«អ្ហឹកៗ...លិចនោមហើយ»ឮក្មេងល្អិតយំយែកស្រែកថាលិចនោម ជុងហ្គុកក៏ក្រវាសភ្នែកសម្លឹងឃើញថាសើមខោ នាយងក់ក្បាលតិចៗយកអណ្ដាលទល់ថ្ពាល់ ចង់អស់សំណើចបន្តិចអត់បន្តិច កាលបើក្មេងនេះស្រែកដាក់តិចតួចសោះដល់ថ្នាក់លិចនោមដាក់ខោដែរ?។
«ម្ដេចមិនប្រាប់?» នាយសួរដោយមុខស្មើៗ បើដឹងថាក្មេងពូកែភ័យអញ្ចឹងប្រហែលមិនស្រែកខ្លាំងៗដាក់ឲគ្នារន្ធត់ចិត្តភ័យដល់ថ្នាក់លិចនោមដាក់ខោអញ្ចឹងទេ។
«ចុះប្រាប់មុនហ្នឹងហើយតើថាភ័យ! អ្ហឹកៗ...» រាងតូចពេបមាត់ ទឹកភ្នែក ទឹកសំបោរ ដាក់កម្លោះមហាសេដ្ឋី ខឹងក៏ខឹង ខ្មាស់ក៏ខ្មាស់ ដែលត្រូវមកលិចនោមដាក់ខោឲមនុស្សមិនដែលស្គាល់គ្នាឃើញបែបនេះ ហឺយចង់ហែកដីលោតផ្លោតទៅសង្ខំលាក់ពួនក្នុងដីឲបាត់ៗឥឡូវនេះទេ ខ្មាស់គេណាស់!។
«យល់ថាឯងនៅក្មេង យើងមិនចង់ធ្វើបាប ទៅផ្លាស់ខោចេញទៅ!»
«ក្មេងស្អី វ័យប៉ុណ្ណេះល្មមធ្វើប្រពន្ធបង» ទោះខ្មាស់ក៏មិនភ្លេចញ៉ែបងសិនដែរ រឿងសើមខោ ឆ្អេះទឹកនោមប៉ុណ្ណាក៏មិនខ្វល់យកទុកដាក់ម៉ាដុំសិន រំលងម៉េចបាន? បើគ្រាន់តែឃើញភ័ក្រ្តបងភ្លាម រាងតូចស្រមៃដល់ថ្ងៃចូលរោងការ មានកូនតូចៗរត់លេងពេញផ្ទះ ក្ដីសុខសាហាវ។
«ឈប់ស្រមើលស្រមៃទៅ» ជុងហ្គុកចាប់មួម៉ៅឡើងមកម្ដងទៀតកាលបើឮពាក្យសម្ដីក្មេងម្នាក់នេះហាក់ចង់មកញ៉ែញ៉ងដាក់គេ មិនមាត់ៗហ៊ានណាស់។
«ឈប់អីផ្សេងបាន តែបើឲឈប់ស្រមើលស្រមៃបានបងធ្វើជាប្ដី ឈប់មិនបានទេ!» អើស?!
«ឆ្កួតមែន» ក្មេងនេះនិយាយយូរទៅកាន់តែយូរទៅ គំហកដាក់ឲលិចនោមដាក់ខោទៀតឥឡូវ!
«ឆ្កួតព្រោះធ្លាក់ក្នុងអន្លង់ស្នេហ៍បង»
«ផ្ដេសផ្ដាស់!»
«ដេតឌី»
«នែ៎!»
«បងតា»
«យើងមិនចាស់ដល់ថ្នាក់ហៅតាទេ!» ជុងហ្គុកគំហកឡើងក្រហមពេញមុខច្រាលដល់គុម្ពត្រចៀក កាលបើក្មេងនេះហៅគេថាតា ស្អីគេចាស់ដល់ថ្នាក់ហៅតា? ក្មេងនេះគិតស្អីបាននិយាយចឹងចេញមករួច ក្ដៅក្រហល់ក្រហាយមែនតើ!។
«ប៉ាប៉ាស្ករ»ថេយ៉ុង
«យើងមិនមែនប៉ាស្កររបស់ឯង!»
«បងប្ដី»
«យើងប្ដីឯងតាំងពីអង្កាល?»
«ហៅឲហើយ»
«ចង់យ៉ាងម៉េច?»
«ចង់បានបងធ្វើប្ដី»
«ឯង!!!»
«បងប្ដី បងតា ដេតឌី ប៉ាប៉ាស្ករ អូនកក់បងទុកសិន លាហើយណា ជួបគ្នាថ្ងៃមង្គលការ» ចប់សម្ដីថេយ៉ុងឡើងម៉ូតូដេជិះទៅត្រុយ រហ័សចាកចេញកាលបើេឃើញមុខជុងហ្គុកឡើងក្រហមច្រាលទំនងដូចជាខឹងខ្លាំង បើមិនប្រញ៉ាប់ដាក់មេប្រូចទេ សង្ស័យតែអនាគតប្ដី អូសច្រឡំ ប្រុសចាស់សង្ហារគំហកដាក់ទៀតបើមិនចឹងក៏បាញ់ធ្លាយខួរ ស្លាប់មុនបាននាយធ្វើប្ដី ដូច្នេះហើយត្រូវតែរហ័សឡើងម៉ូតូរត់ជាបន្ទាន់!។
ជុងហ្គុកខាំថ្គាមគ្រឺតក្រតឆេះដុំពេញទ្រូង កុំតែក្មេងនោះជិះម៉ូតូរត់ទាន់ទេ កុំអីផាំងធ្លាយខួរ។
«ប្រញ៉ាប់ទៅ!» នាយសម្លុតដាក់កូនចៅមួយទំហឹងដោយសារតែកំពុងមួម៉ៅ បណ្ដាលឲគ្រីកដែលអង្គុយចោងហោងច្រត់ដៃទ្រចង្ការ មើលចៅហ្វាយនឹងក្មេងម្នាក់អម្បិញមិញក្រកែកគ្នាល្អមើលដល់ថ្នាក់ភ្លឹក ត្រូវភ្ញាក់ក្រញ៉ោងបាស់ដៃបាស់ជើងឡើងច្រងាង រហ័សស្ទុះងើបទៅបើកទ្វាឡានឲចៅហ្វាយចូលដោយសើចញឹមៗមិនសូវសម ព្រោះតែជុងហ្គុកសម្លក់មុខកាចដាក់ធ្វើឲបាស់រោម។
...