(ជួយឱ្យយើងកាន់តែរោលរាល)
“ហ៊ឹសៗ លេងឱ្យស្លាប់ក្នុងទឹកតែម្ដងចាំមើលចុះ” ស្បថកំណាចចេញមកហើយ មិនរងចាំយូរតោកំណាចបោះជំហានទៅរកគោលដៅនៃចំណីរបស់ខ្លួនភ្លាមតែម្ដង។
ឈូ ឈូ
ប្រើពេលមិនប៉ុន្មាននាទី ជឺស៍ ដើរមកដល់ទឹកជ្រោះជាកន្លែងប្រចាំរបស់ស្រីតូច។ សំឡេងទឹកជ្រោះធ្លាក់ចុះពីភ្នំលាយឡំំជាមួយខ្យល់ធម្មតា។ សាងឱ្យអ្នកទើបតែមកដល់មានអារម្មណ៍ស្រស់ស្រាយមិនតិចនោះទេ ថែមទាំងបានជិតធ្វើបាបស្រីតូច គេកាន់តែមានអារម្មណ៍ល្អលើសដើម។
ជឺស៍ សម្លឹងរកមើលនាងក្រមុំហើយពេលបានឃើញរាងកាយស្រីក្រមុំមានត្រឹមកន្សែងចោមពុងលិចក្រោមទឹក ជឺស៍ ញោចញញឹមជាស្នាមពេញចិត្ត។ មិនចាំយូរមនុស្សកំណាចចាត់ការសម្លៀកបំពាក់របស់ខ្លួន ឱ្យសល់ត្រឹមបុកស័រមួយជាប់ចង្កេះ មុននឹងចុះទៅក្នុងទឹកយ៉ាងថ្នមសំឡេងបំផុត ជៀសវាសក្ដាន់ផ្អើលរត់គេច ពិបាកចាប់យកមកចាត់ការទៀត។
ជូសៀន ដែលកំពុងតែឈ្លក់វង្វេងជាមួយទឹកត្រជាក់ៗទើបមិនបានចាប់អារម្មណ៍ ជាមួយខ្មាំងសត្រូវដែលលបចាំវាយប្រហារ។ ស្រីស្រស់តូចច្រឡឹងញញឹមស្រស់ជាមួយនឹងសម្រស់ធម្មជាតិចំពោះមុខ។ ក៏ព្រោះតែមកងូតទឹកកន្លែងនេះ អាចឱ្យនាងស្រស់់ស្រាយ បាត់កង្វល់បែបនេះឯង ទើបនាងចូលចិត្តមកទីកន្លែងនេះ។
“ហ៊ើយ! ពិតជា... អាយយយ” ស្រែកត្រឹមប៉ុណ្ណឹង ជូសៀន ក៏បាត់សំឡេងជិតឈឹងទៅតាមរាងកាយដែលលេចបាត់ក្រោមទឹក ដោយស្នាដៃព្រានកំណាច។
ភឹប ភឹប
ជូសៀន ប្រឹងប្រវេប្រវាចេញពីក្រោមទឹក តែក៏មិនអាចឈ្នះកម្លាំងដៃត្រជាក់ស្រេចបកំពុងចាប់ទាញជើងនាង មិនមែនតែជើងទេតែកំពុងអូសឡើងមករករាងកាយនាងដូចគ្នា។
“អ្ហឹម...” ក្រមុំតូចប្រឹងរើបម្រាស់ ដោយការភ័យខ្លាចគំនិតជាច្រើនចាប់ផ្ដើមវិលវុលក្នុងខួរក្បាលរបស់នាងមិនឈប់។ ជូសៀន ទាំងភ័យទាំងខ្លាច មិនដឹងជាខ្មោចទឹកឬអាព្រានកំណាចណាចង់មកយកជីវិតនាងបែបនេះ។
