ដោយខ្ចិលធ្វើបាប ជុងហ្គុកក៏ព្រមងើបចេញពីរាងតូច ក្រោកឈរសារេក្រវាត់.កឲត្រឹមត្រូវវិញ សូកដៃចូលក្នុងហោប៉ៅខោរួចបែទៅមើលរាងតូចទើបបន្លឺប្រយោគឡើង :
«ឆាប់ទៅវិញទៅ»
«ដេញ?»
«ត្រូវហើយ! យ៉ាងម៉េចមានបញ្ហា?» ជុងហ្គុកលើកចញ្ចើមសួរត្បកទៅវិញ។
«អត់មានផង»រាងតូចសើចហឹសៗ ដាក់កម្លោះសង្ហារវ័យ30ឆ្នាំ ដោយព្រឹចភ្នែកញ៉ាប់ៗ។
«បើគ្មានទេ នោះទ្វា» នាយនិយាយស្របដោយដៃចង្អុលទៅមាត់ទ្វា បញ្ជាក់ថាបើគ្មានបញ្ហាអ្វីទេ អញ្ជើញទៅវិញ ទ្វាចំហរចាំស្រាប់។
«អត់! អត់ទៅទេ» រាងតូចបែជាពេបមាត់ក្រវុីក្បាលប្រកែកមិនព្រមទៅរកផ្ទះសំបែងរបស់ខ្លួនវិញនោះឡើយ នាំឲរាងក្រាស់លើកចញ្ចើមមួរម៉ៅឡើងមក ក្មេងនេះចង់យ៉ាងម៉េចហ្នឹង?
«ក្នុងខ្លួនចេះតែយ៉ាងម៉េច?»
«ក្នុងខ្លួនវាចេះតែនៅមិនសុខ បើមិនបានឃើញមុខបង»
«បើអញ្ចឹងក៏ដកក្បាលយើងយកទៅជាមួយទៅ»
«មែន?» រាងតូចងើបមុខសួរតែក៏ត្រូវស្ងាត់មាត់អោនមុខចុះវិញ ពេលដែលជុងហ្គុកបើកភ្នែកសម្លក់។
«ងើបមក» ជុងហ្គុក
«អត់» រាងតូចក្រវុីក្បាលដាច់ខាតមិនព្រមទៅណាទាំងអស់ ថែមទាំងតោងដៃសាឡុងអោបយ៉ាងស្អិត។
«ជុ៎!» ជុងហ្គុកជញ្ជក់មាត់មួម៉ៅ កាលបើក្មេងនេះចចែសក្បាលរឹងជាងដុំថ្មទៅទៀត ដោយហេតុតែនិយាយតែមាត់មិនព្រមស្ដាប់ ទើបនាយស្ទុះទៅចាប់ទាញជើងរាងតូចសម្រូតឲធ្លាក់ពីលើសាឡុង លាន់ឮសូរឌឹប! បណ្ដាលឲរាងតូចស្ញូញមុខឈឺ យកដៃអង្អែលចង្កេះ ព្រមទាំងពេបមាត់យំ ហិហឹកដូចកូនក្មេង។
«អូយយូយ...ហ្ហឹកៗ»
ជុងហ្គុកច្រត់ចង្កេះឈរសម្លឹងរាងតូចពេបមាត់ច្រវ៉េបច្រវ៉ាប់យំកិកកុប ដោយមិនបានទៅលួងឬជួយលើកនោះទេ ថែមទាំងគ្មានអារម្មណ៍អាណិតឬគិតថាខ្លួននាយខុសអីបន្តិច នរណាប្រើឲចចែសរឹងក្បាលជាមួយគេធ្វើអី? បើមិនក្បាលរឹងហើយចចែសជាមួយគេក៏មិនត្រូវឈឺខ្លួនបែបនេះដែរ។
«ឈប់យំ!» បន្ទាប់ពីឈរមើលរាងតូចអង្គុយយំត្អូញត្អែអស់មួយសន្ទុះ ទើបជុងហ្គុកនិយាយឡើងដោយប្រាប់រាងតូចកុំឲយំ ប៉ុន្តែពេលគេប្រាប់អញ្ចឹងទៅរាងតូចបែជាមិនឈប់តែបែទៅជាស្រែកយំកាន់តែខ្លាំងជាងមុនទៅវិញ។
«ប្រាប់ថាឲឈប់យំ មិនមែនប្រើឲយំថែមទេ!» អត់មិនបានជុងហ្គុកក៏គំហកដាក់ក្មេងខ្លះ ដែលប្រាប់មិនស្ដាប់បែជាផ្គើនឌឺថែម។
«ហ្ហឹកៗ...ម៉ែអាណាចាប់ទាញគេទម្លាក់ឲធ្លាក់ពីលើសាឡុងចង់ប្រេះបែកឆ្អឹងចង្កេះជាពីរជាបីកំណាត់ហើយ មិនឲគេយំហ្ហេស! អ្ហឹក...ក៏អាក្រក់អាក្រីសម្បើមមាំម៉េស!» រាងតូចរៀបរាប់ទាំងអណ្ដឺតអណ្ដក់ បើឈឺមិនឲគេយំយ៉ាងម៉េច?
