(គេងបែបនេះហើយកក់ក្ដៅ)
ក្រោយពីត្រូវប្រុសទំនើងចាត់ការយ៉ាងទន់ជើងហើយ សូម្បីបាយមួយពេលក៏នាងមិនបានឆ្ងាញ់មាត់ដែរ។ អាចឱ្យនាងឆ្ងាញ់់បានយ៉ាងម៉េច បើគេលេងមកឱបរឹតស្ទាបនេះស្ទាបនោះ ច្របាច់សព្វសាច់នាងអស់ទៅហើយ។ សំណាងហើយដែលគេមិនបានចាត់ការនាងមួយទឹកទៀត មិនអ៊ីចឹងនាងមិនត្រឹមតែលាប់គ្រុនទេ សង្ស័យស្លាប់តែម្ដងមើលទៅ។
ឈូ ឈូ
សំឡេងភ្លៀងធ្លាក់ នាំភាពត្រជាក់មកប៉ះនឹងរាងកាយតូច ដែលកំពុងត្រាំត្រែងជាមួយនឹងអារម្មណ៍របស់ខ្លួន កែវភ្នែកស្រទន់សម្លឹងមើលតំណក់ភ្លៀង មុននឹងដៃតូចលូកប៉ះតំណក់ទឹកជាមួយស្នាមញញឹមស្រស់ស្រាយ។
“ហ៊ើយ! ខានមានអារម្មណ៍បែបនេះយូរហើយ” អារម្មណ៍ដែលធូរស្រាល មិនធ្វើឱ្យនាងគិតច្រើន ទុក្ខសោកច្រើន មានតែភាពសប្បាយ
រីករាយគ្មានទុក្ខកង្វល់។
ស្នាមញញឹមស្រទន់បែបមិនដឹងអី តែក៏ទាក់ទាញមានមន្ដស្នេហ៍សម្រាប់ប្រុសកំណាចទៅវិញ។ ជឺស៍ ឈរផ្នែកស្មានឹងមាត់ទ្វារ ញញឹមក្ដីសុខសម្លឹងមើលស្រីតូចមិនព្រិចភ្នែក។
“យើងចង់ឃើញនាងមានក្ដីសុខបែបនេះ គ្រប់ពេលនៅជាមួយយើង ជូសៀន!” ជឺស៍ បង្ហើបសំឡេងស្រាលពេញចិត្ត មុននឹងបោះជំហានមករករាងតូចតែម្ដង។
“អុ អូយយ អ្នកប្រុស!” ជូសៀន អត់ភ្ញាក់ជាមួយរង្វង់ដៃលូកមកឱបចង្កេះខ្លួនពីក្រោយ។
“ម៉េចក៏មិនពាក់អាវក្រៅត្រជាក់ណាស់ដឹងទេ” មិនប្រាប់តែមាត់ ជឺស៍ នៅដោះអាវចេញពីខ្លួនមកគ្របឱ្យស្រីតូចថែមទៀត។
“អ្នកប្រុសដោះធ្វើអី អ្នកប្រុសអាចរងាបានណា៎” ជូសៀន អត់បារម្ភមិនបាន ពេលអ្នកកំលោះសុខចិត្តខ្លួនទទេយកអាវមកគ្របឱ្យនាងង។
“ឱបនាងយើងលែងរងាហើយ” មិនត្រឹមតែនិយាយ ជឺស៍ នៅបន្ថែមកម្លាំងរឹតរាងកាយតូចស្អាតថែមទៀត។
ពេលទទួលបានការព្រួយបារម្ភ យកចិត្តទុកដាក់ ថ្នាក់់ថ្នមពីប្រុសដែលតែងតែកំណាច ជូសៀន អត់ញញឹមក្ដីសុខមិនបាន ដៃតូចលើកមកអង្អែលដើមដៃហាប់ដោយសាច់ដុំថ្នមៗ នៅមានផ្ដេកក្បាលកើយទ្រូងរឹងមាំថែមទៀត។
នឹងមិនដឹងនោះទេថាពេលនេះខ្លួនកំពុងធ្វើអ្វី ដឹងត្រឹមតែថានាងចង់បានក្ដីសុខមួយនេះ ក្ដីសុខដែលទទួលបានពីរង្វង់ដៃដ៏កក់ក្ដៅរបស់គេ ក្ដីសុខដែលនាងតែងតែស្រមៃចង់បាន។ ដឹងថាទង្វើនាងកំពុងតែខុស តែក្នុងពេលនេះនាងគ្រាន់តែចង់មានក្ដីសុខជាមួយគេ បន្ទាប់ពីនេះនាងនឹងព្រមត្រលប់ទៅកន្លែងរបស់ខ្លួនវិញ។
ជុប
ជឺស៍ ឱនថើបសក់ទន់ក្រអូប ទាំងអត់ញញឹមស្កប់ចិត្តមិនបាន ដែលនាងស្រាប់តែទន់ភភ្លន់ដាក់គេបែបនេះ ទង្វើរបស់នាងបេះដូងគេរីកមាឌតែម្ដងហើយ។
កែវភ្នែកពីរគូសម្លឹងមើលព្រៃប្រឹក្សាធម្មជាតិ ស្រោចស្រពដោយតំណក់ទឹកភ្លៀង។ កំលោះក្រមុំទាំងពីរបន្តសំងំនៅក្នុងរង្វង់ដៃរវាងគ្នានឹងគ្នា ទទួលយកភាពកក់ក្ដៅសាយភាយចេញពីបេះដូង។
“មេឃចុះត្រជាក់ខ្លាំងណាស់់ ត្រលប់ទៅក្នុងវិញទៅ” ចប់សម្ដី ជឺស៍ ចាប់លើកបីខ្លួនតូចតែមួយផុតពីដីភ្លាមតែម្ដង។
“អ្នកប្រុស!” ជូសៀន អត់ភ្ញាក់ផ្អើលជាមួយទង្វើមួយនេះរបស់គេមិនបាន។
ជឺស៍ មិនតបតែក៏ប្រញាប់បីនាងចូលទៅក្នុងបន្ទប់គេងធ្វើមិនដឹង ប្រញាប់ធ្វើស្អីមិនបាច់ឆ្ងល់នោះទេ មនុស្សដូចជាគេគ្មានស្អីក្រៅពីចង់ស៊ីនាងនោះទេ។
YOU ARE READING
បម្រើស្នេហ៍សាតាន
Romanceនៅលើលោកគ្មាន ស្រីណាហ៊ានបដិសេធគេនោះទេ ហើយក៏គ្មានអ្វីដែលថាគេយកមិនបានដូចគ្នា។ "នាង" ឋានៈត្រឹមស្រីបម្រើ...មិនមែនទេហៅថាអនាគតប្អូនថ្លៃទើបសមជាង បែរជាហ៊ានប្រហើនជំទាស់បំណងរបស់គេ។ គិតឬថាគេព្រមបោះបង់នាងដោយងាយៗ បើយកតាមសម្រួលមិនបាន ចឹងយកដោយល្បិចតែម្ដងទៅ។ ក៏ចង់ដឹ...