...
បុរសមានអំណាចអង្គុយគងទាក់ខ្លានៅលើសាឡុងប្រណិត ដៃកាន់កាំភ្លើងក្រវីលេង ស្របនឹងកែវភ្នែកពណ៌ខ្មៅក្រឹបសម្លឹងមើលទៅក្មេងប្រុសមាឌតូចល្អិតឈរជើងមួយលើកដៃឡើងទាំងសងខាង ដោយយកអណ្ដាតទល់ថ្ពាល់ញោចញញឹមចុងមាត់កាលបើបានធ្វើបាបក្មេងឲរាងចាលម្ដង កុំឲថ្ងៃក្រោយហ៊ានប្រហើនហក់តោង.កគេអញ្ចឹងទៀត។
ថេយ៉ុងឈរធ្វើមុខស្អុយ ផ្អៀងខ្លួនទៅលិចទៅកើត ដូចគេចាក់ក្រលីកគីកប្រុងតែដួលផ្ទប់មុខភីងសុីឥដ្ឋការ៉ូកាហុបធ្មេញម្ដងម្កាល កាលបើត្រូវបានបុរសដែលគេប៉ងចង់បានយកមកធ្វើជាប្ដី បែជាដាក់ទារុណកម្មឲគេឈរជើងមួយលើកដៃឡើងចូលជិត2ម៉ោងទៅហើយនៅមិនព្រមឲឈប់ធ្វើអញ្ចឹងទៀត! ចុកជើង ចុកទាំងដៃទាំងក្លៀកទៀតនៀក៎។
«បងប្ដីហា៎...ដាក់...ដាក់ជើងចុះបាននៅ?» ទ្រាំឈរបែបនេះអញ្ចឹងទៀតលេងកើតព្រោះតែចុកខ្លាំងពេក រាងតូចក៏សម្រេចចិត្តហា៎មាត់សួរតែម្ដង ថែមទាំងមិនភ្លេចពាក្យប្ដីទាំងសើចញញឹមៗព្រឹចភ្នែកញ៉ាប់ៗធ្វើមុខបែបគួរឲស្រឡាញ់ គិតថាធ្វើចឹងគេលង់ហើយព្រមឲឈប់មែននុង? គិតខុសហើយ...
«នៅ!» មួយម៉ាត់ខ្លីៗយ៉ាងផ្ដាច់ការបន្លឺឡើងចេញពីមាត់បុរសមុខសង្ហារតែចិត្តឃោឃៅចិត្តដាច់ដាក់ទារុណកម្មឲក្មេងដ៏ស្រស់ស្អាតគួរឲស្រឡាញ់ដូចជាថេយ៉ុងខ្លាំងណាស់។
«អ្ហឹក! ចុកជើង» រាងតូចពេបមាត់ រំអួយថាចុកជើង តែគិតថា ជុងហ្គុក ហ្វ្រីនសុននៀរ៍ អាណិត?
«យើងមិនខ្វល់»
«អ្ហឹកៗ...ឈឺ»
«ឈឺស្អី!»
«ឈឺពោះ»
«ជុះត្រង់ហ្នឹងទៅ» រាងតូចលួចខ្នាញ់ក្នុងចិត្តចង់តែហក់ទៅទះទប់អាមុខៗសង្ហារដែរសម្ដីបុិនប្រសប់នឹងឲបែកទេនេះ កោតតែនិយាយចឹងចេញមករួច?
«កុំចិត្តដាច់ដាក់អូនក្មេងដ៏គួរឲស្រឡាញ់ម្នាក់នេះអីណាបងប្ដី! ឲអូនក្មេងសុំចូលបន្ទប់ទឹកបន្តិចមក អ្ហឹកៗ...ឈឺខ្លាំងណាស់លិចឥឡូវហើយ»
«ប្រាប់ហើយបើឈឺជុះត្រង់នឹងទៅ យើងមិនថាស្អីទេ!» ម្ចាស់ផ្ទះគេចិត្តល្អបើកដៃឲម៉ាសេរីហើយ គិតថាសំណាងបំផុតហើយ។
«ប្រើវិធីហ្នឹងមិនបានផលសោះ គួរតែធ្វើយ៉ាងម៉េចទៅ? ថេយ៉ុងគិតៗៗៗ» រាងតូចនិយាយនៅក្នុងចិត្ត កាលបើវិធីមុននេះមិនបានផលឲប្រុសឃោឃៅម្នាក់នេះចិត្តទន់អាណិតខ្លួនព្រមឲគេទម្លាក់ជើងទម្លាក់ដៃឈរឲបានស្រួលខ្លួន
សោះ អញ្ចឹងមានតែត្រូវរកវិធីផ្សេងទើបបាន!
