ភាគទី២១

682 15 0
                                    

(អាថ៌កំបាំងលាតត្រដាង)

“ស្អែក! ថ្ងៃនេះយើងហត់ចង់សម្រាកនៅទីនេះមួយយប់” មិនចាំឱ្យនាងសួរនាំទៀត ជឺស៍ បកស្រាយគ្រប់យ៉ាងឱ្យនាងបានដឹងមុនទៅហើយ។
“ចាស” ក្រៅពីងក់ក្បាលទទួលដឹង នាងក៏និយាយអ្វីមិនបានស្រាប់ទៅហើយ ព្រោះអ្វី? ព្រោះនាងមិនអាចជំទាស់គេបានហ្នឹងអី ហ៊ានតែជំទាស់ទៅបើមិនទឹកភ្នែកខ្មាសគេពេញហ្នឹងឥលូវហ្នឹង។
“ក្រែងមុននេះចង់ញ៉ាំអីមិនអ៊ីចឹង! ចង់ញ៉ាំអីក៏កុម្ម៉ង់ទៅ” ដឹងថានាងមិនហ៊ានទើបអ្នកប្រុសទំនើងប្រាប់បញ្ជាក់ស្រីស្រស់ ដែលសាមីខ្លួនគិតតែពីធ្វើអឹមអៀនមិនព្រមនិយាយអ្វី។
“អឺ គឺ!...”
“ចង់ញ៉ាំអីក៏ហៅទៅ”
“បានពិតមែនឬ?” ជូសៀន ផ្អៀង.កសួរប្រុសកំលោះបញ្ជាក់ជាថ្មី។
“ហ៊ឹម!”
“ហិហិ” អ្នកម៉ាក់សើចស្រស់លឹបភ្នែក។
ស្នាមញញឹមស្រីតូចជាហេតុនាំឱ្យមនុស្សមុខមាំ ញញឹមពេញចិត្តតាមដែរ។
“ខ្ញុំយកនំនេះមួយ! មួយនេះដែរ មួយនេះទៀត! ថែមមួយនេះផង...” ជូសៀន គិតតែចង្អុលរើសដែលបុគ្គលិកគិតតែពីចាប់ដាក់ចានឱ្យនាងទាំងញញឹម មិនគិតថាស្រីតូចតែមួយញ៉ាំច្រើនដល់ថ្នាក់នេះ។
មិនមែនតែបុគ្គលិកទេតែ អេតូ នឹង ជឺស៍ ក៏ត្រូវផ្អៀងមើលអ្នកម៉ាក់តូចទាំងហួសចិត្តដូចគ្នា។
“ម៉េចក៏ញ៉ាំច្រើនថ្នាក់នេះ?” ជឺស៍ អត់សួរនាងមិនបាន បើលេងញ៉ាំម្ដងនំជិតដប់ដុំទៅហើយ។
“ឃ្លាន!” អ្នកម៉ាក់តបមាត់ស្រួច បង្ហាញឫកពាគួរឱ្យស្រលាញ់ចេញមក ហើយនាងក៏៏បានរង្វាន់ពិតមែន។
ជុប
ជឺស៍ ឆ្មក់ជំពិតមាត់ស្រួចកណ្ដាលចំណោមតែម្ដង។
“អុយយ! អ្នកប្រុស...”
“ធ្វើមាត់បែនេះគួរឱ្យស្រលាញ់ណាស់ដឹងទេ!” ប្រុសទំនើងឱនខ្សឹបក្បែរត្រចៀកស្អាតឱ្យបានឮតែពីរនាក់ស្រីក្រមុំ។
“...” ជូសៀន ស្ងាត់មាត់អៀនមុខក៏៏ក្រហមអស់ហើយ។
“ហ៊ឹសៗ ទៅអង្គុយទៅចាំយើងកាន់នំឱ្យ”
អ្នកកំលោះទទួលចាននំពីបុគ្គលិក មុននឹងឱបស្មាស្រីតូចដើរទៅអង្គុយនៅតុក្បែរនោះទាំងមិនភ្លេចងាកមកបញ្ជាមនុស្សរបស់ខ្លួនដូចគ្នា។
“អេតូ! ឯងចង់ញ៉ាំអីក៏កុម្ម៉ង់ទៅ”