«ហ៊ានថាយើងអាក្រក់ផង?»
«រឿងអីដែរមិនហ៊ានថា ហ្ហឹក! បើមិនហ៊ានស្មានតែនិយាយចេញមកកើត? ហ្ហឹក...អនាគតប្ដីអូនចាស់ហើយនៅមិនដឹងអីសោះ សួរភ្លើៗ» និយាយបណ្ដើរយំបណ្ដើរ ធ្វើកាយវិការផងបូករួមជាមួយពាក្យដៀលនាយផងនោះ ធ្វើឲជុងហ្គុកខាំថ្គាម ខឹងភ្លាម ប្រហើនសម្បើមម្ល៉េះហ៊ានដៀលគេថាភ្លើផង?
«ចង់ងាប់ខ្លាំងណាស់ហ្ហេស៎ហ្ហាស?» នាយគំហក ខាំធ្មេញដាក់ បើកភ្នែកក្រឡែតគួរឲខ្លាច។
«ប្រឹងស្រែកបើកភ្នែកឡែតៗលានដូចភ្នែកក្ដាមនឹងគិចថាគេខ្លាចមែន? ហ្ហឹក! មិនបាច់ខំធ្វើមុខកាចដាក់អ្ហេះ! គេមិនខ្លាចហេ៎មុខសង្ហារៗចឹងហ៎ ហ្ហឹក!» យីនិយាយហៅខ្លួនឯងសុទ្ធតែគេទៀត?
«ស្ងាត់មាត់ ប្រយ័ត្នយើង--» នាយនិយាយមិនទាន់អស់ពាក្យផង រាងតូចក៏ស្រែកសួរកាត់មុន :
«ប្រយ័ត្នយើងរត់ទៅយកកាំភ្លើងបាញ់មែន? អ្ហឹកៗ!»
«ទេ!»
«ចឹងអីវិញ?»
«យើងនឹង...» ជុងហ្គុកនិយាយដល់ត្រឹមហ្នឹងក៏ស្ងាត់ រួចប្រើក្រស៊ែភ្នែកព្រានសម្លឹងរាងតូចតាំងពីចុងជើងដល់ចុងសក់ រួចក៏ឈប់ត្រឹមផ្ទៃមុខដែលស្រស់ស្អាតម៉ដ្ឋខៃសម្លឹងមុខរាងតូចដោយញញឹមចុងមាត់ ធ្វើឲអ្នកដែលយំសសឹកនោះចាប់ភ័យខ្លួនធ្វើមុខស្លន់ស្លោដូចមាន់រកពង។
«ហ្ហឹកៗៗ ហ្ហា៎.....» រាងតូចស្រែកយំហាមាត់ឡើងច្រវ៉ាប នាំឲជុងហ្គុកសង្គ្រឺតជើងធ្មេញគ្រឺតគ្រត គំហកឡើងមកចង់លួសប្រលឹងអ្នកខាងនោះ!
«ស្ងាត់!»
«ហ្ហឹកៗៗ...» នាយយកអណ្ដាលទល់ថ្ពាល់ ក្ដៅឆេវថែមមួយកម្រឹតទៀត កាលបើក្មេងម្នាក់នេះនៅតែមិនព្រមឈប់យំ គិតៗទៅពូកែឌឺណាស់តើ?!
«ឈប់យំ!»
«ហ្ហឹក!» ទៀត! យំទៀត?
