ភាគ៦:ប្ដីអូននិយាយត្រូវ

1.2K 91 1
                                    

«អ្ហឹក...»
«ស្ងាត់!» កាលបើត្រូវរាងក្រាស់គំហកដាក់ រាងតូចក៏ស្ងាត់មាត់ លើកដៃស្រឡូនតូចៗទាំងគូរបស់ខ្លួនក្រវាសទឹកភ្នែកចេញដូចកូនក្មេង លែងយំ ស្ងាត់មាត់បាត់សម្លេងឈឹង ហាមាត់ញុំាបបរដែលជុងហ្គុកបញ្ចុកទាល់តែអស់ រួចរាល់ជុងហ្គុកក៏ឲអ្នកបម្រើប្រមូលចានយកទៅក្រោម បន្ទាប់មកក៏រៀបចំសម្រាក ដោយនាយប្រមូលភួយខ្នោយទៅគេងលើសាឡុង ប្រគល់គ្រែដ៏ធំទូលាយរបស់គេឲទៅរាងតូចទាំងស្រុង មិនមែនផ្ទះនាយគ្មានបន្ទប់ផ្សេងទេគ្រាន់តែខ្ចិលទៅគេងក្នុងបន្ទប់មួយទៀតដោយសារតែមានក្មេងគួរឲរំខានខ្លះយំកិកុកអង្វរឲគេនៅគេងក្នុងបន្ទប់ជាមួយ ណាមួយល្វើយស្រាប់ផងខ្ចិលប្រកែកតមាត់ត.កជាមួយក៏ព្រមតាមសំណើរទៅ។
...
          ម៉ោង11:00នាទីយប់
          រាងតូចបម្រាស់ខ្លួនបែទៅឆ្វេងទៅស្ដាំនៅលើគ្រែពូកជាង2ម៉ោងទៅហើយ បើកភ្នែកក្រឡង់ៗគេងមិនលក់ មូលហេតុ ចង់ឲប្រុសចាស់សង្ហារមកគេងអោបថ្នាក់ថ្នមគេដូចទារក តែមិនបានដូចចិត្ត ហេតុនេះហើយទើបរយ:ពេលជាង2ម៉ោងមកនេះគេគេងមិនលក់ បម្រាស់ខ្លួនចុះឡើងឥតឈប់សរុបចង់ប៉ែតសិបលានដងទៅហើយ និយាយពីថាខ្សែសេរ៉ូមតឹងចង់របូតម្ចុលពីដៃតែញយ។ ដោយអន្ទះអន្ទែងចិត្តទ្រាំលែងបានទៀតរាងតូចថេយ៉ុងក៏ស្ទុះងើបអង្គុយឆ្មក់ ហើបមាត់ហៅរាងក្រាស់ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នៅលើសាឡុងក្បែរនោះម្ហបៗ ខ្សឹបៗស្ដាប់មិនចង់ទាំងឮ...
       «បង...»
       «...»
