ភាគ១០:មនុស្សអត់ចិត្ត

1.6K 127 22
                                    

        ក្រឹក! ព្រូសសស!!!
       «អួយយួយ...»រាងតូចស្រែកត្អូញស្ញូញមុខឈឺកាលបើត្រូវប្រុសសង្ហារប្រើហិង្សាក្រវាត់ខ្លួនឲដួលអុកគូទទៅលើឥដ្ឋការ៉ូសែនរឹងកំព្រឹសស្ទើរតែបាក់ចង្កេះជាពីរជាបីកំណាត់លេងដៃធ្ងន់ណាស់ប្រុសចម្កួតនេះ។
       «ហ្ហឹកៗ»
       «ស្ងាត់!»ជុងហ្គុកឈរច្រង់ចង្កេះសម្លុតដាក់ក្មេងពូកែរំអួយ ឮតែយំៗឡើងរង៉ូវពេញក្រដាស់ត្រចៀក ដោយមិនភ្លេចតម្លើងគ្រាប់ភ្នែកសម្លក់មុខរាងតូចដែលអង្គុយបត់ជើងកង្កែបយំពេបមាត់នៅលើឥដ្ឋការ៉ូមិនទាន់ក្រោកចេញទៅណា។
       «អត់! ទាល់តែលួងគេសិន ហ្ហឹកៗ...»មិនត្រឹមតែនិយាយ រាងតូចថែមទាំងងាកមុខចេញខ្វាច់ទៅមើលជញ្ជាំងបន្ទប់ឆ្កុយបង្ហាញរឹកពាដូចជាខឹងនឹងនាយខ្លាំងទាំងអណ្ដឺតអណ្ដក់ ដង្ហក់ដកចង្ការមាន់ម្ដងៗ ចំណែកឯជុងហ្គុកឯណេះឈរសង្គ្រឺតធ្មេញគ្រតៗ ដូចចង់ហក់ទៅចាប់ហែកសាច់ក្មេងរឹងរូសសុីឲខ្ទេចម៉ដ្ឋខៃមិនឲសល់សូម្បីឆ្អឹងមួយកូនដុំ។
        «កុំមកធ្វើចរឹកឆ្កួតៗដាក់យើង!»គេពោលទាំងញ័របបូរមាត់។
         «លួងអត់?»
         «...»
         «ស្ងាត់បានន័យថាមិនលួង»
         «...»នៅតែស្ងាត់ដដែរ។
         «មិនលួងអញ្ចឹងយំទៀត ហ្ហឹកៗ អ្ហឹកៗៗ»រាងតូចហារមាត់ឡើងចង្ក្រោងៗ ត្រហោរយំ ក្ដាប់ដៃទាំងគូរគក់ភ្លៅខ្លួនឯងឌឹបៗ ស្រែកយំដូចជ្រូកគេចាក់.ក បណ្ដាលឲជុងហ្គុកត្រូវបង្ខំលើកដៃខ្ទប់ត្រចៀក មុននឹងសម្លុតដាក់ក្មេងពូកែបើកកន្លើតស្រែកដូចកញ្ចែអាចម៍ឲស្ងាត់!
        «នែ៎ស្ងាត់! យើងមិនទាន់វៃឯងមួយដៃទេ ឈប់យំថ្លង់ណាស់!!!»
         «បងអត់លួងអូនយំប៉ុន្នឹង តែបើបងវៃអូនតែមួយដៃនោះ អូនរត់ទៅលោតទឹក ហ្ហឹកៗ...»
       «ឈប់យំ!»
       «អ្ហឹកៗៗ»
       «ថាឲឈប់យំ!»ម្ដងនេះជុងហ្គុកគំហកដាក់ខ្លាំងជាងមុន ដល់ថ្នាក់មុខមាត់ក្រហម ប៉ោងសរសៃ.ក ទើបរាងតូចស្ងាត់មាត់លែងយំដូចគេយកឆ្នុកមកញ៉ុកមាត់។
       «...»
        «ម៉េចបានទៅកុហកប៉ាយើងថាឯងនិងយើងជាសង្សារនឹងគ្នា? សួរតាមត្រង់! ឯងខ្វះប្រុសណាស់មែនទេ???» ជុងហ្គុកសម្រួលអារម្មណ៍ មុននឹងបោះសំណួរសួរទៅកាន់រាងតូចផាំងៗមិនទុកមុខ។
       «ប្រុសវាមិនខ្វះទេ តែអ្វីដែលសំខាន់គ្មានប្រុសណាមុខដូចបង ហើយសង្ហារដូចបង!»ចម្លើយងាយៗ ស្រួលនិយាយ ថែមទាំងស្រួលស្ដាប់យល់។
          «ប្រុសក្មេងៗដំណាលៗឯងមួយគគោក ម្ដេចមិនយកភ្នែកមើល? ចេះតែតាមរញ៉េរញ៉ៃយើងរហូតអញ្ចឹងមិនហត់ខ្លះទេហ្ហេស៎?»
