ភាគ៥:អូនរាគអាចម៍បង

1.2K 89 3
                                    

         ម៉ោង7:00នាទីយប់
         ភូមិគ្រឹះត្រកូលហ្វ្រីនសុននៀរ៍
       +ក្នុងបន្ទប់ទឹក
       «អូយយ៎...ម៉ែអើយ!!! រាគអត់ឈប់ទេ អ្ហឹកៗ មិនគួរណាដាក់ទាំងអស់សោះ អ៊ួក~~អ្ហឹកៗ រាគអាចម៍ក៏រាគ ក្អួតក៏ក្អួត បើដឹងថាវេទនាយ៉ាងហ្នឹង មិនភ្លើផឹកថ្នាំរាគទេ អ្ហឹកៗ...ម៉ាក់អើយប៉ាអើយជួយផង រាគជិតងាប់ហើយ អ្ហឹកៗ អ៊ួកៗ~~»រាងតូច មុខមាត់ស្លេកស្លាំងខុសប្លែកពីប៉ុន្មានម៉ោងមុន រាគផង ក្អួតផង រៀបរាប់ទាំងទឹកភ្នែកទឹកសំបោរយ៉ាងគួរឲអាណិតនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង បើដឹងមុនថាវេទនាដល់ខ្លួនឯងខ្លាំងដល់ថ្នាក់នេះ គេប្រាកដជាមិនផឹកថ្នាំរាគជាដាច់ខាត ស៊ូរកវិធីសាស្រ្តផ្សេងមិនត្រូវការអាវិធីវេទនាខ្លួនជិតស្លាប់បែបនេះទៀតនោះទេ ស្បថ គ្រាន់តែរត់ចូលបន្ទប់ទឹកមិនដឹងប៉ុន្មានរយត្រឡប់ទៅហើយទេ ដល់ថ្នាក់រាងតូចទន់ដៃជើងរកដួលសន្លប់តែញ៉យ សូមកុំយកគំរូតាមឲសោះ សារដាស់តឿនពីខ្ញុំ ថេយ៉ុងហ្វីនសឺ កូនលោកឧត្តមសេនីយ៍។
       
          មួយសន្ទុះក្រោយមក...
          ក្រាកកក!!!
          រាងតូចដើរចេញពីបន្ទប់ទឹកក្នុងទឹកមុខស្លេកស្លាំងគ្មានឈាម បបូរមាត់ក្រៀមស្ងួតហែង បើកភ្នែកមិនចង់រួច ដើរសន្សឹមៗតិចៗទាំងគ្មានកម្លាំងកំហែង ពាំនាំរាងកាយខ្សត់ខ្សោយរបស់ខ្លួនដើរតិចៗ ទប់នេះទប់នោះ ទម្រាំតែដើរមកដល់សាឡុង និយាយពីថាវេទនាសម្បើមណាស់។
           ជុងហ្គុកចុះមកជាន់ក្រោមផ្ទាល់ដី ដោយពាក់អាវឃ្លុំ ចំហរទ្រូង.ដើរសម្ដៅទៅរកផ្ទះបាយបើកទូរទឹកកកយកដបទឹកមកអកផឹកអស់ពាក់កណ្ដាល ទើបពាំនាំរាងកាយមាំមួនរបស់ខ្លួនដើរចេញពីកន្លែងនោះបម្រុងឡើងទៅលើវិញតែក៏ប្រទាក់ភ្នែកនឹងរាងតូចដែលគេងនៅលើសាឡុងនោះ ធ្វើឲជុងហ្គុកចាប់ផ្ដើមផ្ទុះកំហឹងក្នុងខ្លួនឡើងមក នាយគិតស្មានថាក្មេងគួរឲរំខាននោះត្រឡប់ទៅផ្ទះសំបែងវិញទៅហើយតាស តែនរណាទៅដឹងទៅថាមិនទាន់ត្រឡប់ទៅវិញនោះ?
