំអត់ជៀស » ជុងហ្គុកនិយាយមួយៗច្បាស់ទៅកាន់បង សូហ្គានៅឈរទ្រឹងទាំងមុខស្មើសម្លឹងត្បកទៅវិញ ទោះរបស់ដែលកំពុងកាន់ធ្ងន់ចង់ដាច់ដៃ ក៏គេមិនខ្ជីដើរផ្លូវផ្សេងដែរ ។

« វៃគ្នាទៅប្អូនៗ បងចាំមើល » ជីន ដែលឈរមើលស្រាប់តែទះដៃឡើង ធ្វើឲ្យអ្នកដើរចូលមកក្រវីក្បាលជាខ្លាំង

« មួយៗចង់ឈ្នះណាស់ ឯងមកនេះ » ណាំជូន ចូលទៅបំបែក គេលើកស្ពាយកាតាបដៃម្ខាង ខណៈដៃម្ខាងទៀតទាញជុងហ្គុកចេញពីផ្លូវសូហ្គា

« មនុស្សចាញ់ » សូហ្គាបោះសម្តីទាំងទឹកមុខមានប្រៀប ទើបរត់លឿនស្លេវចូលទៅក្នុងផ្ទះ

« បងឯងធ្វើឲ្យខ្ញុំចាញ់បងហ្គាទៀតហើយ » ជុងហ្គុកបែរមកនិយាយអន់ចិត្តនឹងណាំជូន រាល់លើកឲ្យតែប្រកែកគ្នាជាមួយបងៗ ដឹងតែគេជាអ្នកចាញ់រហូត ឈឺចិត្តណាស់ ។

NOVELS Where stories live. Discover now