       «បង-បងហា៎...បង?»ដោយហេតុថាហៅខ្សឹបៗមិនឮ រាងតូចក៏ដំឡើងសម្លេងឮជាងមុនប៉ុន្តែដង្ហោយហៅបីបួនម៉ាត់ហើយអ្នកខាងនោះបែជាមិនភ្ញាក់ទើបរាងតូចសម្រេចចិត្តទាញខ្នោយគប់ស្ទុយចំកណ្ដាលមុខជុងហ្គុកផឹបតែម្ដង កន្ត្រាក់ឲនាយភ្ញាក់ស្ទុះខ្លួនក្រោកចង់ដាច់.ក ខាំធ្មេញបែកផ្សែងចេញតាមត្រចៀក ស្ទុះងើបពីសាឡុងដើរញ៉ាប់ជើងទៅរកមុខសញ្ញាដែរគប់ខ្នោយដាក់គេអម្បិញមិញជាបន្ទាន់! យប់ថ្មើលណាថ្មើលណីហើយមិនគិតដេកពួនបែជារករឿងចង់ត្រូវថ្នាំខ្លាំងពីប្រុសចាស់សាច់ដុំពេញខ្លួនទៅវិញ. ក្ដៅក្រហាយណាស់ចាត់ការក្មេងច្រម៉ក់នេះចេញសិនវើយ។
         «ក្នុងខ្លួនវាចេះតែយ៉ាងម៉េចមិនគិតដេកពួនទេហ្ហេស? បិទភ្នែកដេកស្ងៀមៗឯងចេះទេ? ចង់ត្រូវថ្នាំខ្លាំងអ្ហេះ!»នាយចាប់ផ្ដួលរាងតូចដោយឡើងទៅអុកជង្គង់ច្រត់ដៃទាំងគូលើពូកឃាំងរាងតូច រួចក៏ខាំធ្មេញសម្លុតដាក់កណ្ដាលមុខរាងតូចផាំងៗ សួររកហេតុផលល្មិចបានរករឿងទាំងកណ្ដាលយប់អាត្រាតមិនព្រមគិតដេកគិតពួនបែបនេះ!។
          «ហ្ហឹក»
          «ឆ្លើយ!»នាយបើកភ្នែកប៉ុនពងមាន់សម្លុតក្មេងខូចឲឆ្លើយនឹងសំណួររបស់គេ ចាប់សួរតិចតួចសោះបែជាយំ ធ្វើឲក្រហល់ក្រហាយលើសដើមតើនេះ។
           «ហ្ហឹក!បើបងឯងអត់មកគេងលើគ្រែជាមួយអូនផង ហ្ហឹក!» ចម្លើយរបស់រាងតូចធ្វើឲជុងហ្គុកស្រែកវាសចង់រញ្ជួយភូមិគ្រឹះទាំងមូល។
         «ស្អីគេ???»
         «ចង់ឲបងគេងជាមួយ ហ្ហឹក! ចង់ឲបងអោបអូនឲណែនៗ បានគេងលក់ អ្ហឹក...»
         «សរុបសេចក្ដីមកកាលដែលមិនព្រមដេកមករំខានយើងទាំងកណ្ដាលយប់មិនឲដេកពួនដោយសាររឿងនេះ???»
         «ហ្ហឹក!» រាងតូចមិននិយាយគ្រាន់តែងក់ក្បាលជំនួសថាអ្វីដែលនាយនិយាយគឺវាជាការពិត បណ្ដាលឲជុងហ្គុកលើកដៃទះថ្ងាស់ខ្លួនឯងមួយដៃផាច់ចង់ផុងចូលទៅក្នុង ហួសចិត្តនឹងក្មេងក្រោមទ្រូងម្នាក់នេះដល់កំពូល ចង់តែបោកក្បាលនឹងជញ្ជាំងឲស្លាប់ មិនដែលជួបប្រទះទេលោកព្រះ!!!
        «បង!»
        «ដេក!»ជុងហ្គុក
        «បងគេងជាមួយអូនហ៎?»
        «ទេ!»នាយតបទៅវិញមួយម៉ាត់កំបុតកំបុយគ្មានឱជារស មិនបាច់ចាំប្រាប់ក៏ដឹងដែរថាឆ្លើយទេមួយម៉ាត់ហ្នឹង គំហកចង់រហែកបំពង់ក ក៏ដឹងហើយថាមនុស្សនាយមិនចេះនិយាយទន់ភ្លន់ធម្មតាស្រួលបួលជាមួយនរណាទេ ជាពិសេសគឺក្មេងក្រោមទ្រូងម្នាក់នេះ បើមិនសម្លុតក៏ស្រែក បើមិនស្រែកក៏គំហកដែរ គ្រោគ្រាតគ្រប់ពេលវេលា មានទាំងខាំធ្មេញយកអណ្ដាតទល់ថ្ពាល់ លានភ្នែកសម្លក់ចង់ជ្រុះគ្រាប់ភ្នែកក៏មាន តាំងពីជួបនាយមកមានម្ដងណាដែលនាយនិយាយពិរោះដាក់គេទេ? គឺគ្មានទេ! សូន្យឈឹង។
         «ហេតុអី? ហ្ហឹកៗ»
         «ស្អប់មុខឯង មិនចូលចិត្ត មិនចង់គេងរួមគ្រែជាមួយ យ៉ាងម៉េច? ឈប់ឆ្ងល់ឬនៅ? បើឈប់ហើយក៏ដេកទៅកុំរំខានប្រសាទយើងពេក!» ធម្មតាបន្ទប់គេមិនដែលឲនរណាចូលផ្ដេសផ្ដាស់នោះទេ ក្មេងម្នាក់នេះបានចូលហើយថែមទាំងបានគេងលើគ្រែរបស់នាយទៀតចាត់ទុកថាសំណាងពេកណាស់ទៅហើយ នៅមករករឿងគេឲទៅដេកជាមួយស្អីទៀត! រឿងច្រើនមែនបានដេញចេញឲទៅផ្ទះទាំងឈឺកណ្ដាលយប់ហ្នឹងឥឡូវ កុំមាត់។
         «អ្ហឹកហ្ហឹកៗ...» បន្ទាប់ពីបានឮសម្ដីរបស់មនុស្សដែលខ្លួនស្រឡាញ់និយាយថាស្អប់មិនចូលចិត្តខ្លួនបែបនេះ រាងតូចក៏យំឈូ ជុងហ្គុកឃើញអញ្ចឹងក៏សម្លុត!
