(រំលោភនាងទេដឹង!)
“ទាក់បានគ្រប់កន្លែងតែម្ដងហើយ ជូសៀន” មិនត្រូវជាអ្វីសោះ មាត់ប្រាប់ថាស្អប់ទេពេលបានឃើញនាងនៅជាមួយប្រុសផ្សេង ចិត្តគេនេះវាឆេះឆួលនៅមិនសុខទៅហើយ។
ជឺស៍ សម្លឹងកំណាចដូចសម្ដីមុននេះ ជើងរឹងមាំបោះជំហានទៅរកស្រីតូច ជាមួយឫកពាក្រអឺតក្រទមបំផុត។ ត្រឹមបានឃើញវត្តមានរបស់អ្នកកំលោះ កម្មករប្រុសប៉ុន្មាននាក់មុននេះស្រាប់តែនៅមិនសុខទទួលបានអារម្មណ៍នៃចំហាយពិឃាដតែម្ដង។
“អ្នកប្រុសតូច”
“ទៅធ្វើការពួកឯងវិញទៅ”
“បាទ” ត្រឹមឮបញ្ជា ទោះគ្មានការងារធ្វើក៏ម្នាក់ៗមិនហ៊ាននៅត្រង់នេះដូចគ្នា។
ជឺស៍ សម្លឹងមើលកម្មកររបស់ខ្លួនចាកចេញទៅទាំងចិត្តខឹង មុននឹងងាកមករករឿងស្រីតូចក្បែរនេះ។
“ចង់ទៅណា?” ឃើញនាងល្អិតមានបំណងដើរចេញពីខ្លួន អ្នកប្រុសកំណាចសួរសំឡេងកាចតែម្ដង។
“ខ្ញុំទៅធ្វើការ...” ជូសៀន តបទាំងមិនពេញសំឡេង នៅមានមុខតូចស្រទន់ទម្លាក់ចុះមិនហ៊ានសម្លឹងចំមើលមកគេ ទាំងខ្លាចទាំងញាប់ញ័រព្រមគ្នា។ ម្យ៉ាងទៀតនាងគួរតែនៅឱ្យឆ្ងាយពីគេជាងនេះទើបល្អ។
“យើងអនុញ្ញាតឱ្យនាងទៅពីពេលណា?” កំពូលមនុស្សពូកែរករឿង សួរដេញដោលអ្នកចំពោះមុខនៅមានរាងកាយមួយនេះទៀត ខិតចូលមករកនាងកាន់តែកៀកក្នុងន័យដាក់សម្ពាធ។
ជូសៀន ប្រឹងឈានជើងថយក្រោយ ព្យាយាមរក្សាគម្លាតពីអ្នកកំលោះកុំឱ្យជិតគេជាងនេះ វាអាចនាំគ្រោះថ្នាក់ដល់នាងបាន។ តែឃើញថាគ្មានប្រយោជន៍នៅទេ នាងកាន់តែថយគេចគេកាន់តែដើរចូលមក។
“អុ អូយយ អ្នកប្រុស!”
“ម៉ោនេះ!” ជឺស៍ កន្រ្តាក់ដៃស្រីតូចឱ្យដើរតាមខ្លួន មិនខ្វល់ពីក្រសែភ្នែកគ្រប់គ្នាដែលសម្លឹងមើលមក។
មើលហើយយ៉ាងម៉េច? យ៉ាងណាគេជាម្ចាស់នៅទីនេះ គេចង់ធ្វើស្អីជាសិទ្ធរបស់គេស្រាប់ទៅហើយ ដូចដែលគេបាននិយាយអ៊ីចឹង យ៉ាងណាអ្នកខូចខាតមិនមែនជាគេ។ ហើយបើនាងមិនចង់ខូតក៏ព្រមជាមួយគេតាមសម្រួលវាចប់ហើយ។ឈូ ឈូ
សំឡេងជ្រោះធម្មជាតិស្រក់ចុះពីកំពូលភ្នំ សាយភាយភាពត្រជាក់ពាសពេញនឹង តែក៏មិនបានធ្វើឱ្យមនុស្សចិត្តក្ដៅត្រជាក់បានដែរ។
ជូសៀន ត្រូវមនុស្សទំនើងអូសឱ្យដើរតាមគេ មកត្រង់នេះទាំងលំបាកលំបិន នាងទាំងប្រឆាំង ទាំងមិនចង់តែចុងក្រោយយ៉ាងម៉េច យ៉ាងណានាងនៅតែជៀសមិនមកជាមួយគេមិនបានដដែលហ្នឹង។
“អូយយយ” ម្ចាស់ខ្លួនតូចស្រែកឈឺចាប់ ស្របពេលខ្លួនប្រាណត្រូវសាតានកំណាច ចាប់គ្រវាត់សឹងតែដួលទៅលើដីទៅហើយ បើនាងមិនទប់ខ្លួនជាប់ជាមុន។
ជឺស៍ មិនទាន់មាត់ ក តែក៏ឈរសម្លឹងកំណាចមើលមកនាងមិនដាក់ភ្នែក បាញ់ព្រួញពិឃាដឱ្យសាមីខ្លួនបានដឹង ពីកំហឹងរបស់គេតាមរយៈក្រសែភ្នែកមួយគូនោះ។
“អ្នកប្រុសនាំខ្ញុំមកទីនេះធ្វើអី?” នាងមិនសួរបានទេ បើពេលនេះថ្ងៃក៏៏រៀងរសៀលណាស់ទៅហើយ នៅមានកន្លែងនេះទាំងស្ងាត់គ្មានមនុស្សទៀត ហើយគេអូសនាងមកតែពីរនាក់ទីនេះ ថែមទាំងមុននេះមានមនុស្សជាច្រើនបានឃើញទៀត ច្បាស់ណាស់ថានាងប្រាកដជាត្រូវគេនិយាយដើមមិនខានទេ។
“មកកន្លែងស្ងាត់តែពីរនាក់បែបនេះ នាងថាទៅយើងគួរធ្វើស្អីល្អ?” ជឺស៍ មិនគិតនឹងបកស្រាយតែក៏បែរជាសួរឌឺដងបកទៅឱ្យនាងវិញ តែក៏គ្មានពន្លឺលេងសើចដូចគ្នា។
កែវភ្នែកតូចស្អាតបើកធំៗ សម្លឹងមើលមុខមាំកំណាចចំពោះមុខទាំងភ័យក្នុងចិត្តជាមួយសម្ដីបង្គប់ន័យរបស់គេមុននេះ។
“អ្នកប្រុសចង់ធ្វើអី?...អូយយយ” ជូសៀន ស្រែកអស់សំឡេងពេលត្រូវមនុស្សកំណាចទាញឱ្យទៅជិតគេជាថ្មីម្ដងទៀត នៅមានមុខមាំនោះទៀត ទម្លាក់មកកាន់តែជិតនាងទៀត។
“រំលោភនាងទេដឹង!”