«យើងរាប់ពី1ដល់3បើមិនព្រមឈប់យំទេ យើងនឹងរំលោបឯងឲដាច់ខ្យល់ស្លាប់នៅត្រង់កន្លែងហ្នឹងតែម្ដង កុំថាយើងអាក្រក់មិនបានប្រាប់ឲសោះ!»
«1»
«ហ្ហឹក»
«2»
«ហ្ហឹក!»
«3!»
«...» ស្ងាត់!
រាងតូចព្រមស្ងាត់មាត់ជ្រៀបសូម្បីតែសម្លេងដង្ហក់តែបន្តិចក៏គ្មានឲឮចេញមកដែរ ធ្វើឲជុងហ្គុកញោចញញឹមចុងមាត់ពេញចិត្ត កាលដែរក្មេងម្នាក់នេះខ្លាចនឹងពាក្យគម្រាមរបស់ខ្លួន ព្រមស្ងាត់មាត់ស្ងាត់សម្លេងដូចគេយកឆ្នុកមកញ៉ុកមាត់។
«ថ្មើលណាទៅផ្ទះសំបែង?» ជុងហ្គុក
«សួរធ្វើអី?» រាងតូចសួរដោយលួចអណ្ដឺតអណ្ដក់តិចៗ តែមិនឲឮសម្លេងចេញមកក្រៅនាំតែធ្វើឲប្រុសចាស់ខ្លះស្ដីឲខ្លួនទៀត។
«ថីយើងសួរមិនបាន? ប្រុងគិតនៅដេកផ្ទះយើងឬយ៉ាងម៉េច?»
«ប្ដីអូននិយាយត្រូវ»
«មនុស្សស្អី គ្មានកេរ្តិ៍ខ្មាស់ដើរដេកផ្ទះមនុស្សប្រុសអញ្ចឹង?»
«គេងផ្ទះប្ដីមានស្អីខុសទាស់? កេរ្តិ៍ខ្មាស់ស្អីបើអូនប្រុសហ្នឹងមិនមែនស្រីឯណា?»
«តែវាមិនសម!»
«តែអូនថាសម!»
«យើងមិនពេញចិត្ត!»
«តែអូនពេញចិត្ត!»
«ឯង?»
«ស្អីប្ដី?»
«កុំមកហៅយើងបែបនេះ ព្រោះយើងមិនមែនប្ដីឯង មួយទៀត កុំឲយើងអស់ការអត់ធ្មត់ឲសោះ ចេញទៅ! ហើយកុំឲយើងឃើញមុខមកជាន់ទីនេះទៀតឲសោះ!» ពាក្យនឹងប្រាប់ប៉ុន្មានដងហើយថាកុំឲហៅគេប្ដីៗ តែក្មេងម្នាក់នេះរឹងខ្លាំងណាស់ ហៅគេប្ដីពេញៗមាត់ ទាំងដែលមិនត្រូវជាស្អីហ្នឹងគ្នាផង ណាមួយទៀតក្មេងនេះគេស្អប់មុខចង់ងាប់។
«អត់ឲគេមកជាន់ អត់ស្រឡាញ់គេហ្ហេ៎ចុះ?»
«ត្រូវហើយ! យើងមិនដែរសូម្បីតែគិត» ពាក្យខ្លីៗ ចេញពីមាត់រាងក្រាស់ ប៉ុន្តែពាក្យសម្ដីប៉ុន្នឹងមិនបានធ្វើឲរាងតូចកើតទុក្ខឬខូចចិត្តអ្វីនោះឡើយ ផ្ទុយទៅវិញ...
