ភាគទី២៤

800 15 0
                                    

(ក្ដីសុខជន់បេះដូង)

“ហ៊ឹសៗ ង៉ក់ច្រើនណាស់ឯងនេះ! លោក ជឺស៍ គាត់គ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ” អ្នកជាបងស្រីប្រញាប់លូកមាត់មកចេះដឹង មិនចង់ឱ្យស្រីក្រមុំងរច្រើនវាមិនល្អដល់កូន។
“តែ...” រៀបនឹងតបទៅហើយ ជូសៀន ត្រូវស្ងាត់មាត់មកវិញពេលបានឮសំឡេងពីក្រោយខ្នងរបស់ខ្លួន។
ក្រឹប
ជឺស៍ លុតជង្គង់ទៅលើការ៉ូក្បែរស្រីតូច តែក៏មិនបានធ្វើឱ្យនាងភ្ញាក់ផ្អើល ដូចចិញ្ចៀនពេជ្រទឹកល្អមួយវង់លើកបង្ហាញពីមុខនាងនោះទេ នៅមានទឹកមុខញញឹមក្ដីសុខពីបុរសចំពោះមុខទៀត។
“ជឺស៍!...” ជូសៀន ខ្សឹបហៅឈ្មោះគេស្រាលៗរំភើបដល់ថ្នាក់និយាយអ្វីមិនចេញ។
“កុំទាន់អាលនិយាយកាត់បងអី!” ជឺស៍ នៅតែបង្ហាញស្នាមញញឹមស្រស់របស់ខ្លួន។
“...” ជូសៀន ស្ងាត់លែងនិយាយអ្វីក្រៅពីចាំស្ដាប់ប្រយោគបន្តរបស់គេ។
លោកប៉ាតាំងចំហរខ្លួនឯងមុននឹងសម្រេចចិត្តនិយាយប្រយោគរបស់ខ្លួនបន្ត
“ជូសៀន! បងដឹងថាបងមិនមែនជាមនុស្សល្អគ្រប់គ្រាន់បងធ្លាប់ធ្វើអាក្រក់ដាក់អូន ធ្លាប់សាងអតីតកាលខ្មៅងងឹតដល់អូន ធ្លាប់កុហកបោកប្រាស់អូន! បង...បងមិនដឹងថាមានពាក្យអ្វីឬធ្វើអ្វីដើម្បីប៉ះប៉ូវរឿងទាំងអស់នោះទេក៏មិនដឹងថាប្រើពាក្យបែបណាឱ្យអូនអភ័យទោសឱ្យបងដែរ... តែបងសុំសន្យាចំពោះមុខអូន មានគ្រប់គ្នាជាសាក្សី ចាប់ពីវិនាទីនេះទៅ បងនឹងប្រើជិវិតដែលនៅសេសសល់ប៉ះប៉ូវគ្រប់យ៉ាងដល់អូន មិនថាមានឧបសគ្គអ្វី បងនឹងកាន់ដៃអូនផ្ដល់ក្ដីសុខសុភមង្គលដល់អូននឹងកូនរបស់យើង ជូសៀន!...” ក្រោយពីរៀបរាប់ជាហូរហែគេក៏ស្ងាត់មួយសន្ទុះសម្រួលអារម្មណ៍ជាថ្មីម្ដងទៀត។ “ជូសៀន អូនរៀបការនឹងបងបានទេ ធ្វើជាប្រពន្ធជាម៉ាក់របស់កូនបង” ជឺស៍ ញញឹមព្រមទាំងលើចិញ្ចៀនទៅកាន់តែជិតមុខនាងជាងមុន។
ក្រោយពីអង្គុយស្ដាប់ប្រយោគជាច្រើន ហូរហែរបស់អ្នកប្រុសកំលោះរួច ជូសៀន ស្រាប់តែស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន អារម្មណ៍នាងពេលនេះវិលវុលអស់ហើយ មិនដឹងថាវាបែបណាឱ្យប្រាកដ គ្រាន់តែដឹងថានេះមិនមែនជាអារម្មណ៍ខូចចិត្ត តែផ្ទុយមកវិញនាងរំភើបចិត្តជាងពីស្អីទៅទៀត។
“ជឺស៍!...” ជូសៀន ញញឹមទាំងទឹកភ្នែកសម្លឹងចំគេជាលើកដំបូង មុននឹងងាកទៅមើលគ្រប់គ្នា ដែលនៅទីនេះដែលញញឹមបិទមាត់មិនជិត មិនថាតែអ្នកកំលោះនោះទេ គ្រប់គ្នានៅទីនេះអ្នកណាក៏កំពុងរងចាំចម្លើយនាងដូចគ្នា។
តែថាអេ! គ្រប់គ្នាសុទ្ធតែបានដឹងហើយមានន័យថាមានតែនាងម្នាក់ប៉ុណ្ណោះដែលមិនដឹងរឿងនេះ។
គិតហើយ ជូសៀន ក៏ងាកមកធ្វើមុខឌឺដងបែបអន់ចិត្តតែម្ដង។
“ចុះបើអូនមិនព្រម?”