         រាងក្រាស់ដើរដោយដំណើរញ៉ាប់ៗមករកមនុស្សដែលគេងនៅលើសាឡុងក្នុងផ្ទះរបស់ខ្លួន មុននឹងច្រត់ចង្កេះស្រែកសួរមនុស្សដែលកំពុងតែបិតភ្នែករលៀវៗរកលក់ទៅហើយ ឲភ្ញាក់កន្ត្រាក់ប្រើកម្លាំងបន្តិចបន្តួចរបស់ខ្លួនស្ទុះងើបអង្គុយឆ្មក់ងើយសម្លឹងមើលមុខរបស់ជុងហ្គុកក្នុងទឹកមុខស្លេកស្លាំងដូចមនុស្សឈឺធ្ងន់។
        «នៅមិនទាន់ទៅវិញទៀត?»នាយគំហកដោយខាំថ្គាមព្រោះតែខឹងកាលដែលនៅឃើញក្មេងដែលគេស្អប់មុខនៅផ្ទះរបស់គេដដែល ប៉ុន្តែនាយស្រាប់តែចាប់អារម្មណ៍នូវមុខមាត់ដែលមានសភាពស្លេកស្លាំងរបស់រាងតូចបែបនេះទើបអត់នឹងមិនសួរមិនបាន :
         «កើតស្អីមុខស្លេកស្លាំងម្ល៉េះ?»
         «មិនចាំអូនស្លាប់សិនទៅចាំមកសួរ» រាងតូចនិយាយទាំងសម្លក់មុខជុងហ្គុក. ស្អប់ណាស់ថ្មើលណេះហើយទើបឃើញចុះមក បើចឹងដដែលមិនចាំឲគេរាគដល់ដាច់ខ្យល់ស្លាប់សិនចាំចុះមកមើល? គួរឲខឹងមែនប្រុសចាស់នេះ មិនគួរលង់ខ្លួនដាក់ចិត្តស្នេហ៍ប្រុសចាស់មុខសង្ហារតែអត់ចិត្តម្នាក់នេះសោះ ហឺស!!!
        «យើងស្រេកទឹកចុះមកយកទឹកផឹក មិនគិតថាឯងនៅទីនេះមិនទាន់ទៅវិញឯណា» ជាការពិតព្រោះនាយស្រេកចុះមកយកទឹកផឹកមែន ណាមួយសួរនេះគ្រាន់តែឃើញមុខមាត់ស្លេកស្លាំងពេកក៏ចេះតែសួរៗទៅ ចង់ប្រាប់ឬមិនចង់ប្រាប់ក៏ស្រេចតែចិត្ត អត់ខ្វល់ស្រាប់ទៅហើយ។
        «អ្ហឹកៗ» រាងតូចស្រាប់តែយំចេញមក ធ្វើឲជុងហ្គុកជ្រួញចញ្ចើមមិនយល់ថាក្មេងម្នាក់នេះកើតស្អី សុខៗក៏យំចេញមកមិនយល់ទាល់តែសោះ។
        «បង...» ថេយ៉ុង
        «ស្អី?»
        «បងដឹងទេ? ហ្ហឹកៗ...»
        «ដឹងស្អីបើឯងមិនទាន់ប្រាប់ផង!»
        «អូន...ហ្ហឹក!»
        «...»
        «ហ្ហឹក! អូន...»
        «អូនស្អី?»
        «ហ្ហឹកៗៗ...អ្ហឹកៗ...»
        «ឈប់យំសិន! ហើយនិយាយមក»
        «អូន...ហ្ហឹក...អូនរាគអាចម៍បង»
        «ហ្ហាស៎?»