(ប៉ាម៉ាក់ជួយខ្ញុំផង! ជឺស៍ មកជួយខ្ញុំផង) ក្នុងពេលអាសន្នបែបនេះ ជូសៀន អត់មិនគិតពីអ្នកកំលោះមិនបាន អ្នកដែលនាងសង្ឃឹមខ្លាំងជាគេគឺអ្នកកំលោះនេះឯង។
“អ្ហឹម អ្ហឹក...” ជូសៀន ប្រឹងស្រែកទាំងដែលដឹងថាគ្មានសង្ឃឹម។
បាតដៃកំណាចកាន់តែចាប់ចង្កេះតូចជាប់ ពេលនាងប្រឹងធាក់មុខគេគេចចេញ។ ជឺស៍ ចាប់កន្រ្តាក់នាងចុះមករកខ្លួន ហើយពេលនេះឯង ពេលដែលនាងក្រមុំអាចមើលឃើញមុខអ្នកប្រព្រឹត្តច្បាស់។
“អ្ហឹម...” ពាក្យដែលចង់និយាយត្រូវកាត់ផ្ដាច់ ដោយបបូរមាត់កំណាចឱនមកបឺតជញ្ជក់មាត់តូច ដោយការស្រែកឃ្លាន។
ពេលដឹងអ្នកចំពោះមុខជាអ្នកណា ជូសៀន អាចភ្លេចអ់អារម្មណ៍ភ័យខ្លាចមុននេះ ស្រាប់តែរលាយបាត់អស់ខ្ទេចគ្មានសល់ ជំនួសមកវិញដោយអារម្មណ៍ធូរចិត្ត។ ដៃតូចលើកឱប ក រឹងមាំបិទភ្នែកទទួលយកស្នាមថើបពីគេដោយការពេញចិត្ត។
ភឹប
រាងកាយឱបគ្នាស្អិតរមួតទាំងពីរងើបចេញពីទឹក បន្ទាប់ពីពួនក្រោមទឹកអស់ជាច្រើននាទី។
“ហឹកៗ...” ជូសៀន ដកដង្ហើមដង្ហក់ នាងសឹងតែអស់ខ្យល់ទៅហើយបើគេមិនព្រមងើបចេញមក។
“ហ៊ឹសៗ...” ជឺស៍ អស់សំណើចជាមួយឫកពាស្រីតូច តែសាមីខ្លួនបែរជាមិនអស់សំណើចជាមួយ ងាកមកសម្លក់គេដោយការរករឿង។
“អ្នកប្រុស! ម៉េចក៏លេងបែបនេះដឹងថាខ្ញុំភ័យទេ”
ឌឹប
ជូសៀន គក់ទ្រូងរឹងមាំមួយដៃទាំងគ្រឺតក្នាញទាំងខឹងចិត្ត ដែលគេមកលេងស្អីឆ្កួតៗបែបនេះ។ សំណាងហើយនាងមានស្មារតីល្អ អាចទប់អារម្មណ៍បាន មិនអ៊ីចឹងច្បាស់ជាគាំងស្លាបប់មិនខាន។
“បន្ទោសយើងមិនបានទេ អ្នកណាឱ្យនាងព្រលឹងតិចខ្លួនឯង”
“អ្នកប្រុសលេងបែបនេះ ខ្ញុំមិនភ័យបានទេ” ជូសៀន សម្លក់ថ្លែព្រមទាំងរុញច្រានរាងក្រាស់ចេញពីខ្លួន នៅបេះដៃរវាមចេញពីចង្កេះដូចគ្នា តែមានឬដែលមនុស្សកំណាចព្រមដោះលែងនាងដោយងាយនោះ។
“ចង់ទៅណា?”
“ខ្ញុំត្រូវការងូតទឹក!”