ឌាំង
សម្ដីរបស់នាងមិនមែនតែ ជឺស៍ ទេសមាជិកទាំងអស់ក៏ភ្ញាក់ផ្អើលមិនតិចដែរ មិនគិតថានាងបដិសេធទាំងដែលស្រលាញ់អ្នកកំលោះខ្លាំងបែបនេះ មានតែនាងចង់ធ្វើបាបគេច្រើនជាង។
“ជូសៀន! យ៉ាងណាអូនក៏គួរតែទុកមុខឱ្យបងដែរ ឥលូវអ៊ីចេះចុះព្រមពេលនេះចាំទៅដល់បន្ទប់ចាំអូនឱ្យចិញ្ចៀនបងវិញក៏បាន” ថាហើយទោះនាងមិនព្រមក៏មនុស្សល្បិចនៅតែពាក់ចិញ្ចៀនឱ្យនាងដដែល។
“ហ៊ឹសៗ...” ជូសៀន អស់សំណើចនឹងឫកពាច្រឡើមរបស់គេ។
“អូនព្រមនឹងបងណា៎!” ទោះជាមុននេះលេងសើច តែម្ដងនេះគេក៏សួរបញ្ជាក់លាយឡំបែបអង្វរករ។
“ចាស អូនព្រមរៀបការនឹងបង...អុប” ឆ្លើយមិនទាន់បានប៉ុន្មានផងអ្នកម៉ាក់ត្រូវបើកភ្នែកធំៗពេលដែលប្រុសល្បិចទាញខ្លួនទៅថើបបែបទាន់ហន់តែម្ដង។
រូបភាពកំលោះក្រមុំទាំងពីរ សាងឱ្យគ្រប់គ្នាញញឹមតាមបានមិនពិបាកជាពិសេស ជូយៀន នេះឯងដែលញញឹមនឹងក្ដីសុខប្អូនស្រីសឹងតែរហែកមាត់អស់ទៅហើយ ដូចគ្នានឹង អេតូ ញញឹមព្រមទាំងលូកដៃមកចាប់ដៃតូចបែបលួងលោមក៏នឹកអាណិតដែលខ្លួនមិនអាចផ្ដល់គ្រប់យ៉ាងឱ្យនាងបាន។
“អ្ហឹម! ជឺស៍...”
“បាទអូនសម្លាញ់!” ដឹងហើយថានាងកំពុងតែអៀន តែអ្នកខ្លះនៅតែតាមញ៉ោះនាមិនឈប់សោះ ថ្នាក់ថ្ពាល់អ្នកម៉ាក់ក្រហមឡើងដូចប៉េងប៉ោះទុំទៅហើយ។
“ហ៊ឹសៗ ពេលនេះបានកូនប្រសារម្នាក់ទៀតហើយតាកញ្ចាស់” ម៉ាដាមងាកមកញញឹមដឹងស្វាមីជាមួយទឹកមុខ បង្ហាញក្ដីសុខបំផុតក្នុងជីវិត។
“ហាសហា...” សម្ដីម៉ាដាមសាងឱ្យគ្រប់គ្នាអស់សំណើចខ្លាំងៗ លាន់ផ្អើលភូមិគ្រឹះអស់ទៅហើយ។
“ម៉ោះៗ ឆាប់អាហារទៅ! យប់នេះប្រហែលជានៅយរូរទៀតជប់លៀងអបអរទទួលកូនប្រសារពៅ” មិនប្រយោគមុនឬប្រយោគនេះម៉ាដាមតែងតែធ្វើឱ្យគ្រប់គ្នាអស់សំណើចជានិច្ច។
បន្ទប់អាហារទាំងមូលពោរពេញទៅដោយក្ដីសុខខ្លាំងបំផុត មានតែសំឡេងសើចក្អាកក្អាយ ស្នាមញញឹមបង្ហាញពីភាពរីយករាយរបស់ខ្លួនជាពិសេសម្ចាស់កម្មវិធីយប់នេះឯង។