       «ស្ងាត់!»
       «អត់! អត់ចង់ស្ងាត់ ហ្ហឹកៗ ប្រុសនិយាយកោកៗថាស្អប់មុខ នរណាមិនឈឺនរណាមិនយំហ្ហឹកៗ-អ៊ុប!!!» តួញសោកស្រែកយំរៀបរាប់មិនទាន់អស់ផង បបូរមាត់តូចស្ដើងរបស់ខ្លួនត្រូវបានរាងក្រាស់អោនមកបំបិតលែងឲនិយាយស្ដី កែវភ្នែកមូលក្រឡង់ទាំងគូបើកធំៗគាំងស្ដូក រឹងមួយតួខ្លួន ខណ:កូនសាច់មួយដុំនៅក្នុងប្រអប់ទ្រូងខាងឆ្វេងលោតកន្ត្រាក់ឌុកឌាក់ៗញ៉ាប់ៗសឹងធ្លាយចេញមកក្រៅ ព្រោះតែសាមីខ្លួនកំពុងតែរំភើបរំជើបរំជួលដល់ថ្នាក់គាំងស្ញេញ តើគេយល់សុបិន្តមែនទេហ្នឹង? ទេៗវាគឺជាការពិត ទទួលស្គាល់ទៅថេយ៉ុងហ្វីនសឺអើយ ប្រុសស្នេហ៍ថើបមាត់ ហិហុ។
        បន្ទាប់ពីអោនបំបិតមាត់ក្មេងបុិនយំដោយប្រើបបូរមាត់របស់ខ្លួនបានមួយសន្ទុះ ជុងហ្គុកក៏សន្សឹមដកមាត់ចេញពីបបូរមាត់ដ៏ទន់ល្មើយរបស់រាងតូចវិញ។
        «សម្លឹងអី?» ជុងហ្គុកសួរពេលដែលរាងតូចបើកភ្នែកឡែតៗសម្លឹងមុខគេមិនព្រឹច។
        «បង?»
        «...»
        «ចង់ចាប់រំលោភអូនទាំងដែលដៃអូនកំពុងជាប់សេរ៉ូមអញ្ចឹងហ៎?»
        ក្លស!
        «អួយយ!!! អ្ហឹកៗ...» គ្រាន់តែនិយាយចប់សម្ដីភ្លាម ក៏ត្រូវមួយក្រញ៉របស់ជុងហ្គុកចំកណ្ដាលថ្ងាស់ឮសូរក្លស!!! ឲក្មេងក្រោមទ្រូងយំឈូ យកដៃអង្អែលថ្ងាស់ទាំងពេបមាត់ឡើងច្រវាបគួរឲចង់អស់សំណើច សើចឲរហែកមាត់ទេតើ។
       «ក្មេងឆ្កួត!»
       «ហ្ហឹក»
       «ស្ងាត់!»