«នឹកឃើញហើយ!» រាងតូចលួចអរក្នុងចិត្ត រួចដកដង្ហើមចេញតាមមាត់បន្ដិច សម្លឹងមើលជុងហ្គុកដែលកំពុងសម្លឹងមើលមកគេដូចកាមេរ៉ាសុវត្ថភាពនោះ ទើបចាប់ផ្ដើមប្រតិបត្តិការតាមកម្រោងការ!
«អួយៗ...ឈឺក្បាលណាស់» ព្រូស!!! រាងកាយតូចស្ដួចស្ដើងដួលទៅលើឥដ្ឋព្រូស ដោយលួចស្ញូញមុខឈឺព្រោះទង្គិចក្បាលនឹងឥដ្ឋការ៉ូ ប៉ុន្តែមិនថ្វីទេ ឈឺបន្តិចក៏មិនអីដែរដើម្បីឲវាដូចពិតៗ កុំឲគេចាប់បានថាយើងបោក។
«ចៅហ្វាយ អាល្អិតនោះសន្លប់បាត់ហើយ!» គ្រីកស្លន់បើកភ្នែកធំៗស្រែកប្រាប់ចៅហ្វាយឡើងចង់បែកក្រដាសត្រចៀកផ្អើលអស់អ្នកបម្រើឲរត់អើត.កមកមើលព្រោងព្រាតដូចអ្នកជិតខាងចូលចិត្តចង់ដឹងចង់ឮរឿងគេ ខុសប្លែកតែអ្នកម្លោះសង្ហារវ័យ30យើងឯណេះវិញ មិនបានទៅភ្ញាក់ផ្អើលឮស្លុតចិត្តស្អីបន្តិចណាឡើយ ព្រោះអាល្បិចរាក់ៗកុំផែលបែបនេះគិតថាប្រើយកមកបោកគេបានឬ?
«យើងមិនទាន់ខ្វាក់!» ជុងហ្គុកងាកមកគំហកដាក់គ្រីកព្រមទាំងសម្លក់មុខដូចចង់សុីសាច់ហុតឈាមទាំងរស់ កាលបើអាកូនចៅរបស់គេនេះស្រែកឆោឡោស្លន់ចង់បែកក្រដាសត្រចៀកជាងស្អីគេទៀត។
«គ្រាន់តែប្រាប់សោះមិនបានដែរ» គ្រីកលួចនិយាយតិចៗតែឯង តែនរណាទៅដឹងទៅថាសម្ដីដែលខ្លួននិយាយអម្បាញ់មិញនេះឮដល់ត្រចៀករបស់ជុងហ្គុកឲងាកមកសម្លក់គេចង់លៀនគ្រាប់ភ្នែក គ្រីករហ័សលើកដៃខ្ទប់មាត់ឈរត្រង់ខ្លួន ភ្នែកក្រឡេកក្រឡាប់ចុះឡើង មើលមុខអ្នកជាចៅហ្វាយមិនចង់ចំ សើចស្ញេញរកតែជុងហ្គុកធាក់មួយជើង។
«យកខ្សែរចងដៃចងជើងក្មេងនេះយកទៅព្យួរលើចុងឈើទៅ!» ជុងហ្គុកបោះសម្ដីឡើង ដោយញោចញញឹមចុងមាត់ ភ្នែកទាំងគូរសម្លឹងមើលក្មេងដែលបោកប្រាស់ធ្វើពុតជាសន្លប់យ៉ាងជាប់ ចាំមើលប្រតិកម្មក្មេងម្នាក់នេះយ៉ាងម៉េចបន្ត?
«ចៅហ្វាយប្រើខ្ញុំហ៎?» មើលសួរ បានសុីម៉ាជើងឥឡូវហ្នឹង!