«ចិត្តរឹងណាស់ប្រុសចាស់ ចាំមើលខ្លាំងបានប៉ុន្មានទឹកទៀត? ស្គាល់ថេយ៉ុង ហ្វីនសឺ កូនលោកឧត្តមសេនីយ៍ តិចពេកហើយ បើញ៉ែបងយកធ្វើប្ដីមិនបានទេ កុំហៅខ្ញុំថេយ៉ុង ហ្វឺនសឺឲសោះ ឆឹស!!!» រាងតូចលួចខ្នាញ់ប្រុសចាស់ក្នុងចិត្ត កាលបើនាយលេងចរឹក ចិត្តរឹងដាក់គេដែលខំតាមញ៉ែឲដល់ៗផ្ទះរាល់ថ្ងៃហើយនៅមិនចិត្តទន់យកភ្នែកមើលឃើញគេសោះ តែមិនស្អីទេស៎! ថេយ៉ុង តែចង់បានស្អីហើយគឺត្រូវតែយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឲទាល់តែបាន ដូចប្រុសចិត្តរឹងម្នាក់នេះជាដើម។
«ទៅវិញក៏បានដែរ តែថាមុននឹងទៅ អូនសុំទឹកមួយកែវផឹកសិនមក ស្រេកទឹកណាស់ និយាយមួយថ្ងៃហើយស្អក.ក» ក្រោយពីគិតរួចរាងតូចក៏និយាយឡើងធ្វើមុខខ្ជីខ្ជូតញញឹមពព្រឹមដាក់បុរសមុខងាប់ យ៉ាងគួរឲស្រឡាញ់ ប៉ុន្តែមិនគួរឲស្រឡាញ់សម្រាប់ប្រុសចាស់ចិត្តរឹងនេះឡើយ។
«ទៅផឹកនៅផ្ទះទៅ!»
«ចង់ផឹកទឹកផ្ទះបង តែ...បើមិនឲផឹកក៏មិនអីដែរ អូនក៏មិនទៅណាទាំងអស់!» រាងតូចនិយាយស្របពេលបង្វែលខ្លួនដើរកាច់រាងទៅទម្លាក់ខ្លួនអង្គុយផ្អែកខ្នងលើសាឡុង គងអន្ទាក់ខ្លា កេះក្រចកលេងធ្វើមិនដឹង ឌឺប្រុសចាស់។
«ឯង--បាន! ចាំយើងឲគេយកទឹកមកឲ»
«អត់ទេ! អូនប្រើបង អ្នកផ្សេងយកឲអូនមិនផឹក»
«ចង់យ៉ាងម៉េច?» ជុងហ្គុកគំហក។
«ចង់ឲបងលើកយកមកឲ»
«បាន!» ជុងហ្គុកលើកដៃចង្អុលមុខរាងតូចដែលញញឹមដាក់នាយឡើងពព្រឹម ប្រុងហើបមាត់ស្រែកថាឲ តែដោយគិតថាចង់ឲក្មេងពូកែរំខានម្នាក់នេះឆាប់ចេញផុតពីភូមិគ្រឹះរបស់ខ្លួនឆាប់ៗ ទើបព្រមដើរទៅយកទឹកមកឲរាងតូចដោយខ្លួនឯងតាមសម្ដីរាងតូចពិតមែន ធ្វើឲថេយ៉ុងញញឹមពេញចិត្តដែលផែនការរបស់ខ្លួនសម្រេចបានមួយកម្រិត។
មួយសន្ទុះជុងហ្គុកក៏ដើរកាន់ទឹកមួយកែវតម្រង់មករករាងតូចដែលអង្គុយញញឹមដាក់គេពីចម្ងាយ មកដល់ភ្លាមនាយអុកកែវទឹកលើតុផាំង ធ្វើឲខ្ទាតទឹកចេញពីកែវ រាងតូចងើយសម្លក់មុខរាងក្រាស់ដែលកំពុងសម្លក់មកខ្លួនវិញដូចគ្នានោះប្រៀបដូចសត្រូវនឹងគ្នាតាំងពីជំនាន់ណាអញ្ចឹង។
«ទឹកត្រជាក់ហ្នឹង? សុំទឹកក្ដៅអ៊ុនៗមក» រាងតូចលើកកែវទឹកយកមកកាន់ រួចដាក់កែវចុះលើតុវិញ មុននឹងសម្លឹងមុខរាងក្រាស់បន្តិច ទើបនិយាយឡើងដោយសុំនាយឲយកទឹកក្ដៅអ៊ុនៗមកឲខ្លួនវិញ។
ជុងហ្គុកខាំគុម្ពថ្គាមភ្នែកឡើងក្រហម បម្រុងហើបមាត់ប្រកែកទៅហើយតែត្រូវរាងតូច ហើបមាត់និយាយកាត់មុន :
«ហាមប្រកែក បើសិនចង់ឲអូនឆាប់ចេញពីទីនេះ!»