        «អ្ហឹកៗ»
         «សុីស្អីខ្លះបានរាគ?» ធម្មតាសម្រាប់ជុងហ្គុកទៅហើយ និយាយមិនដែលពិរោះម្ដងណាទេ ជាពិសេសជាមួយរាងតូចហ្នឹងឯង។
        «អូន...អាចម៍ដេញទៀតហើយ ហ្ហឹកៗ 1-2-3រត់អ្ហា...» រកថានិយាយសាច់ការទៅហើយ ខណ:ពេលនោះស្រាប់តែរាងតូចឈឺពោះ អាចម៍ដេញ មិនឲហ៊ាដាក់ខោទាន់ រាងតូចក៏ស្ទុះងើបចេញពីសាឡុងស្ទុយរត់ទៅរកបន្ទប់ទឹកទាំងយកដៃទប់គូទ ទោះឥឡូវនេះក្នុងខ្លួនគ្មានកម្លាំង ក៏ត្រូវតែប្រឹងរត់ឲឆាប់ដល់បន្ទប់ទឹកដែរ បើមិនចឹងទេហ៊ាអាចម៍ដាក់ខោ ឲអនាគតប្ដីឃើញ ខ្មាស់គេស្លាប់ហើយ...។
         ម៉ោង9:15នាទីយប់
         ក្នុងបន្ទប់របស់ជុងហ្គុក
         រាងតូច ថេយ៉ុង ហ្វីនសឺ អង្គុយពិតខ្នងនឹងក្បាលគ្រែដៃដែលបំពាក់ដោយសេរ៉ូម លើកកាន់ស្លាបព្រាដួសបបរ ញុំាខ្លួនឯង ទាំងមុខស្អុយ ព្រោះតែកាលពី2ម៉ោងមុន រាគផងក្អួតផងមិនឈប់រហូតដល់សន្លប់ ហើយក៏បានជុងហ្គុក បីឡើងមកជាន់លើក្នុងបន្ទប់របស់នាយ ដោយហៅគ្រូពេទ្យមកកាត់យប់ ដាក់សេរ៉ូមឲរាងតូចមួយកំប្លោក ទើបបាត់រាគក្អួតចង្អោរតទៅទៀត ហើយនេះក៏ជាឱកាសដែលថេយ៉ុងចង់បាននៅក្បែរជុងហ្គុកឲកាន់តែស្និតផងដែរ ប៉ុន្តែ...ម្ដេចបានធ្វើមុខស្អុយប៉ែមិនរីកសោះអញ្ចឹង?មូលហេតុនោះគឺថា...
          «អត់ចិត្តមែនប្រុសចាស់នេះ ខំធ្វើជាពិបាកដួសបបរញុំាខ្លួនឯងហើយ នៅអង្គុយចុចទូរស័ព្ទធ្វើមិនដឹង គួរឲខឹងមែន» រាងតូចនិយាយក្នុងចិត្តម្នាក់ឯង ភ្នែកដៀងសម្លឹងរាងក្រាស់ទាំងខាំមាត់សម្លក់លួចខឹងប្រុសចាស់អត់ចិត្តម្នាក់នេះ ដែលគ្មានចិត្តឃើញគេពិបាកអញ្ចឹងហើយមិនមកជួយដួសបញ្ចុកអីសោះ នៅលានភ្នែកមើលទូរស័ព្ទនឹងទៅ ហឺសសស!!!!
          «បង!» ដោយឃើញថានាយនៅតែអង្គុយចុចទូរស័ព្ទធ្វើហីៗគ្មានយកភ្នែកមើលខ្វាយខ្វល់ពីខ្លួន រាងតូចក៏ដាច់ចិត្តហៅនាយដោយសម្លេងស្រាល ពិរោះរណ្ដំ មិនតែប៉ុណ្ណោះនៅឈ្លាតធ្វើមុខខ្ជីខ្ជូតគួរឲចង់ចាប់សង្កត់ឲកំពៀតទាំងអាចម៍ខ្លាំងណាស់ សម្រាប់ជុងហ្គុក។
        «ស្អី!» ចេញមកមិនដែលសម្ដីល្អម្ដងណាសោះឡើយ រាងតូចគិតក្នុងចិត្ត។
        «បញ្ចុកតិចមើល»
       «ដៃមានដួសសុីខ្លួនឯងទៅ»
       «ឈឺ!»