«អើមានអាណាគេទៀត!» ជុងហ្គុកគំហកឡើងមួម៉ៅក្ដៅពេញខ្លួនចង់ឆេះដល់សាឡុង គ្រីកលោតថយក្រោយបន្តិចដោយសារតែភ្ញាក់នឹងសម្លេងគំហករបស់ជុងហ្គុក ទើបប្រញ៉ាប់រត់ទៅធ្វើតាមបញ្ជា ទាន់ចៅហ្វាយមិនទាន់ខឹងខ្លាំងដល់ថ្នាក់កេះកៃកាំភ្លើងបាញ់ស្លាប់ទាំងមិនទាន់បានស្គាល់រសជាតិមានប្រពន្ធ។
«អឺ..អឺ...ហ្ហឹសៗ! មិញអូនសន្លប់មែនបង? ឡូវបាត់ឈឺក្បាលលែងអីហើយ» មិនចាំឲនាយគ្រីកយកខ្សែរមកចងដៃចងជើងចាប់យកទៅព្យួរនឹងដើមឈើទាន់ រាងតូចស្ទុះងើបយ៉ាងលឿនស្លៀវ លើកដៃឈរជើងមួយត្រង់កន្លែងដើមវិញដដែល រួចក្រឡេក្រឡាប់ចាក់ភ្នែកទៅលិចទៅកើត ទៅឆ្វេងទៅស្ដាំ សើចញឹមៗសួរជុងហ្គុកធ្វើដូចជាមុននេះខ្លួនបានសន្លប់ពិតមែនអញ្ចឹង ជាហេតុបណ្ដាលឲគ្រីកភ្ញាក់បាស់ដៃបាស់ជើងរត់ទៅរកចៅហ្វាយវិញ ដូចត្រូវខ្មោចដេញលង ដោយសារភ័យពេក បើសន្លប់សុខៗលេងងើបឆ្ញក់នៀក៎! នរណាមិនភ័យ?
ជុងហ្គុកអោបដៃពិតខ្នងនឹងសាឡុង ជញ្ជក់មាត់តិចៗ កាលបើឃើញថាក្មេងនេះល្បិចច្រើន ធ្វើសួរដូចមិនដឹងរឿងស្អី ពិតជាពូកែល្បិចច្រើនពិតមែន សូមសរសើរដោយចិត្តស្មោះ។
«ឈរបន្តទៀតទៅចឹង» ជុងហ្គុក
«អ្ហឹកៗ...2ម៉ោងឥឡូវហើយណា អត់អាណិតក្មេងដៃជើងតូចៗដូចអូនទេហ៎? ចុះបើស្ពឹកដៃស្ពឹកជើង ហ្ហឹក...ដល់ពិការទៅគិតយ៉ាងម៉េច បងមិនលែងស្រឡាញ់ក្មេងសាច់សដូចជាអូនហើយទេអ្ហេះ? អ្ហឹក!» គ្រាន់តែស្ដាប់សម្ដីចេញមកក៏ចង់តែសើចឲជ្រុះធ្មេញទាំងស្និតមកទេនេះ! វាមិនដែលគ្រាន់តែឈរ1ម៉ោង2ម៉ោងសោះ ដល់ថ្នាក់ពិការជើង? បុិនរកពាក្យនិយាយមែន ហ្ហឺស!
«ពិការក៏ពិការចុះយើងមិនខ្វល់ ជើងឯងមិនមែនយើងរបស់យើង! ណាមួយយើងមិនបានស្រឡាញ់ឯងផង» ចម្លើយចេញមកឡើងធូរ ធូរដល់ថ្នាក់ធ្វើឲរាងតូចគាំងក្រលាស់អណ្ដាតលែងកើត ញ៉ែញ៉ង់ពីរថ្ងៃហើយអត់ទាន់បាក់ចិត្តស្រឡាញ់គេវិញហេ៎ចុះ?
«ម៉េចបានមិនស្រឡាញ់? អ្ហឹកៗ...ឈឺចិត្តណាស់ប្រុសមិនស្រឡាញ់ទេម៉ាក់អើយ...»
«បិទមាត់! ប្រយ័ត្នគ្រាប់កាំភ្លើងហោះចូលមាត់»
«បិទក៏បិទ អ្ហឹក...តែឡូវហ្នឹងដាក់ជើងចុះបាននៅ ចុកជើង»
«មិនទាន់បានទេ!»