មិនប៉ុន្មានកម្មវិធីបែបលក្ខណៈគ្រួសារក៏បានបញ្ចប់ គ្រប់គ្នាក៏ត្រលប់ទៅបន្ទប់រាងខ្លួនវិញ ដូចគ្នានឹងលោកប៉ាអ្នកម៉ាក់ថ្មោងថ្មីពេលនេះក៏ត្រលប់មកបន្ទប់គេងរបស់ខ្លួនវិញដូចគ្នា។ ត្រឹមបានមកដល់បន្ទប់អ្នកម៉ាក់ស្រស់ស្អាតក៏បញ្ចេញរិទ្ធិតែម្ដង។
“អូនធ្វើអីហ្នឹង?”  ជឺស៍  អត់សួរមិនបានដែលសុខៗ  អ្នកម៉ាក់ក៏
ដោះចិញ្ចៀនហុចមកឱ្យខ្លួនវិញ នៅមានបង្ហាញទឹកមុខមាំបែបប្រាកដប្រជាថែមទៀត។
“អោ! គឺសងបងវិញនោះអី” ជូសៀន ព្យាយាមទប់មាត់ខ្លួនឯងកុំឱ្យអស់សំណើចចេញមក។
“ម៉េចក៏សងបងវិញក្រែងអូនព្រមរៀបការជាមួយបងហើយមិនអ៊ីចឹង?”
“អោ! មុននេះបងថាឱ្យអូនព្រមសិនក៏បានចាំដល់បន្ទប់ចាំសងវិញ...ពេលនេះអូនសងបងវិញហើយ នេស៎!” អ្នកម៉ាក់ហុចចិញ្ចៀនជិតមុខមាំសង្ហាលាយឡំទឹកមុខខ្មូរមកបន្ថែមទៀត។
ជឹស៍ សម្លឹងមើលមុខតូចមិនដាក់ភ្នែកព្យាយាមចាប់កំហុសនាង ដែលអ្នកម៉ាក់ក៏ធ្លោយមាត់ញញឹម ទើបគេដឹងថានាងមានចេតនាធ្វើបាបគេ។
“ជូសៀន! អូនហ៊ានធ្វើបាបបងផងហ្អេស! នៀក!”
“អាយយ ជឺស៍ បងធ្វើអីហ្នឹង លែងអូនទៅ! ហ៊ឹសៗ...” អ្នកម៉ាក់សើចឡើងផ្អើលបន្ទប់ទៅហើយ ពេលដែលលោកប៉ាចាប់ផ្ដួលខ្លួនទោលើគ្រែ នៅមានមកឈ្មុលឈ្មុសត្រង់ដើម.ករបស់ខ្លួន ធ្វើឱ្យពុតមាត់ពុតចង្កាចាក់រសើបនាងពេញហ្នឹងតែម្ដង។
“អូនធ្វើបាបបងផងហ្អេស”
“ហ៊ឹសៗ អូខេ អូនឈប់លេងហើយ”
ជុប
បាតដៃតូចទាំងគូក្រសោបមុខសង្ហា ឱ្យប្រឈមមុខជាខ្លួនព្រមទាំងជំពិតបបូរមាត់បានរូបថ្នមៗ សាងការពេញចិត្តដល់ប្រុសព្រានមិនស្ទើរនោះទេ។ ជឺស៍ ញញឹមផ្អែមតែម្ដងដោយមិនភ្លេចទាញដៃតូចមកបមពាក់ចិញ្ចៀនឱ្យនាងជាថ្មី។
“មិនថាមានរឿងអ្វី ថ្ងៃក្រោយអូនហាមដោះវាចេញជាដាច់ខាតដឹងហើយនៅ!” បំពាក់ឱ្យនាងរួចលោកប៉ាក៏មិនភ្លេច ជំពិតលើម្រាមដៃស្រឡូនថ្នមៗបង្ហាញក្ដីស្រលាញ់ឱ្យឃើញច្បាស់។
“ចាស” ជូសៀន ញញឹមផ្អែមតបគេវិញ។
ជឺស៍ ទម្លាក់ខ្លួនគេងក្បែរអ្នកម៉ាក់ព្រមទាំងទាញនាងមកឱបជាប់ក្នុងដើមទ្រូងបញក្ជាក់ថាគេគ្មានថ្ងៃ ឱ្យនាងរបូតឆ្ងាយពីរង្វង់ដៃរបស់ខ្លួនម្ដងទៀតជាដាច់ខាត... តាមពិតទៅមិនមែនរបូតទេគ្រាន់តែប៊ិះប៉ុណ្ណោះ។
“ជឺស៍!”