ជុងហ្គុកផ្លុំខ្យល់ចេញតាមមាត់បង្ងាប់អារម្មណ៍របស់ខ្លួនកុំឲខឹងច្រាលឡើងមករហូតដល់យាដៃទាញកាំភ្លើងមកបាញ់ក្មេងម្នាក់នេះធ្លាយខួរទាន់ ទើបលូកដៃប្រុងយកកែវទៅប្ដូរទឹកថ្មីវិញ តែរាងតូចស្រែកឃាត់បានមុន!
«ទុកទីនេះហើយមិនបាច់យកទៅវិញទេ យកទឹកដាក់កែវថ្មីមក» ជុងហ្គុកសម្លក់មុខរាងតូចលានភ្នែកដូចក្ដាម តែខ្ចិលមាត់ ទើបដើរបកទៅយកទឹកថ្មីឲរាងតូចវិញដោយកំហឹងក្នុងទ្រូងស្ទើផ្ទុះ។
កាលបើរាងក្រាស់ដើរចេញទៅបាត់ហើយ ទើបរាងតូចងាកឆ្វេងងាកស្ដាំមិនឃើញមានមនុស្ស ជាឱកាសល្អរបស់ខ្លួនទាញយកថ្នាំអ្វីម្យ៉ាងចេញពីកាបូបរបស់ខ្លួន ចាក់ចូលក្នុងកែវទឹកដោយកម្ទេចថ្នាំពណ៌សៗ នោះចាក់ទាល់តែអស់ពីក្នុងកញ្ចប់ ទើបមូលវាយកមកកូរទឹកក្នុងកែវរហូតទាល់តែរលាយអស់មើលលែងឃើញកម្ទេចថ្នាំ បន្ទាប់មកក៏លើកយកមកអកផឹកទាល់តែអស់ពីកែវ ដៃស្រឡូនរបស់ខ្លួនដាក់កែវចុះលើតុវិញ មុននឹងបន្លឺឡើងនៅក្នុងចិត្តតែម្នាក់ឯង...
«ចាត់ទុកថាលះបង់ដើម្បីបងទៅចុះ ឲតែបាននៅក្បែរបង!» រាងតូចនិយាយលើកទឹកចិត្តខ្លួនឯងនៅក្នុងចិត្ត ថ្នាំដែលគេផឹកមុននេះគឺជាថ្នាំរាគដែលគេទិញពីម្សិលមិញទុកសម្រាប់ពេលមានឱកាសល្អ ទោះបីជាលំបាកដល់ខ្លួនឯងបន្តិចមែន ប៉ុន្តែវាអាចនឹងងាយស្រួលក្នុងការបាននៅក្បែរមនុស្សដែលគេចាប់ចិត្តស្រឡាញ់ ហើយក៏ងាយនឹងរត់ចូលបន្ទប់ទឹកដូចគ្នាផងដែរ។
ថេយ៉ុងចាប់ញញឹមឡើងពេលឃើញជុងហ្គុកកំពុងដើរមកដោយមានកាន់ទឹកថ្មីនៅក្នុងដៃ ពេលមកដល់រាងក្រាស់ក៏អុកកែវទឹកលើតុដូចលើកមុនដដែល បើនិយាយពីទឹកមុខវិញ មុខមិនរីកចញ្ចើមមិនស្រាយសោះ។
«ផឹកហើយក៏ប្រញ៉ាប់ទៅវិញទៅ!» ជុងហ្គុកឈរជ្រែកដៃចូលហោប៉ៅខោ និយាយឲរាងតូចប្រញ៉ាប់ផឹកឲលឿនៗនឹងអាលបានឆាប់ចាកចេញពីផ្ទះរបស់គេ ធុញ ស្អប់មុខមិនចង់ជួបមិនចង់ឃើញ។
«អឹម!» រាងតូចមិននិយាយស្ដីគ្រាន់តែក្រហឹមលើកកែវទឹកយកមកផឹកតែបន្តិចរួចក៏ទុកវិញ។
«ក្រែងថាមិនផឹក? ម៉េចក៏អស់ពីកែវ?» ជុងហ្គុកសួរពេលដែលក្រវាសភ្នែកទៅមើលកែវទឹកដែលគេយកមកមុននេះ អស់ទឹករលីងពីក្នុងកែវ ទើបអត់នឹងមិនសួរមិនបាន យកឲហើយបែជាមិនផឹកថាទឹកត្រជាក់ ប្រើឯងឲទៅយកទឹកថ្មីមក ដល់យកមកឲហើយ បែជាផឹកអាកែវមុននោះអស់រលីងគ្មានសល់ ឬក្មេងនេះចង់ធ្វើបាបគេចង់ប្រើឲគេដើរទៅវិញទៅមកច្រើនត្រឡប់បែបនេះ?។
ឃើញនាយសម្លឹងមើលកែវទឹកដែលគេផឹកអស់នោះ ទើបយល់ថានាយចង់សួរពីអ្វី មិនបង្អង់យូររាងតូចក៏ឆ្លើយ!