«អង្កាលណាទៀត? អ្ហឹកៗ ចុកជើង ចុកដៃ ចុកក្លៀក ឈឺក្បាល វិលមុខ ឈឺពោះ ឈឺជុះ អ្ហឹកៗ ងាប់ឥឡូវហើយ...» រាងតូចរៀបរាប់ទឹកភ្នែកទឹកសំបោរ ពេបមាត់ឡើងច្រវ៉ាប បើកូនចៅរបស់ជុងហ្គុកវិញ ឈរខ្ទប់មាត់សើចកខិកខប់ រលាក់ខ្លួនចង់ជ្រុះសួត ឌឺរាងតូចសងថ្ងៃមុនដែលហ៊ានដាល់គេឲជាំភ្នែកដូចផែនដា។
...
រំលងទៅហួសអស់រយ:ពេលមួយម៉ោងកន្លះ ទម្រាំតែជុងហ្គុកព្រមឲឈប់ រាងតូចឡើងទន់ជង្គង់ដួលអុកគូទចង់បាក់ចង្កេះបាត់ទៅហើយ ធ្វើបាបគេណាស់កុំតែស្រឡាញ់ហា៎ កុំអីអង្គុយជេរះដូចគ្រាប់កាំភ្លើងឲបែកពពុះមាត់ហ្មង ស្បថ។
ថ្ងៃនេះក្រាស់ធ្វើបាបមួយព្រឹកធំ ថែមទាំងឥឡូវត្រូវក្រាស់ដេញឲទៅផ្ទះវិញទៀត!
«ទៅវិញទៅ យើងគ្មានពេលទំនេរនៅអត់ប្រយោជន៍ជាមួយឯងទេ» ជុងហ្គុកឈរអស់កម្ពស់សកប្រអប់ដៃចូលក្នុងហោប៉ៅខោ និយាយដេញក្មេងដែរមករកគេកាត់ព្រឹកឲទៅវិញដោយសម្លេងរឹងកំព្រឹស តែមើលទៅក្មេងនេះហាក់មិនយកត្រចៀកស្ដាប់សម្ដីគេសោះ នៅអង្គុយញុំាផ្លែឈើនៅលើតុញាត់ឡើងពេញៗមាត់ មិនមើលក្បាលម្ចាស់ផ្ទះគេកំពុងតែមិនពេញចិត្តនឹងទង្វើរបស់គេស្អីបន្តិច។
«មិនឮយើងនិយាយទេអ្ហេះ?ថាឲទៅវិញ!»
«ហ្ហឺយ!!! ឆ្អែត សាឡុងផ្ទះបងទន់ជាងសាឡុងនៅផ្ទះអូនទៀត?» ជុងហ្គុកខាំថ្គាមមួម៉ៅចង់បែកផ្សែងកាលបើក្មេងម្នាក់នេះនាយនិយាយទៅចង់10-20ម៉ាត់ហើយបែជាធ្វើមិនឮ ទៅនិយាយស្អីឯណាឯណីផ្សេងវិញឆ្កុយ។
«ឮយើងនិយាយទេ?» នាយគំហក ធម្មតាតែមនុស្សនិយាយមិនចេះស្ដាប់គ្នាគេគំហកអញ្ចឹងហើយ។
«ឮ!» រាងតូចគំហកដាក់ទៅវិញ អីយ៉ាញុំាឆ្អែតមានកម្លាំងអ្ហេះ?
«ទៅវិញតាមសម្រួលឬក៏ចង់ឲយើងចាប់បោះចេញតាមរបង?»
«ចាប់បោះចេញក្រៅអូនមិនឲចាប់ទេ តែបើចាប់បោះទៅលើគ្រែ អូនឲបងចាប់ដោយមិនប្រកែកមួយម៉ាត់»
«កាន់តែផ្ដេសផ្ដាស់!»
«អូនស្រឡាញ់បង»
«គ្រីក ហុចកាំភ្លើងឲយើង!!!!»
«ទៅហើយៗ អ្ហេស! សុំថើបម៉ាខ្សឺតសិន ឈ្ញុយណាស់ ទៅហើយម៉ាក់អើយជួយផងម៉ាក់...»To be continued...