         «មកពីមិនហត់ហ្នឹងហើយបានប្រឹង! គេថារឿងស្អីក៏ដោយឲតែយើងតស៊ូគង់តែបានសម្រេចទេ ដូចអូនតាមញ៉ែបងចឹង តស៊ូតែបន្តិចទៀតញ៉ែបងយកធ្វើប្ដីបានហើយ»
         «យើងមិនស្រឡាញ់ក្មេង!»
        «ចុម! កោតតែបងនិយាយអញ្ចឹងមករួច ត្បិតថាអូនអាយុទើបចូលក្បាល20គត់ក្មេងជាងបងច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែណា សាច់ក៏ស សម្រស់អូនក៏បាន មុខអូនក៏ស្អាត រាងក៏បាន រឿងចង្ក្រានចានឆ្នាំង ដាំស្លក៏ចេះទៀត ហើយ...»
        «ហើយញ៉ែបងក៏ចេះទៀត អួយ! បងដើររកមើលមានអ្នកណាបានមួយសព្វដូចអូនខ្លះ? បើបងមិនយកអូនធ្វើប្រពន្ធណា ច្បាស់ជាស្ដាយក្រោយមិនខានទេ!»មុននេះទើបតែនៅអណ្ដឺតអណ្ដក់មិនទាន់អស់កម្សួលយំនៅឡើយទេ ប៉ុន្តែឥឡូវស្រាប់តែអង្គុយរៀបរាប់អួតអំពីខ្លួនឯងរ៉ាយរ៉ាប់ប្រាប់ប្រុសសង្ហារឡើងម៉ាឆ្ងាញ់មាត់ទាំងញញឹមបិតបបេរមិនជិត។
        «យើងមិនទៅដេកស្ដាយក្រោយ ព្រោះមិនបានឯងទេ កុំមានអំនួតខ្លាំងពេក»ហុឺសគិតថាមនុស្សដូចជាគេនេះហ្ហេស៎ទៅដេកគិតស្ដាយក្រោយជាមួយក្មេងកំប៉េកកំប៉ុករពិសដូចចៃឆ្កែនេះឬ?។
        «ឆឹស! អស់ការអីហើយនៅ?»រាងតូចក្រឡាប់ភ្នែកមួយជុំ មុននឹងច្រត់ដៃក្រោកឈរទាំងមិនភ្លេចស្ញូញមុខឈឺ ទាំងជង្គង់ ថែមទាំងចង្កេះទៀត រួចក៏សម្លក់មុខកម្លោះចាស់ដែលឈរធ្វើមុខកាចដាក់គេវិញដូចគ្នានោះ ក៏ចោទសំណួរសួរទៅនាយ។
         «យើងទេដែលជាអ្នកត្រូវសួរឯង បើអស់ការស្អីហើយក៏ប្រញ៉ាប់ចេញទៅ ហើយកុំមកទីនេះទៀត!»
        «អួយៗ...ដូចជាឈឺក្បាលខ្លាំងណាស់ បង-បងជួយបីអូនដាក់លើគ្រែតិចមក អួយដួលបែកក្បាលឥឡូវហើយ»រាងតូចធ្វើជាមិនឮពីសម្ដីគ្មានបានការរបស់ជុងហ្គុក មុនហ្នឹងលើកដៃទប់ក្បាលធ្វើពុតជាឈឺក្បាលវិលមុខរកដួល ថែមទាំងស្រែករកជំនួយពីនាយកម្លោះដើម្បីឲមកជួយបីគេដាក់លើគ្រែរបស់នាយបន្តិច ចំណែកឯជុងហ្គុកមិនបានល្ងង់មើលមិនដឹងថាក្មេងល្បិចច្រើនម្នាក់នេះកំពុងតែធ្វើពុតចង់គេងចំណេញលើខ្លួនគេ ជុងហ្គុកច្រត់ចង្កេះឈរយកអណ្ដាតទល់នឹងថ្ពាល់ សម្លឹងមើលក្មេងពូកែបោកសំដែងឆាកល្ខោននៅនឹងមុខស្រស់ៗដោយមិនដើរទៅជួយ។
        «អួយ...បងអូនមានអារម្មណ៍ថាដូចជាចង់សន្លប់ហើយមកជួយទ្របន្តិចមក»រាងតូចត្អូញស្រែកហៅឲនាយជួយតាមដោយសម្ដែងទឹកមុខដូចជាមែនទែន ដោយលួចបើកភ្នែកព្រិចៗមើលកម្លោះសង្ហារចង់ដឹងថានាយមានប្រតិកម្មអ្វីឬអត់ពេលឃើញខ្លួនកំពុងតែជួបទុក្ខលំបាកបែបនេះ។