“បាទ”
“អូនអាចសួរបងរឿងមួយបានទេ?” ទោះជាគេមិនឱ្យក៏នាងត្រូវតែសួរឱ្យបានដែរ។
“រឿងអីឬ?” លោកប៉ាឱនមើលអ្នកនៅក្នុងល្វែងទ្រូងដោយការសង្ស័យ មិនសង្ស័យបានទេប់លេងមកផ្អែមស្អីបែបនេះ បើមិនមានអ្វីទើបចម្លែក។
“កន្លងមកម៉េចក៏បង...អ្ហឹម...” មិនទាន់បានសួរនាំច្បាស់លាស់ផងប្រុសព្រានក៏ចាប់ថើបបំបិទសំឡេងនាងបានមុនទៅហើយ ហាក់ដឹងជាមុននូវអ្វីដែលនាងចង់និយាយ។
“ចង់ដឹងថាហេតុអី្វបងកុហកអូនមែនទេ?”
សំណួររបស់គេអ្នកម៉ាក់ក៏ត្រូវងក់ក្បាលភ្ងក់ៗ ដោយការចង់ដឹងជាមួយទឹកមុខមិនដឹងអី សាងឱ្យកាន់តែគួរឱ្យស្រលាញ់ថែមទៀត។
“តាមពិតបងមិនបានចង់កុហកអូនទេ គ្រាន់តែចង់ធ្វើបាបអ្នកខ្លះដែលព្យាយាមគេចមុខពីបងតែប៉ុណ្ណោះ” មិនមែននិយាយតែមាត់តែគេនៅបង្ហាញទឹកមុខគួរឱ្យអាណិតចេញមកធ្វើដូចខ្លួនឯងជាអ្នកត្រូវអ៊ីចឹង។
ទឹកមុខសម្ដែងរបស់លោកប៉ា ហុចផលឱ្យអ្នកម៉ាក់គ្រឺតក្នាញ់តែម្ដងហើយសឹងតែចាប់ខ្ញៅឱ្យដឹងណាណីទេ។
“មនុស្សឆ្កួត! បងដឹងថាហេតុអីអូនព្យាយាមគេចពីបងអស់ប្រាំឆ្នាំទេ...” មិនដែលដឹងសោះថានាងខំគេច តែគេបែរជាខំចូលមកក្បែរនាងទៅវិញ។
“អូនស្អប់បង! ដែលបងធ្វើអំពើព្រៃផ្សៃទាំងនោះទៅលើអូនឬ?” មែនកន្លងគេគិតបែបនេះគិតថានាងប្រហែលជាខឹងស្អប់គេដែលជាន់ឈ្លីនាង តែនាងប្រហែលជាមិនដឹងទេថាគេវេទនាខ្លាំងកម្រិតណាពេលដែលនាងព្យាយាមគេចមុខពីគេបែបនេះ។
“ឆ្កួត! អូនមិនបានស្អប់បងទេ”
“អ៊ីចឹងយ៉ាងម៉េចវិញ? អូនខ្មាសបងឬ?”
“មិនដឹង!...”
“អូនខ្មាសបងពិតមែនទេ?” ឃើញនាងកាន់តែមុខក្រហម ជឺស៍ កាន់តែសួរដេញដោលនាង ក្នុងទ្រូងនេះរីកជាងពីស្អីទៅទៀតដែលដឹងថាកន្លងមកនាងមិនបានស្អប់គេ តែបែរជាគេចព្រោះខ្មាសគេទៅវិញ។
“អឹម! តាមពិតអូនក៏ខ្លាចនៅទង្វើបងថ្ងៃនោះដូចគ្នាតែ...តែពេលភ្ញាក់ដឹងខ្លួនមកអូនស្រាប់តែមិនបានស្ដាយក្រោយ ដែលបាត់បង់ភាពបរិសុទ្ធទៅឱ្យបង...ពេលនោះអូនមិនអាចធ្វើអ្វីបានទេ អារម្មណ៍វាធ្វើទុក្ខច្របូច្របល់ខ្លាំងតែម្ដង ខា្លចក៏ខ្លាច ខ្មាសក៏ខ្មាស តែអូនបែរជាមិនស្អប់ទៅវិញ” មែនហើយនាងដឹងថាហេតុអីនាងមិនបានស្អប់គេបានទាំងដែលគេធ្វើឃោរឃៅដាក់នាងមិនចេះចប់។
“ហ៊ឹសៗ អាចមកពីអូនស្រលាញ់បងទេដឹង!” ជឺស៍ មានចេតនាបង្អាប់ស្រីតូចតែចម្លើយតបក៏ដូចសម្ដីរបស់គេ។
“ចុះបើអូនថាមែន!...”
