ភាគ៧:កង់ម៉ូតូលោកប៉ា

1.2K 91 4
                                    

រាងតូចត្រូវជុងហ្គុកធ្វើបាបដោយទម្លាក់ខ្លួនសង្កត់ពីលើមាឌតូចល្អិតសឹងលិចចូលទៅក្នុងពូក គ្នានៅខាងក្រោមដែលត្រូវមនុស្សមាឌយ័ក្សធ្ងន់ដូចដំរីដេកសង្កត់ពីលើខ្លួនឯណេះខំស្រែកផងអង្វរនាយផងយំផងអីផងលាយឡំគ្នា ទាល់តែរាងតូចកាច់.កលានអណ្ដាតស្ទីលលើកទង់សសុំចុះចាញ់ ទើបជុងហ្គុកព្រមងើបចេញ នេះហើយលិទ្ធផលបុិនឌឺបុិនផ្គើនមាត់ជជ្រឹចជច្រាច់ច្រើនដាក់នាយ ទាល់តែឡើងសង្កត់ឲលានអណ្ដាតអញ្ចឹងហេ៎កទើបសមមុខ។
...

            ព្រឹកថ្ងៃថ្មី
            ថេយ៉ុងក៏បានដោះសេរ៉ូមចេញដោយហេតុថាគេលែងអីហើយ ពេលនេះរាងតូចក៏កំពុងតែបណ្ដើរម៉ូតូចេញមកក្រៅរបងភូមិគ្រឹះរបស់ជុងហ្គុក ព្រោះម្ចាស់ផ្ទះគេដេញឲទៅរកផ្ទះសំបែងវិញ គិតៗទៅគេដេញរហូត អណោចអធ័មខ្លួនឯងណាស់។
          «ទៅវិញហើយអ្ហេះអាល្អិត?»គ្រីកដែលនៅទីនោះពេលឃើងរាងតូចបណ្ដើរម៉ូតូមកដល់ក៏សួរឡើងបែបឌឺដង។
          ថេយ៉ុងមិននិយាយរកនរណាទាំងអស់ ចាប់មួកសុវត្ថិភាពមកពាក់ធ្វើមិនដឹង ធ្វើមិនខ្វល់មិនខ្ចីឮមិនខ្ចីឆ្លើយ កំពុងតែអារម្មណ៍មិនល្អផងមកសួររកស្អី!។
          «សួរមិនឆ្លើយឈ្លើយម្ល៉េះ»
          «ជួយខិតមុខលោកចេញឲឆ្ងាយពីខ្ញុំបន្តិចទៅ កុំអោនមកជិតពេកស្អុយមាត់ណាស់» រាងតូចថេយ៉ុងនិយាយស្របពេលលើកដៃខ្ទប់ច្រមុះ ព្រមទាំងដៃម្ខាងទៀតបក់ឲគ្រីកថយចេញឆ្ងាយពីខ្លួនបន្តិច ហុឺយដុះធ្មេញអត់ហ្នឹង? មាត់ឡើងស្អុយ ធ្វើដល់ជាកូនចៅម្ចាស់ភូមគ្រឹះនេះទៅហើយបែជាឲស្អុយមាត់ភាយក្លិនដាក់គេតាពាសទៅកើត។
         «នែ៎អាល្អិត! មាត់យើងដុះសុទ្ធតែថ្នាំដុះធ្មេញថ្លៃណាកុំមកថាមាត់យើងស្អុយ» យីៗ! ក្មេងនេះជាស្អីហ៊ានថាមាត់គេស្អុយ? ទើបដុះធ្មេញហើយមិញៗទេនៀកបើមិនជឿចាំផ្លុំឲហិតសាកមើល។
         «រឿងប្រើថ្នាំដុះធ្មេញម៉ាកស្អីថ្លៃមិនថ្លៃវាមិនសំខាន់ទេ តែអ្វីដែលសំខាន់លោកឯងនិយាយមកស្អុយមាត់ណាស់ មិនជឿហិតក្លិនមាត់ខ្លួនឯងសាកមើលទៅ ខ្ញុំទៅហើយ» ចប់សម្ដីថេយ៉ុងក៏ឡើងបញ្ឆេះម៉ូតូជិះចេញទៅបាត់ ទុកឲនាយគ្រីកឈរខឹងឡើងញ័រខ្លួន មាត់គេស្អុយពិតមែនឬ? ចាំមើលឲអាពីរនាក់ឈរយាមទ្វានោះផ្លុំឲពួកវាហិតក្លិនមាត់គេសាកល៎មើលថាស្អុយពិតដូចជាក្មេងល្អិតនោះនិយាយមែនឬក៏អត់។
        «នែ៎អាពីរនាក់មកណេះ»គ្រីកបក់ដៃហៅឲពីរនាក់នោះដើរមករកសួរបន្តិចមើល។
        «មានការអីល្បង?» ពួកគេទាំងពីរដើរមករកនាយគ្រីកព្រមគ្នាមុននឹងមានម្នាក់ចោទសួរ!