“បាទអ្នកប្រុស” អេតូ ត្រូវញញឹមមានក្ដីសុខជាមួយនឹងរូបភាពស្និទ្ធស្នាលមួយកម្រិតទៀតរបស់កំលោះក្រមុំទាំងពីរ។
កុំថាតែឡើយ អេតូ មនុស្សម្នានៅក្នុងហាងនេះក៏ញញឹមអ្នកខ្លះក៏៏ច្រណែននឹងឫកពាស្អិតរមួតហួងហែង ដែលអ្នកកំលោះផ្ដល់ឱ្យស្រីតូចនៅក្នុងដៃ។
“ញ៉ាំអស់ទេនៀក!” ជឺស៍ អង្គុយអ្នកក្បែរខ្លួនទំពានំភ្ញាច់ៗដូចជាឆ្ងាញ់ណាស់អ៊ីចឹង ឃើញនាងញ៉ាំហើយគេនៅតែមិនចង់ជឿថាអ្នកមានរាងតូចតែមួយញ៉ាំនំខេកទាំងផ្អែមទាំងច្រើនបែបនេះ។
“នំអស់! ឆ្ងាញ់ខ្លាំងណាស់ អ្នកប្រុសចង់ញ៉ាំទេ?” មិនសួរតែមាត់តែ ជូសៀន នៅដួសនំមួយម៉ាត់ដាក់ជិតមាត់អ្នកប្រុសសាតានថែមទៀត ដែលសាមីខ្លួនក៏ហារមាត់ញ៉ាំទាំងញញឹមបិទមាត់មិនជិត ហៅថាមានក្ដីសុខនេះឯង។ “ឆ្ងាញ់ទេ?” អ្នកម៉ាក់ដែលកំពុងទំពាសួរអ្នកចំពោះមុខទាំងញញឹមបាត់ភ្នែកទាំងគូ។
“ហ៊ឹម” ជឺស៍ ឆ្លើយទាំងញញឹមទាំងដែលការពិតគេមិនចូលចិត្តរបស់ផ្អែមស្អីអស់នេះ តែថ្ងៃនេះបែរជាមានអារម្មណ៍ថាវាឆ្ងាញ់ខុសពីធម្មតា អាចមកពីអ្នកបញ្ចុកគេមុននេះក៏ថាបាន។
អ្នកម៉ាក់វីវក់នឹងការញ៉ាំនំដ៏ឆ្ងាញ់របស់ខ្លួន មិនខ្វល់ពីការសម្លឹងរបស់អ្នកចំពោះមុខបន្តិច ក៏មិនដឹងថាការញ៉ាំរបស់ខ្លួនដូចជាកូនក្មេងគួរឱ្យស្រលាញ់ដូចគ្នា ថ្នាក់អ្នកមើលអត់ញញឹមស្រស់មិនបាន។
“ហ៊ឹសៗ មើលចុះប្រឡាក់មាត់អស់ហើយ” ម្រាមដៃមេជូតនំជាប់គែមមាត់តូចចេញ នៅមានយកមកលិឍបែបមិនខ្ពើមទៀតផង។
ទង្វើរបស់អ្នកកំលោះ ជូសៀន អត់ភ្ញាក់ផ្អើលមិនបាន។
“អ្នកប្រុស!” អ្នកម៉ាក់ឱនមុខចុះដោយការអឹមអៀន ខ្មាសនឹងកក្រសែភ្នែកជាច្រើនកំពុងសម្លឹងមើលមក។
“ហ៊ឹសៗ ញ៉ាំទៀតទៅ!” អ្នកប្រុសបញ្ជដែលស្រីក្រមុំក៏ឱនមុខញ៉ាំបន្ត ពេលនេះនាងលែងឃ្លានហើយ តែនាងកំពុងខ្មាសច្រើនទៅវិញទេ។
ញ៉ាំមួយពេលនេះ ជូសៀន ទាំងខ្មាសអៀន ទាំងមានក្ដីសុខព្រមគ្នាតែម្ដងហើយ! ហើយមិនមែនមានតែនាងនោះទេ អ្នកប្រុសកំណាចពេលនេះក៏មានក្ដីសុខមិនខុសពីនាងដែរ។

បម្រើស្នេហ៍សាតានWhere stories live. Discover now