ភាគ៣:បែកអាចម៍ឥឡូវហើយ អ្ហឹកៗ

1.2K 83 0
                                    

ថេយ៉ុងគ្រាន់តែឮពាក្យថាកាំភ្លើងភ្លាម ក៏ស្លន់រត់ទៅមុខបានបន្តិចក៏បកមកវិញចាប់មុខជុងហ្គុកឲបន្ទាបចុះរួចជំទើតជើងថើបថ្ពាល់នាយមួយខ្សឺតយ៉ាងវែង ទើបត្របាញ់ជើងដាក់មេផាយរត់ត្រុយទៅបាត់ ទាំងស្រែកផងអីផង រហូតដល់ក្រៅឡើងម៉ូតូដេបើកទៅបាត់យ៉ាងលឿនស្លាវ។
         ជុងហ្គុកខាំគុម្ពថ្គាមភ្នែកឡើងក្រហមតែត កុំតែរត់ទាន់មុនកាំភ្លើងមកដល់ដៃគេទេម្ល៉េះអម្បិញមិញនេះគ្មានឲក្មេងចម្កួតម្នាក់នោះរត់ផុតបាននោះទេ បើមិនធ្លាយខួរកុំហៅគេថា ជុងហ្គុក ហ្វ្រីនសុននៀរ៍ ឲសោះ!។
...