        «ពេលយើងផ្លុំពួកឯងទាំងពីរចាំហិតក្លិនមាត់យើងមើលថាស្អុយឬអត់»គ្រីកនិយាយប្រាប់រួចអ្នកទាំងពីរក៏ងក់ក្បាលយល់ព្រមដោយមិនប្រកែក ក្រអូបឬស្អុយក៏ចេះតែហិតទៅល្បងគ្រីកបញ្ជាទៅហើយ។ កាលបើពួកគេទាំងពីរងក់ក្បាលហើយ គ្រីកក៏រាប់ពីមួយដល់បីរួចផ្លុំឲពួកនាក់ទាំងពីរហិត បើនិយាយពីទឹកមុខម្នាក់ៗវិញ ឡើងជូរហួញថែមទាំងយកដៃបិតច្រមុះរាងខ្លួនទៀតផង បណ្ដាលឲនាយគ្រីកធ្វើមុខឆ្ងល់រួចក៏ប្រញ៉ាប់សួរ :
         «ម៉េចដែរពួកឯង?» ពួកគេឮគ្រីកសួរអញ្ចឹងក៏ងាកមើលមុខគ្នាមុននឹងអោនខ្សឹបគ្នាបន្តិចទើបមានម្នាក់និយាយឡើង!
          «ពួកខ្ញុំមិនហ៊ាននិយាយទេល្បងហិតក្លិនមាត់ខ្លួនឯងល៎មើលទៅ មែនអត់អានេះ?» គេនិយាយមុននឹងងាកទៅសួរគ្នារបស់គេម្នាក់ទៀតឲជួយនិយាយ។
         «មែនហើយល្បងគ្រីក»
         «អើ!ក៏បាន» គ្រីកអឺអើរួចក៏ផ្លុំខ្យល់ចេញពីមាត់រួចប្រើច្រមុះស្រូបក្លិនមាត់របស់ខ្លួនដែលបានផ្លុំចេញអម្បិញមិញស្រូបចូលទៅក្នុងរន្ធច្រមុះបានបន្តិច ស្រាប់តែយកដៃបិទច្រមុះធ្វើមុខជូ កលរកក្អួត ទើបដឹងថាក្លិនមាត់របស់គេ...