“ថាមែន! កុំប្រាប់ថាអូនស្រលាញ់បងមែនណា៎!” ជឺស៍ ស្ទុះក្រោកអង្គុយព្រមទាំងទាញរាងតូចឱ្យអង្គុយទល់មុខខ្លួនដូចគ្នា ប្រើក្រសែភ្នែកស្រទន់ត្រួតពិនិត្យមុខស្រទន់ហាក់កំពុងរកអ្វីម្យ៉ាងនៅក្នុងនោះ។
“ស្រលាញ់! ស្រលាញ់យូរហើយគ្រាន់តែអ្នកខ្លះខ្វាក់ភ្នែកមើលរំលងក្ដីស្រលាញ់អូនទៅវិញទេ!...បងដឹងទេពេលដែលដឹងថាបងទៅសុំភ្ជាប់ពាក្យជាមួយបងស្រី អូនឈឺចាប់ខ្លាំងប៉ុណ្ណា...”
“ទើបទៅសំងំអង្គុយនៅមាត់ទឹកតែម្នាក់ឯង?”
“អ្ហឹម...” ជូសៀន ងក់ក្បាលភ្ងក់ៗជាមួយទឹកមុខគួរឱ្យអាណិតបង្ហាញឱ្យគេឃើញច្បាស់តែម្ដង ទើបលោកប៉ាប្រញាប់ទាញនាងមកឱបលួងលោម។
“បងសុំទោសណា៎”
ជុប
អ្នកកំលោះឱនថើបសក់ទន់រលោង ព្រមទាំងយោកនាងតិចជាការលួងលោម ដែលអ្នកម៉ាក់ក៏ឱបរឹតរាងក្រាស់ណែនដៃសុំភាពកក់ក្ដៅពីគេដូចគ្នា។
“អេ! ត្រូវហើយអូនមានរឿងមួយទៀតចង់សួរបង” សុខៗនាងក៏ស្ទុះចេញពីរង្វង់ដៃងើយមុខមកសួរគេបែបគួរឱ្យស្រលាញ់តែម្ដង។
“ចង់សួរអីអូនសួរឱ្យអស់មក ប្ដីម្នាក់នេះចាំឆ្លើយជាងនេះ” ជឹស៍ វាយចិញ្ចើមម្ខាងថ្នាក់អ្នកម៉ាក់អត់ជ្រេញមិនបាន មិនមែនព្រោះទឹកមុខគេ តែព្រោះពាក្យថា ប្ដី មុននេះទៅវិញទេ។
“គឺថាថ្ងៃនោះបើមិនមែនជាអូន បងក៏ធ្វើបែបនេះដាក់អ្នកផ្សេងដែរត្រូវទេ?” គិតដល់រឿងនេះនាងក៏អត់ខ្វល់ចិត្តមិនបាន បើមិនមែនជានាង ថ្មើរគេប្រហែលជាត្រូវរៀបការមានកូនជាមួយអ្នកផ្សេងបាត់ទៅហើយ។
“ថ្ងៃណា? ថ្ងៃបងបង្ខំអូនឬ?” អេ! ឈប់ថ្ងៃបង្ខំអ៊ីចឹងឬសួរថាមានថ្ងៃណាដែលគេមិនបង្ខំនាងទេ បើគិតទៅដូចជាគ្មានទេ ហុហុ...។
“ជឺស៍!!!”
“ហ៊ឹស អូនដឹងទេតាមពិតបងដឹងថាខ្លួនឯងមិនមែនដល់ថ្នាក់ថ្នាំធ្វើទុក្ខទប់អារម្មណ៍មិនបានទេ តែដោយសារថ្ងៃនោះជាអូនដែលចូលមកទើបវាធ្វើទុក្ខតែម្ដងទៅ! អេ មិនត្រូវទេ...មិនមែនថ្នាំធ្វើទុក្ខទេអារម្មណ៍ត្រូវការអូនវាធ្វើទុក្ខច្រើនជាង ហិហិ...” មនុស្សល្បិចព្រមសារភាពគ្រប់យ៉ាងដែលដូចជា ជូសៀន អត់សម្លក់គេមិនបាន។
“ជឺស៍! មនុស្សលាមក បង...”