       «ហ្ហឹក-អឹម» បញ្ជាឲស្ងាត់តែរាងតូចបែជាផ្គើនយំថែម ទើបត្រូវឲជុងហ្គុកអោនបំបិតមាត់ទាំងកម្រាល មិនមែនថើបធម្មតាទេគឺបឺតយកៗតែម្ដង កុំឲខ្លាំងនិយាយមិនស្ដាប់។
        «ជូតទឹកភ្នែកចេញហើយស្ងាត់មាត់ឈប់យំ! បើឲយើងឮសម្លេងចេញមកតែបន្តិច យើងនឹងបឺតមាត់ឲដាច់ខ្យល់ទាំងកំពុងឈឺហ្នឹងតែម្ដង កុំថាយើងមិនបានប្រាប់!»នាយគម្រាមដោយសម្លេងរឹងកំព្រឹស ថែមទាំងធ្វើមុខកាចដាក់ដើម្បីឲក្មេងខ្លាចហើយឈប់ផ្គើនខ្លួនតែនរណាទៅដឹងទៅថា...
       «ហ្ហឹកៗហ្ហា...អឹម» បបូរមាត់របស់រាងតូចត្រូវបបូរមាត់របស់ជុងហ្គុកបំបិតលែងឲហាមាត់ស្រែកយំបានតទៅទៀតសារជាថ្មីជាលើកទីបីក្មេងនិយាយអត់ស្ដាប់បែជាផ្គើនស្រែកយំហាមាត់ឡើងចក្រោងៗដូចជ្រូកគេចាក់.ក ប្រហែលចង់ត្រូវថ្នាំខ្លាំងរបស់នាយខ្លាំងណាស់ហើយមើលទៅបាននិយាយជាមួយដូចចាក់ទឹកលើក្បាលទា បុិនឌឺបុិនផ្គើនហ្ហេស? បានតើ!ចាំមើលគេបឺតឲណាណីតែម្ដង។
        «ចង់ឲយើងបឺតណាស់ហ្ហែស! បានប្រឹងម្ល៉េះ?»នាយចោទសួរស្របពេលដកមាត់ចេញ។
        «ប្ដីអូននិយាយត្រូវ»រាងតូចនិយាយទាំងស្ញេញ មុខរីកដូចគ្រាប់ជី ផ្ទុយពីមុននេះបន្តិចយំកិកុកបន្ទាប់ពីបានប្រុសស្នេហ៍ចាប់ខ្លួនបឺតមាត់ដល់ថ្នាក់ដកដង្ហើមចង្រឹតចង់ដាច់ខ្យល់ទៅហើយក៏មិនថ្វី រំភើបក្ដុកក្ដួលរកអ្វីមកប្រៀបផ្ទឹមមិនបានសោះហឺយ! ញាប់ញ័រញ៉ាក់។
        «ឯងនេះពិតជា...»
        «ពិតជាចូលចិត្តពេលបងថើបអូនខ្លាំងណាស់»ជុងហ្គុកមិនទាន់និយាយចប់ចុងចប់ដើមផង រាងតូចក៏និយាយកាត់ ឲនាយសង្គ្រឺតជើងធ្មេញខ្នាញ់នឹងក្មេងនេះដល់កំពូលទៅហើយ ចង់តែចាប់សង្កត់ឲបែកអាចម៍លានអណ្ដាតស្ទីលទេ ទ្រាំមិនបានឥឡូវហើយ។
         «ឯង-»
         «អូនឈ្មោះថេយ៉ុង ហៅថេយ៉ុងទទេរក៏បានឬក៏អូនសម្លាញ់អីក៏បានដែរណាបង»
        «យើងមិនបានសួរ!»
        «តែអូនចង់ប្រាប់»
        «យើងមិនចង់ស្ដាប់!»
          «ប៉ុន្តែបងក៏បានឮរួចហើយមិនចឹង?»
        «ជឿថាយើងទាញកាំភ្លើងបាញ់បំបែកក្បាលឯងក្នុងពេលបន្តិចទៀតទេ?»
         «ស្ទាយដដែលៗ អន់ណាស់ប្ដីអូន»
      
To be continued...
Adminត្រឡប់មកផុសរឿងវិញហើយ(នៅរស់ធម្មតា)

ស្វាមីមហាសេដ្ឋីWhere stories live. Discover now