       «ហុឺយ!!! មាត់យើងស្អុយដូចអាល្អិតនោះថាមែនតើពួកអានេះមិនព្រមប្រាប់យើងទេ សមតែម្នាក់3ក្រញ៉រហុឺយ!!!»គ្រីកលើកដៃច្រល៎ ប្រុងរកខោកក្បាលពួកគេទាំងពីរម្នាក់3ក្រញ៉រ ប៉ុន្តែបានត្រឹមតែច្រល៎ រួចក៏ដើរចេញទាំងក្រពុលមុខរកដោលក្អួតមិនទាន់បាត់ក្លិនស្អុយមាត់ខ្លួនឯងថែមទាំងអាម៉ាសមុខខ្មាស់គេមិនស្ទើទេលោកស្អុយមាត់ដាក់គេ ត្បិតថាគេជាល្បងមានឋាន:ខ្ពស់ជាងពួកនាយទាំងពីរនាក់នោះក៏ពិតមែន ប៉ុន្តែបើឲប្រៀបធៀបមាឌរបស់នាយគ្រីកនឹងពីរនាក់យាមទ្វានោះវិញ មាឌរបស់គេស្មើតែម្នាក់ទេ ចង់ខោកត្រូវគិតឲបានល្អិតល្អន់បន្តិច ប៉ះតែពួកនោះខោកវិញផុងលលាដ៍ក្បាលជាស្ថាពរ ចាក់ភ្លេងតីងណុងៗ ស្លាប់ទាំងវ័យក្មេងកម្លោះកំពុងពេញសង្ហារផង។
          ...
          តាមផ្លូវ.
          រាងតូចថេយ៉ុងជិះម៉ូតូបណ្ដើរច្រៀងបណ្តើរ មើលទៅដូចជាសប្បាយចិត្តដល់ហើយថ្ងៃនេះ ប៉ុន្តែបើឲមកស្ដាប់ចម្រៀងរបស់រាងតូចកំពុងតែស្រែកច្រៀងកោកៗពេញផ្លូវនោះវិញមិនដឹងជាបទស្អី...
        «អូនសែនរំភើបញ៉ាប់ញ័រក្នុងហាក់រទ័យពេលបានរូបថ្លៃចាប់អូនបឺតមាត់ ស្នាមថើបបីខ្សឺតដែលបងបានបឺត ពិតជាមានន័យមានរសជាតិឈ្ងុយឆ្ងាញ់...»ប៉ុន្មានឃ្លានេះរាងតូចច្រៀងសារចុះសារឡើងមិនដឹងជាប៉ុន្មានរយដងទៅហើយទេ ពេលច្រៀងចប់ញញឹមស្ញេញ បន្ទាប់ពីស្ញេញហើយក៏ចាប់ផ្ដើមច្រៀងបន្តដដែលៗមិនឈប់ សើចម្នាក់ឯងស្រែកច្រៀងម្នាក់ឯងនៅលើម៉ូតូ បើគេមិនដឹងប្រហែលគិតថារាងតូចជាមនុស្សឆ្កួតហើយបើសើចម្នាក់ឯងអីម្នាក់ឯងតែឯងអញ្ចឹងមិនដឹងជួបស្អីមកបានទៅជាបែបហ្នឹង។
          កំពុងតែអន្លង់អន្លោចអារម្មណ៍ហោះហើរលើវេហាស៍សុខៗ ភ្លេចមើលបង្គោលភ្លើងក៏ស្រាប់តែ...
         ផាំង!!! ប្រាវវ!!!
         កង់ម៉ូតូtodayខាងមុខរបូតដាច់ចេញពីម៉ូតូរមៀលវិលស៊ែសិបជុំដួលខ្ពៀកជិតដៃរាងតូច...
        
        វិឡាហ្វីនសឺ.
