ភាគទី៨

605 16 0
                                    

(មនុស្សអាត្មានិយម)

ពិធីរៀបអាពាហ៍ពិពាហ៍
ពិធីរៀបការរបស់កូនប្រុសច្បងម្ចាស់កោះ ត្រូវរៀបចំឡើងនៅមាត់ឆ្នេរដែលមានខ្យល់បរិសុទ្ធល្អ សាងឱ្យបរិយាកាសទាំងមូលកាន់តែស្រស់ស្រាយបានមួយបែបទៀត។ កម្មករទាំងអស់ ក្មេងចាស់ ប្រុសស្រីសុទ្ធតែត្រូវចូលរួមដោយខានមិនបាន ម្នាក់ៗតែងខ្លួនយ៉ាងស្រស់ស្អាតសម្រាប់ថ្ងៃជោគថ្ងៃជ័យមួយនេះ មិនលើកលែងសូម្បីតែរាងតូចដែលថ្ងៃនេះស្រស់ស្អាត ស្អាតខ្លាំងប្លែកតែម្ដងហើយ ថ្នាក់កំលោះៗជាច្រើនមកចោមរោមគ្រប់គ្នា។
“ជូសៀន របស់ពួកយើងថ្ងៃនេះស្រស់ស្អាតប្លែកតែម្ដងហើយ” កំលោះសង្ហាបង្អាប់ស្រីតូចចំពោះមុខ ដែលសាមីខ្លួនបានត្រឹមញញឹមអឹមអៀន។
“ហ៊ឹសៗ ស្អាតប្លែកអីទៅបងនេះខ្ញុំធម្មតាទេ គ្រាន់តែថ្ងៃនេះជាថ្ងៃពិសេសរបស់អ្នកប្រុសធំ បើតែងខ្លួនធម្មតាម៉េចនឹងសមមកជូនពរថ្ងៃជោគថ្ងៃជ័យបានទៅ” ជូសៀន តបទាំងញញឹមមកវិញ ជាស្នាមញញឹមដុតកំហឹងសាតនាកំណាចដែលកំពុងសម្លឹងមើលនាងពីចម្ងាយ។
“ហ៊ឹសៗ ត្រូវហើយៗ ជូសៀន និយាយត្រូវណាស់”
“កុំថាតែខ្ញុំស្អាតអី ពួកបងថ្ងៃនេះក៏សង្ហាមិនណយដែរ មើលចុះម្នាក់ៗតែងខ្លួនឡើងកប់ទៅហើយ” ជូសៀន បង្អាប់ទៅកំលោះៗវិញ។
“អេ បើមិនតែងខ្លួនម៉េចនឹងអាចទាក់បានក្រមុំៗបានទៅ” ប្រុសកំលោះតបទាំងញញឹមច្រឡើមមកវិញ។
“ហ៊ឹសៗ ហើយនេះបងប្រឹងតែងខ្លួនសង្ហាយ៉ាងនេះ មានស្រីភ្នែកស្អុយណាមើលឃើញបងឬនៅ?” ជូសៀន នៅតែបន្តបង្អាប់ជាមួយស្នាមញញឹមបង្ហាញភាពសិទ្ធស្នាលចេញមក ច្បាស់ជាសិទ្ធស្នាលហើយបើនាងស្គាល់ពួកគេតាំងពីក្មេងមកទៅហើយ។ តែអ្នកណាទៅដឹងថានាងកាន់តែញញឹម កំហឹងអ្នកណាម្នាក់កាន់តែផ្ទុះឡើងមិនឈប់ឈរ។
“អេ មើលងាយគ្នាតើនៀក!”
“មិនបានមើលងាយទេ គ្រាន់តែមិនឱ្យតម្លៃតិចតួច” ប្រយោគចុងក្រោយរបស់នាងទាញសំណើចកំលោះប៉ុន្មានផ្ទុះឡើងភ្លាមៗតែម្ដង។
“ហាសហា” ទាំងនាងក្រមុំទាំងកំលោះសង្ហា សើចឮៗព្រមគ្នាជាមួយសន្ទនាបែបបង្អាប់។
បន្ទាប់ពីបង្អាប់គ្នាអស់ចិត្ត ជូសៀន ចាកចេញទៅធ្វើកិច្ចការរបស់ខ្លួន តែនាងមិនដឹងទេថាការចាកចេញរបស់ខ្លួន ជាឳកាសឱ្យតោកំណាចបញ្ចេញរិទ្ធទៅវិញ។ រាងតូចស្អាតដើរមកកន្លែងដែលរាងស្ងាត់មនុស្សបន្តិច ងាយស្រួលរក្សាភាពផ្ទាល់ខ្លួន តែមើលទៅបំណងនាងមិនបានសម្រេចនោះទេពេលដែល...
“អូយយ អ្នកប្រុស!”
“ម៉ោនេះ!” ជឺស៍ អូសស្រីតូចចេញទៅ ជាមួយកំហឹងដែលកំពុងច្រាស់ច្រាលក្នុងរាងកាយ។ នេះសំណាងហើយដែលគ្រប់គ្នាមិនបានចាប់អារម្មណ៍អ្វីផ្សេងក្រៅពីសប្បាយក្នុងកម្មវិធី មិនអ៊ីចឹងច្បាស់ជាមានរឿងផ្អើលមិនខានទេ។
ជឺស៍ ទាំងអូសទាំងទាញនាងក្រមុំមិនប្រណីប្រៀបដូចនាងជាទាសកររបស់ខ្លួនអ៊ីចឹង។ មែននាងមិនមែនជាទាសករតែនាងជាអ្នកបម្រើរបស់គេ ជាអ្នកបម្រើដែលត្រូវធ្វើតាមគេ  ត្រូវទទួលអ្វីដែលគេផ្ដល់ឱ្យគ្មានសិទ្ធជំទាស់។