       «រាគអាចម៍សោះ បាក់ដៃដែរ?» មើលសម្ដីចុះ...ពិតជា...ពិតជានិយាយត្រូវម្ល៉េះ!
       «ដៃវាមិនបាក់ទេ តែពិបាកដួស គ្មានកម្លាំង!» រាងតូចក្ដាប់មាត់និយាយទាំងខឹងលាយខ្មាស់ផងអីផង កំពុងញុំាមកនិយាយបើកកកាយរឿងរាគអាចម៍ស្អីឯណាឯណីឆ្កុយទៅ។
       «បង ហ្ហឹក!»
       «អំពុលទុក្ខមែន!» រាងតូចស្រែកហៅទាំងពេបមាត់យំកាលបើ រាងក្រាស់អង្គុយចុចទូរស័ព្ទវិញធ្វើមិនខ្វល់ ហើយវាក៏បានផលពិតមែន ជុងហ្គុកក៏ទុកទូស័ព្ទចុះលើតុ រួចទាញកៅអីខិតមកជិតគ្រែ ចាប់កញ្ឆក់ចានបបរពីដៃរាងតូច យកមកកូរ រួចដួសមួយស្លាបព្រា រុញទៅជិតមាត់រាងតូច ហើយថេយ៉ុងក៏ញញឹមស្ញេញសប្បាយចិត្តចង់ហោះ ហាមាត់ញុំាបបរដែលជុងហ្គុកបញ្ចុកទាំងរំភើប ខុសដោយឡែកពីជុងហ្គុកឯណេះវិញបញ្ចុកទាំងមិនចង់ ធ្វើមុខឡើងក្រម៉ូវ គ្មានទៅញញឹមស្អីជាមួយទេស៎។
         «ហាមាត់!» ជុងហ្គុកនិយាយដោយរក្សាទឹកមុខក្រម៉ូវគ្មានរីកដដែល រាងតូចក៏ហាមាត់ចាំទទួលបបរដែលជុងហ្គុកបញ្ចុកទាំងមានក្ដីសុខ ជុងហ្គុករុញស្លាបព្រាញ៉ុកចូលក្នុងមាត់រាងតូចចង់ដល់កន្លើត បណ្ដាលឲរាងតូចយើងឯនេះខក់ចង់ស្លាប់ ហិង្សាណាស់ប្រុសចាស់អាក្រក់។
        «អ្ហឹកៗ...»
        «យំស្អី?»ជុងហ្គុក
        «គ្រាន់តែឲបញ្ចុកបបរសោះ ក៏ហិង្សាក្នុងខ្លួនដែរ ហ្ហឹកៗ រុកចង់ដល់កន្លើត ម៉េចប្រុងសម្លាប់ក្មេងតូចហ្ហេស? អ្ហឹកៗ...» មិនចង់យំទេប៉ុន្តែវាទប់មិនជាប់ លែងអាណាបញ្ចុករុកដល់កន្លើតអញ្ចឹងទេស! អនាគតស្វាមី មិនបានទេគិតចង់សម្លាប់គេទាំងរស់។
         «ប៉ុន្នឹងវាមិនស្លាប់ទេ» ជុងហ្គុកនិយាយហើយក៏កូរបបរដួសបញ្ចុករាងតូចបន្តទៀត ហើយកាលបើអនាគតប្ដីដួសបញ្ចុកអញ្ចឹកក៏ហាមាត់ញុំា ទាំងទឹកភ្នែកនៅអន់ចិត្តមិនទាន់បាត់។

To be continued...

ស្វាមីមហាសេដ្ឋីWhere stories live. Discover now