        ថេយ៉ុងដើរកាន់កង់ម៉ូតូចូលក្នុងផ្ទះ ទាំងមុខស្អុយប៉ែ លោកស្រីចាងយូដែលនៅអង្គុយលើសាឡុងជាមួយស្វាមីក្រលេកឃើញកូនប្រុសពៅ ក៏ងើបដើរញ៉ាប់ៗមករកកូនប្រុសមុននឹងចោទសួរពេលឃើញសភាពរាងតូចមុខមិនរីកថែមទាំងមានប្រតាកឈាមជាប់នឹងដៃអាវព្រមទាំងក្បាលជង្គង់ទៀតផងធ្វើឲគាត់អត់នឹងមិនសួរមិនបានឡើយ។
         «ថេយ៉ុង!ទៅត្រូវហ្នឹងអ្វីមកកូន? មើលចុះមានរបួសពេញដៃជើង» លោកស្រីចាងយូលាន់មាត់ស្របនឹងពេលចាប់កូនប្រុសកំពូលដូងចិត្តពិនិត្យមើលគ្រប់សព្វក្រឡុកក្រលៀតឃើញថារបួសច្រើនកន្លែងដែរហ្នឹង។
         «ម៉ាក់...ហ្ហឹកៗ!»រាងតូចពេបមាត់យំដូចកូនក្មេង មើលទៅគួរឲគ្រឺតស្រឡាញ់ មើលមិនឃើញគួរឲអាណិតទាល់តែសោះ។
          «កុំយំ ហើយនិយាយប្រាប់ម៉ាក់មក កើតអ្វីកូនទើបមានរបួសបែបហ្នឹង?» លោកស្រីចាងយូ លើកដៃជូតទឹកភ្នែកឲកូនមាសកូនពេជ្រព្រមទាំងមិនភ្លេចចោទសួរកូនប្រុសអំពីមូលហេតុអ្វីទើបបានជាមកដល់ផ្ទះមានរបួសជាប់ខ្លួនបែបនេះ! កាលពីយប់មិញគាត់នឹងស្វាមីខំcallទៅកូនជាច្រើនលើកច្រើនសារតែមិនចូលទាល់តែសោះ ធ្វើឲគាត់សម្រាន្តមិនលក់ខ្វាយខ្វល់ពីកូនខ្លាចក្រែងមានរឿងអ្វីកើតឡើងទៅលើគេ ដល់ព្រឹកឡើងឃើញកូនប្រុសដើរចូលមកក្នុងផ្ទះទាំងសភាពបែបនេះកាន់តែធ្វើឲទ្រូងជាម្ដាយបារម្មណ៍ពីកូនមិនស្ទើនោះទេ។
           «ហ្ហឹកៗ...ម៉ាក់!»
           «មោះៗទៅអង្គុយឲស្រួលបួលសិនចាំនិយាយ»អ្នកស្រីចាងយូ។
           «ដៃឯងកាន់អីថេយ៉ុង?» លោកហ្វីនសឺចោទសួរកាត់សម្ដីកូនប្រុសពៅនៅពេលដែលលោកស្រីចាងយូដែលត្រូវជាភរិយារបស់គាត់គ្រារាងតូចមកអង្គុយលើសាឡុង!
          «គឺកង់ម៉ូតូលោកប៉ា...»
         «កង់ម៉ូតូអ្នកណា? កុំប្រាប់ឲសោះណាថា...កង់ម៉ូតូរបស់ឯង?»លោកហ្វីនសឺប្រើខ្សែរភ្នែកសម្លឹងចោទសួរទៅកូនប្រុសទាំងមានមន្ទិលសង្ស័យ។
         «ហ្ហឹកៗ...លោកប៉ាកុំខឹងអីណា» រាងតូចនិយាយទាំងពេបមាត់យំធ្វើចរឹកកូនក្មេង ធ្វើឲគាត់ដឹងថាអ្វីដែលគាត់កំពុងគិតមុននេះវាពិតមែន។
        «ឃើញទេ! ប៉ាប្រាប់ប៉ុន្មានដងហើយកុំឲជិះម៉ូតូតែឯងចចែសមិនព្រមស្ដាប់សម្ដីយើងសោះ ឥឡូវឃើញលិតផលទេ? ទៅជិះបុកស្អី?»លោកហ្វីនសឺស្ដីបន្ទោសដោយការព្រួយបារម្មណ៍។
        «ភ្លេចមើលផ្លូវបុកបង្គោលភ្លើងលោកប៉ា...»
        «រវល់ធ្វើស្អី បានជិះឲទៅបុកបង្គោលភ្លើងកើត?»
        «គ្រប់យ៉ាងមកពីប្រុសចាស់នោះតែម្នាក់គត់ ធ្វើឲអារម្មណ៍ខ្ញុំអណ្ដែតអណ្ដូងភ្លេចមើលបង្គោលភ្លើង ហ្ហឹកៗ
...todayកូនប៉ា»
       
To be continued...

ស្វាមីមហាសេដ្ឋីWhere stories live. Discover now