       «អួយសន្លប់ អឹក»ដល់វគ្គដែលត្រូវសម្ដែងធ្វើជាសន្លប់ហើយ រាងតូចក៏ដើរត្រេតត្រតទៅរកគ្រែរបស់ជុងហ្គុកមុននឹងទម្លាក់ខ្លួនដួលផីងទៅលើពូកទន់ៗ រីឯជុងហ្គុកមិនបានតក់ស្លុតនឹងហេតុការណ៍បោកប្រាស់អស់នេះនោះទេ ផ្ទុយទៅវិញគេបែជាឈរស្ងៀមសម្លឹងមើលរាងតូចយ៉ាងស្ងៀមស្ងាត់បំផុត។
        «ងាប់ហើយអញ ឯងធ្វើពុតសន្លប់ប៉ុន្នឹងហើយអត់មកជួយទៀត ហ្ហឹក...មនុស្សអត់ចិត្ត!»ខឹងណាស់ លួចយំមួយសិន។
        «ហុឺយមិនបានទេ ដូរវិធីសិនទើបបាន!»គិតក្នុងចិត្តរួច រាងតូចក៏ប្រញ៉ាប់ចេញប្រតិបត្តិការតាមផែនការថ្មីស្រឡះ ដោយគេចាប់ផ្ដើមប្រកាច់ត្រិលលើពូកដូចប្រកៀវកាច់ ស្រែកឲនាយមកជួយ។
       «អូយបង!!! រមួលក្រពើ អួយ សរសៃទាញ ហ្ហឹកៗជួយផង បងជួយអូនផង...»មិនត្រឹមតែប្រកាច់ រាងតូចក៏សម្ដែងធ្វើជាស្រែកយំដង្ហើយឲនាយមកជួយខ្លួន ធ្វើបែបនេះដើម្បីឲដូចពិតៗកុំឲនាយមានការសង្ស័យចាប់បានថាខ្លួនកុហក។
        អ្នកស្រែកឲជួយនៅតែស្រែក រីឯអ្នកដែលឈរសម្លឹងមើលឈុតឆាកល្ខោននៅតែឈរច្រត់ចង្កេះធ្មឹងមិនចូលទៅជួយនាំតែក្មេងខ្លះបានចិត្ត ទុកឲប្រកាច់ប្រកិនលើគ្រែឲអស់ចិត្តសិនសឹមស្ដីឲតាមក្រោយ។
        ថេយ៉ុងស្រែកហៅឲនាយជួយផង រមៀលខ្លួនប្រកាច់ប្រកិនពេញទាំងពូករហូតជាងមួយសន្ទុះធំទៅហើយតែបែជាមិនឃើញមនុស្សដែលគេចង់ឲមកជួយបែជាមិនឃើញមកជួយគេស្អីបន្តិចណាសោះ កាលបើអស់កម្លាំង ដង្ហក់ខ្យល់ឲកឃូសចង់ដាច់ដង្ហើមហើយទៅនោះ រាងតូចក៏ឈប់ប្រកាច់ ឈប់ស្រែក ស្ងាត់មាត់ដូចគេបិតមេក្រូ ស្ទុះងើបអង្គុយពេបមាត់យំដូចកូនក្មេងម៉ែចាប់ទាញរំពាត់វាយ
កំប៉េះគូទ ពេលក្រឡេកឃើញមនុស្សគ្មានចិត្ត អង្គុយគងអន្ទាក់ខ្លាចុចទូរស័ព្ទនៅលើសាឡុងធ្វើហី ធ្វើដូចមុននេះគ្មានរឿងអ្វីកើតឡើងសោះអញ្ចឹង។
        «ហ្ហឹកៗ មនុស្សអត់ចិត្ត! អ្ហឹក...ហេតុអីបងមិនជួយអូនផង ចុះបើអូនឈឺដល់ដាច់ខ្យល់ស្លាប់នោះគិតយ៉ាងម៉េច??»
       «វាមិនស្លាប់ទេ បើគ្រាន់តែជាការសម្ដែងនោះ»
       «...»ដឹប!!!ចំកណ្ដាលថ្ងាស់...

To be continued...
ខមិនច្រើនៗ ផុសឲអានរាល់ថ្ងៃ🤪

ស្វាមីមហាសេដ្ឋីWhere stories live. Discover now