         ១អាទិត្យក្រោយមក.
         រយ:ពេលមួយអាទិត្យមកនេះគ្មានថ្ងៃណាដែលថាថេយ៉ុងមិនទៅរកជុងហ្គុកដល់ភូមិគ្រឹះនោះទេ ថ្ងៃខ្លះចូលទៅរកដល់បន្ទប់ទៀតឯណោះ ប៉ុន្តែមកលើកណាក៏ត្រូវជុងហ្គុកដេញឲទៅវិញរហូត បើមិនគំហកក៏ទាញកាំភ្លើងគម្រាមបាញ់ទើបព្រមទៅ មួយអាទិត្យមកនេះនាយត្រូវមកឈឺក្បាលក្រពុលមុខដោយសារតែក្មេងម្នាក់នោះដែលតែងតែមករញ៉េរញ៉ៃជាមួយនាយឡើងចង់ប្រសៃប្រសាទទៅហើយ។
          ម៉ោង7:40នាទីព្រឹក
          ថ្ងៃនេះរាងតូចក៏បានមកភូមិគ្រឹះរបស់ជុងហ្គុកដូចសព្វមួយដង រាងតូចវាត់ជន្ទុលម៉ូតូដោះមួកសុវត្ថិភាពពាក់នឹងកញ្ចក់ម៉ូតូ រួចដើរកាច់រាងទៅឈរច្រត់ចង្កេះខាំធ្មេញដាក់អ្នកយាមមាឌឌាំងៗពីរនាក់ដែលមកឈរបាំងផ្លូវហាក់មិនចង់ឲគេចូលទៅក្នុងសោះឡើយ។
         «ហ្ហេម!» ថេយ៉ុងក្រហ្ហឹមក្រហ្ហេមឮៗហាក់ចង់បញ្ជាក់ថាឲពួកគេទាំងពីរជៀសចេញ ដើម្បីឲខ្លួនបានចូលទៅក្នុង។
         «ហ្ហេមៗ!!!» រាងតូចកាន់តែក្រហ្ហេមឮជាងមុនរហូតដល់ឈ្លក់ទឹកមាត់ក្អក កឃីកឃុសចង់ជ្រុះថ្លើមចេញមកក្រៅឡើងក្រហមភ្នែក តែពីរនាក់នេះបែជាឈរអោបដៃស្ងៀមត្រឹងធ្វើមិនខ្ចីឮមិនខ្ចីខ្វល់ ចាត់ទុករាងតូចដូចជាមនុស្សអរូប។
         «នែ៎! ពួកអស់លោកទាំងពីរនាក់ សួរដូចឆោតចុះ!មានឃើញខ្ញុំឈរនៅមុខពួកលោកទេ?»
         «...»
         «អេ៎! ឮខ្ញុំនិយាយអត់ហ្នឹង?»
         «...»ស្ងាត់!
         «ជៀសចេញ» រាងតូចស្រែកឲពួកគេជៀសចេញប៉ុន្តែមនុស្សប្រុសមាឌឌាំងទាំងពីរបែជាឈរស្ងៀម មិនមាត់ មិន.ក បណ្ដាលឲរាងតូចក្ដាប់ដៃក្ដៅក្រហាយឡើងមក ទើបមិននិយាយស្អីបន្តទៀតទាំងអស់ ទៅចាប់ទាញដៃមនុស្សមាឌធំជាងខ្លួនដល់ទៅពីរនាក់ឲចេញពីមុខផ្លូវ តែទោះខំប្រឹងទាញអស់ពីកម្លាំងក្នុងខ្លួនប៉ុណ្ណាក៏មិនបានធ្វើឲពួកនាយហើបខ្លួនបន្តិចណានោះឡើយ។
           ១ម៉ោងក្រោយមក.
           រាងតូចអង្គុយចោងហោងដកដង្ហើមញ៉ាប់ដូចម៉ាសុីនក្រោយពីខំប្រឹងទាញមនុស្សមាឌប៉ុនៗយ័ក្សទាំងពីរមិនព្រមហើបខ្លួនទៅណាសោះ ចុងក្រោយមកអង្គុយហត់ចង់ដាច់ខ្យល់ម្នាក់ឯងអត់អំពើ។
          «ចាំមើលខ្ញុំនឹងទៅប្ដឹងបង...បង...ចៅហ្វាយពួកលោកឈ្មោះស្អី?» រាងតូចនិយាយដល់ត្រឹមឈ្មោះក៏ទាក់ទើបសួរពួកគេព្រោះខ្លួនមិនស្គាល់ឈ្មោះចៅហ្វាយរបស់ពួកគេពិតមែន តាមញ៉ែច្រើនថ្ងៃហើយភ្លេចសួរឈ្មោះស្អីសោះ។
         «...»
         «ខ្ញុំសួរម៉េចមិននិយាយ?»
         «...» គ្មានការឆ្លើយតប។
         «កុំខ្មើតពេក!»
         «...»នៅតែស្ងាត់គ្មានការឆ្លើយតបដដែល។
         «ខ្មើតដាក់យើងសម្បើមណាស់ ទ្រាំមិនបានធាក់ម្នាក់មួយជើងបាក់ចង្កេះឥឡូវហើយ» រាងតូចក្ដាប់មាត់ និយាយក្នុងចិត្តដោយក្ដីខឹង ប៉ុន្តែធ្វើស្អីពួកគេមិនកើតព្រោះដឹងខ្លួនឯងស្រាប់ថាមាឌតូចជាងពួកនាយទាំងពីរនាក់ខ្លាំងណាស់ ស្រួលមិនស្រួលធាក់គេហើយគេធាក់វិញដាច់ចង្កេះជាពីរជាបីកំណាត់ទៅវាមិនចប់? ដូច្នេះហើយបានតែលួចគុំគួននៅក្នុងចិត្តម្នាក់ឯងប៉ុណ្ណោះ។
         «ចាំតែមើលទៅពួកអស់លោកឯងពីរនាក់ហ្នឹងគ្មានឲរួចខ្លួនទេ» រាងតូចលើកដៃចង្អុលមុខពួកគេទាំងពីរឆ្លាស់គ្នា រួចចប់សម្ដី ទើបកញ្ឆក់ខ្លួនដើរតាំងៗទៅរកម៉ូតូជិះបកទៅវិញបាត់ ទាំងខឹងនឹងកូនចៅរបស់ជុងហ្គុកឡើងញ័រសាច់។
...

ស្វាមីមហាសេដ្ឋីWhere stories live. Discover now