“អ៊ីចឹងក៏ងូតត្រង់នេះជាមួយគ្នាទៅ!...” សម្ដីមនុស្សច្រឡើម ជូសៀន ត្រូវស្រែកបដិសេធភ្លាមៗ។
“មិនបានទេ! អ្នក...អ្នកប្រុស ងូតជាមួគ្នាមិនបានទេ”
“ហេតុអីមិនបាន? ទឹកធំយ៉ាងនេះងូតជាមួយគ្នាហើយ ទើបមានអារម្មណ៍កក់ក្ដៅ” មិននិយាយតែមាត់ នៅមានទឹកមុខច្រឡើមបង្ហាញឱ្យឃើញ ថែមទាំងបាតដៃទាំងគូស្ទាបអង្អែលតាមរាងកាយតូចមិនឈប់។
ទង្វើរបស់គេទោះមិនប្រាប់ក៏អាចឱ្យ ជូសៀន ដឹងបានភ្លាមថាគេកំពុងតែគិតអ្វី មិនមែនទេគេចង់ធ្វើអ្វីចំពោះរាងកាយរបស់នាង។
“អ្នកប្រុសកុំធ្វើបែបនេះ ប្រយ័ត្នមានមនុស្សមកឃើញ” ដៃតូចៗប្រឹងតវ៉ាប្រឆាំងរុញច្រានគេ តែក៏នៅមិនបានផលដូចកាលពីដំបូងអ៊ីចឹង។
“ឃើញក៏ល្អ! ឱ្យគ្រប់គ្នាបានដឹងថាពួកស៊ីជម្រៅខ្លាំងប៉ុណ្ណា”
“មិនបាន...អ្ហឹម!” ពាក្យស្រែកតវ៉ាទាំងប៉ុន្មាន ត្រូវបិទពេលបបូរមាត់ក្ដៅគកុកឱនមកបឺតជញ្ជក់មាត់តូចយ៉ាងទាន់ហន់ លាយឡំជាមួយអាការៈស្រែកឃ្លាន ដាច់ដាបដូចអត់តាំងពីឆ្នាំណាអ៊ីចឹង។
“អ្ហឹម!” ជឺស៍ គ្រហឹមពេញចិត្តជាមួយរសជាតិពីមាត់តូច ដែលបង្ហើបទទួលយកគេ។
ជឺស៍ រុញទាំងខ្លួនឯងនឹងស្រីតូចចូលទៅកៀនផ្ទាំងថ្មក្បែរនោះ បិទបាំងពីភ្នែកអ្នកដទៃ បើកទោះជាវេលានេះព្រះអាទិត្យចាប់ផ្ដើមធ្លាក់ពន្លឺក៏ដោយ តែគេក៏ត្រូវការពារទុកដូចគ្នា មិនមែនថាគេខ្លាចមានអ្នកដឹងពីទំនាក់ទំណងពួកគេនោះទេ តែគេមិនចង់ឱ្យអ្នកណាបានឃើញភាពផ្អែមល្ហែមមួយនេះទៅវិញទេ។
“អ្ហឹមម” ជូសៀន ថ្ងូរពេញចិត្តជាមួយការពង្វក់មួយនេះ ដៃតូចដែលព្យាយាមរុញច្រានអ្នកកំលោះមុននេះ ប្ដូរមកជាឱបរឹតគេណែនដៃ ព្រមទាំងទាញរាងក្រាស់ឱ្យចូលទៅកៀកកិតខ្លួនថែមទៀត។
ផឹប
កន្សែងរុំខ្លួនតូចត្រូវទាញបោះចោលគ្មានស្រណោះ បន្សល់ត្រឹមភាពស្រស់ស្អាតបង្ហាញឱ្យឃើញពេញភ្នែកព្រានកំណាច ដែលសម្លឹងភ្លឹកមិនដាក់ភ្នែក។
YOU ARE READING
បម្រើស្នេហ៍សាតាន
Romantizmនៅលើលោកគ្មាន ស្រីណាហ៊ានបដិសេធគេនោះទេ ហើយក៏គ្មានអ្វីដែលថាគេយកមិនបានដូចគ្នា។ "នាង" ឋានៈត្រឹមស្រីបម្រើ...មិនមែនទេហៅថាអនាគតប្អូនថ្លៃទើបសមជាង បែរជាហ៊ានប្រហើនជំទាស់បំណងរបស់គេ។ គិតឬថាគេព្រមបោះបង់នាងដោយងាយៗ បើយកតាមសម្រួលមិនបាន ចឹងយកដោយល្បិចតែម្ដងទៅ។ ក៏ចង់ដឹ...