ឌឹប
ខ្នងតូចស្អាតត្រូវមនុស្សកំណាចគ្មានទឹកចិត្ត រុញទៅបុកដើមឈើមួយទំហឹងតាមអារម្មណ៍ខឹងប្រចណ្ឌមិនដឹងខ្លួន។
ផឹប
ត្រឹមដឹងស្រីតូចចង់រត់គេច ជឺស៍ ចូលមកឃាត់ឃាំងនាងភ្លាមៗ រង្វង់ដៃរឹងមាំឱបរឹតរាងតូចល្អិតណែនដៃ នៅមានមុខមាំសង្ហាឱនមករកនាងយ៉ាងសិ្នទ្ធស្នាលទៀតផង។
“អ...អ្នកប្រុសចង់ធ្វើស្អីហ្នឹង? លែងទៅ!” មិនហាមតែមាត់ ដៃតូចនៅលើកមករុញច្រានដើមទ្រូងរឹងមាំ បង្ហាញឫកបាធ្វើដូចស្អប់ខ្ពើមគេណាស់អ៊ីចឹង។ ទង្វើរបស់នាងអត់មិនឱ្យសាតានកំណាចខឹងមិនបាន ទើបដាក់មួយប្រយោគឌឺដងនាង។
“ហ៊ឹស ជាមួយយើងធ្វើជាស្រីល្អគ្រប់លក្ខណ៍ខ្លាំងណាស់ តែជាមួយអាប្រុសអស់នោះវិញសើចសប្បាយ ចាយឫករាងឱ្យដៃមិនរើសមុខ” សម្ដីមិនឱ្យតម្លៃរបស់គេ សាងឱ្យស្រីស្រស់ឆេះកំហឹងភ្លាមតែម្ដង មិនគិតថាគេមើលងាយនាងដល់ថ្នាក់នេះ។
“ខ្ញុំវាបែបនេះ! ពេញហើយនៅ?” បើជ្រុលជាគេមិនឱ្យតម្លៃនាងទៅហើយ នាងមានតែចាក់បណ្ដោយតាមគេប៉ុណ្ណោះ។
“ជូសៀន!”
“បើកុំតែអ្នកប្រុសជាអនាគតបងថ្លៃ ខ្ញុំប្រហែលជាទាក់អ្នកប្រុសដូចគ្នា”
“នាង!” ជឺស៍ សម្លឹងកំហឹងមកកាន់ស្រីតូច។
“យ៉ាង...អ្ហឹម” មិនទាន់បានឌឺដងផង មាត់តូចក្រពុំត្រូវមនុស្សទំនើងបឺតជញ្ជក់ខ្លាំងៗបាត់ទៅហើយ។
ជឺស៍ ថើបញក់ញីមាត់តូចតាមអំពើពាលរបស់ខ្លួន នៅមានដៃមានរឹងមាំរវាមនៅមិនស្ងៀម លូកចូលទៅក្រោមរ៉ូបស្អាតស្ទាបអង្អែលគល់ភ្លៅ សខ្ចី អ្នកកំលោះបម្រុងលូកទៅជ្រៅជាងនេះតែត្រូវសាមីខ្លួនចាប់ដៃជាប់។
“អ្ហឹម...” ជូសៀន ព្យាយាមហាមឃាត់ទាំងរុញច្រានដើមទ្រូងរឹងមាំចេញឆ្ងាយពីខ្លួន។
ការប្រឹងប្រែងរបស់នាងក៏បានសម្រេច ពេលមនុស្សកំណាចព្រមដកខ្លួនចេញ មិនចង់ធ្វើបាបនាងជាងនេះទៀត។ មិនធ្វើបាបទង្វើតែសម្ដីវិញចាក់ដោតអារម្មណ៍ជាងពីស្អីទៅទៀត។
“យ៉ាងម៉េចប៉ុណ្ណឹងផ្គាប់ចិត្តនាងបានទេ? មិនចាំបាច់ក្រែងចិត្តថាយើងជាបងថ្លៃនាងនោះទេ ត្រូវការយើងក៏អាចធ្វើឱ្យនាងថ្ងូរបាន ផ្គាប់ឱ្យដល់ចិត្តនាងជាងអាប្រុសអស់នោះទៅទៀត” មិននិយាយតែមាត់នៅមានទឹកមុខច្រឡើមបែបឌឺដង សាងឱ្យអ្នកម្លឹងដូចជា ជូសៀន គ្រឺតក្នាញ់ជាខ្លាំង ហើយក៏...
ផាច់
ទ្រាំមិនបានជាមួយទឹកមុខមួយនេះ ជូសៀន ទះទាំងកំហឹង ខឹងដែលគេចេះតែប្រមាថមើលងាយនាង មិនឱ្យតម្លៃលូកលាន់បៀតបៀននាងមិនឈប់។
“ហ៊ឹកៗ អ្នកប្រុសអស្ចារ្យហើយ មិនថាស្រីណាក៏ចង់បាន...តែមិនមែនខ្ញុំ! ស្ដាយណាស់...ស្ដាយដែលខ្ញុំធ្លាប់គិតថាអ្នកប្រុសល្អ ធ្លាប់គិតថាអ្នកប្រុសអាចកែខ្លួន! តែខ្ញុំគិតខុសមិនថាថ្ងៃនោះឬថ្ងៃនេះ មិនថាខែណាឆ្នាំអ្នកប្រុសនៅតែមិនអាចកែ អ្នកប្រុសនៅតែអាក្រក់ ឃោរឃៅអាត្មានិយមដដែល!”
“ជូសៀន!...”

បម្រើស្នេហ៍សាតានWhere stories live. Discover now