«ចាំបងយូរពេក ស្រេកទឹកក៏ផឹកតែម្ដងទៅ» រាងតូចសើចស្ញេញ ជុងហ្គុកក៏មិនបានខ្វល់ច្រើន ចង់ផឹកក៏ផឹកទៅ សំខាន់ក្មេងនេះត្រូវប្រញ៉ាប់ចាកចេញពីទីនេះ ឥឡូវនេះតែមួយមុខគត់។
«បើផឹកឆ្អែតហើយ នោះទ្វា»
«កុំប្រញ៉ាប់ពេកទៅមើលអូនគង់តែទៅវិញទេ និយាយអញ្ចឹងបងរស់នៅទីនេះតែម្នាក់ឯងទេឬ?» ថេយ៉ុងលើកកែវទឹកមកផឹកបន្តិចរួចទុកវិញ ទើបនិយាយសួររាងក្រាស់ ដោយងាកមើលឆ្វេងស្ដាំជុំវិញខ្លួនបន្តិចរួចក៏ងាកមកមើលមុខជុងហ្គុកវិញដែលឈរធ្វើមុខកាចដាក់ខ្លួននោះ។
«កុំពន្យាពេល ផឹកឆ្អែតហើយក៏ឆាប់ចេញទៅ! យើងមិនចូលចិត្តមនុស្សសាំញ៉ាំច្រើនទេ»
«អូយយ!!!» ខណ:ពេលនោះរាងតូចក៏ស្រាប់តែស្ញូញមុខស្រែកឡើងភ្លាមដោយលើកដៃក្ដោបពោះ កាលបើថ្នាំកំពុងបញ្ចេញរឹត នាំឲជុងហ្គុកដែលឈរធ្វើមុខមិនរីកនោះលើកចញ្ចើមម្ខាងមុននឹងសួរដោយសម្ដីសំបុតកំបុយ!
«កើតស្អី?»
«បង...បន្ទប់ទឹកនៅជាន់ក្រោមមានទេ?» រាងតូចមិនបានឆ្លើយនឹងសំណួររបស់ជុងហ្គុកបែជាសួររកបន្ទប់ទឹក ព្រោះពេលនេះទ្រាំលែងចង់បានហើយ។
«សួរធ្វើអី?»
«កុំទាន់អាលសួរ អ្ហឹកៗប្រាប់សិនមក ចេញឥឡូវហើយ» រាងតូចស្រែកប្រាប់ដោយក្រោកងើបឈរ ដៃម្ខាងខ្ទប់ពោះ ចំណែកឯដៃម្ខាងទៀតយកមកទ្រគូទ ព្រោះតែថ្នាំកំពុងបញ្ចេញមហិត្ថរឹតកាន់តែខ្លាំងដល់ថ្នាក់ទប់លែងចង់ជាប់ និយាយឲខ្លីយល់ទៅគឺអាចម៍ដេញ។
«ដើរទៅត្រង់បត់ស្ដាំទៅឃើញហើយ» ដោយឃើញរឹកពារបស់រាងតូចដូចមិនសូវស្រួលទើបព្រមប្រាប់ ដោយមិននៅសាំញ៉ាំយូរ! កាលបើរាងក្រាស់ប្រាប់ផ្លូវហើយទើបថេយ៉ុងក៏ប្រញ៉ាប់រត់ទៅយ៉ាងលឿនស្លាវ បន្សល់ទុកនៅឲជុងហ្គុកឯណេះឈរជ្រួញចញ្ចើមចូលគ្នាទាំងមិនយល់ថារាងតូចកើតអ្វី។
«កើតស្អីអញ្ចេះ?»To be continued...