“មិនបានទេ អ្នកប្រុសធ្វើបែបនេះមិនបានទេ!”
“តែអាប្រុសអស់ក៏ធ្វើបាន!” ជឺស៍ ស្រែកគំហកមកវិញដោយការប្រចណ្ឌហួងហែង។
“អ...អ្នកប្រុសនិយាយពីអីហ្នឹង?” ចិញ្ចើមតូចស្អាតជ្រួញចូលគ្នាដោយការសង្ស័យ។
“ធ្វើជាមិនដឹងទាំងដែលមុននេះទៅញញឹមញញែមទាក់ប្រុសមិនចេះខ្មាស”
ផាច់
ចប់សម្ដីមិនប៉ុន្មានផង អ្នកកំលោះក៏ទទួលបានរង្វាន់ជាទីគាប់ចិត្តទៅហើយ។
“ទោះខ្ញុំទៅទាក់អ្នកណា ក៏គ្មានពាក់ព័ន្ធស្អីជាមួយអ្នកប្រុសដែរ ហើយអ្នកប្រុសក៏គ្មានសិទ្ធមកមើលងាយខ្ញុំដូចគ្នា”
“ម៉េចក៏ថាគ្មានសិទ្ធ!...យ៉ាងណាក៏យើងមានសិទ្ធ ក្នុងនាមជាចៅហ្វាយហើយក៏ជាអនាគតបងថ្លៃរបស់នាងដូចគ្នា” ជឺស៍ បញ្ចេញសំឡេងកាចមាំ។ សម្ដីនិយាយអះអាងមិនខ្មាសមាត់របស់គេ សាងឱ្យស្រីតូចត្បកឌឺដងមកវិញ។
“បើអ៊ីចឹងអ្នកប្រុសគួរយកតួនាទីទៅមើលថែបង ជូយៀន ល្អជាងមករករឿងខ្ញុំ...លែង!” ជូសៀន គ្រវាសដៃគេចេញមួយទំហឹង តែមានឬដែលមនុស្សកំណាចព្រមដោះកែងនាងនោះ។
“គិតហ្អេសថាយើងព្រមឱ្យនាងដើរចេញដោយងាយៗនោះ” ជឺស៍ ចាប់កន្ត្រាក់នាងមកវិញ ហើយក៏...
ជុប
បបូរមាត់កំណាចឱនមកបឺតគល់ ក សខ្ចីខ្លាំងៗតាមកំហឹងកំពុងឆេះឆួល សាងឱ្យស្បែកស្ដើងក្រហមជាំតាមហ្នឹង។
“ក៏ចង់ដឹងដែរ ថាការដេកជាមួយប្អូនថ្លៃនេះវាមានអារម្មណ៍បែបណា” ជឺស៍ ញោចញញឹមកំណាចមុននឹងឱនមករកគល់ ក នាងម្ដងទៀត។
“លែង! លែងខ្ញុំទៅអ្នកប្រុសគ្មានសិទ្ធធ្វើបែបនេះទេ លែង...អ្ហឹម” ពាក្យដែលស្រែកប្រឆាំងតវ៉ាប្ដូរមកជាថ្ងូរដោយមាត់កំណាច ចាប់បឺតជញ្ជក់គ្មានត្រាប្រណី នៅមានអណ្ដាតក្ដៅសើមមិនភ្លេចចូលទៅប្រលែងលេងក្នុងក្រអូមមាត់តូច។
ឌឹប ឌឹប
ជូសៀន គក់ដើមទ្រូងហាប់ណែនអស់កម្លាំងដៃ ឡើងទៅជាហត់ខ្លួនឯងទៅហើយ នៅតែមិនអាចបញ្ឈប់មនុស្សកំណាចបានដដែល។
“អ្ហឹម...”
YOU ARE READING
បម្រើស្នេហ៍សាតាន
Romansaនៅលើលោកគ្មាន ស្រីណាហ៊ានបដិសេធគេនោះទេ ហើយក៏គ្មានអ្វីដែលថាគេយកមិនបានដូចគ្នា។ "នាង" ឋានៈត្រឹមស្រីបម្រើ...មិនមែនទេហៅថាអនាគតប្អូនថ្លៃទើបសមជាង បែរជាហ៊ានប្រហើនជំទាស់បំណងរបស់គេ។ គិតឬថាគេព្រមបោះបង់នាងដោយងាយៗ បើយកតាមសម្រួលមិនបាន ចឹងយកដោយល្បិចតែម្ដងទៅ។ ក៏ចង់ដឹ...