“អេ! កុំខឹងបងអី បងខុសហើយលើកលែងទោសឱ្យបងផង” ដឹងថាអ្នកម៉ាក់ចាប់ផ្ដើមបញ្ចេញរិទ្ធិ លោកប៉ាកំពូលល្បិចចាប់ផ្ដើមយកចេញតែម្ដង មុខមាំសង្ហាឱនទៅជ្រប់ក្នុងទ្រូងក្រពុំស្អាត ប្រមៀលទៅមកតិចបែបយកចិត្ត។
“អត់!” អ្នកម៉ាក់បដិសេធដាច់អហង្ការ មិនមែនខឹងគេតែមានចេតនាធ្វើបាបគេច្រើនជាង។
“ពុទ្ធោ អូនសម្លាញ់! យ៉ាងណាអូនក៏ជាប្រពន្ធបងតាំងពីប្រាំឆ្នាំមុនម្ល៉េះ អូនមិនព្រមក៏មិនបានដែរ”
“ជឺស៍!!!” តាមចិត្តខឹងសឹងតែខ្ញៅគេឱ្យរយះមុខណាណីទេ ដែលចូលចិត្តរំលឹករឿងទាំងនោះមិនឈប់សោះ។
“អូខេៗ បងឈប់និយាយហើយ”
“ថ្ងៃក្រោយបើបងហ៊ានរំលឹករឿងនោះទៀត អូននឹងកាត់អណ្ដាតបងចោលជាមិនខានទេ ចាំមើលចុះ!” នាងមិនហ៊ានទេគ្រាន់តែគំរាមអ្នកខ្លះឱ្យរាងចាលប៉ុណ្ណោះ តែមើលទៅគេដូចជាមិនខ្លាចសោះនៅមានមកច្រឡើមដាក់នាងមិនឈប់ទៀត។
“អោ! អូនសម្លាញ់បើអូនកាត់អណ្ដាតបង អណ្ដាតអូនច្បាស់ជាកំព្រាឯកាជាមិនខានទេ” មិនមែនឌឺតែសម្ដីទេ តែមើលមុខចុះឌឺបានយ៉ាងគួរឱ្យខ្ញៅតែម្ដងហើយ។
“ជឺស៍! អូនឈប់និយាយជាមួយបងហើយ!...” ខឹងមិនអាចយកឈ្នះលោកប៉ាបាន អ្នកម៉ាក់បានតែខាំមាត់ដើរចេញទៅទាំងមិនមើលមុខគេ បង្ហាញឱ្យឃើញច្បាស់ថានាងកំពុងខឹងគេ ដែលមនុស្សមានខ្លួនប្រញាប់ចូលមកលួងលោមជាថ្មី។
“បើអូនឈប់និយាយអ៊ីចឹងពួកយើងទៅងូតទឹកវិញល្អជាង” ដៃរឹងមាំចាប់បីរាងតូចតែមួយរបស់អ្នកម៉ាក់ផុតពីការ៉ូយ៉ាងរហ័សតែម្ដង ថ្នាក់សាមីខ្លួនប្រញាប់លើកដៃឱប.កគេខ្លាចធ្លាក់។
“ជឺស៍! បងធ្វើអីហ្នឹងដាក់អូនចុះភ្លាមណា៎!” អ្នកម៉ាក់ស្រែកហាមតែមនុស្សមុខក្រាស់បែរជាធ្វើមិនដឹងមិនឮទៅវិញ នៅមានតបបានទាំងមុខស្រស់ទៀតផង (បើមិនទាន់ងាប់ផងមិនឱ្យមុខស្រស់់)។
“ហ៊ើយ! ខានងូតទឹកជាមួយប្រពន្ធយូរហើយ... យប់នេះសុំប្រើពេលផ្អែមល្ហែមក្នុងបន្ទប់ទឹកជាមួយប្រពន្ធម្ដង” លោកប៉ាបីអ្នកម៉ាក់ចូលបន្ទប់ទឹកយ៉ាងរហ័ស ដែលអ្នកម៉ាក់បានត្រឹមគ្រវីក្បាលហួសចិត្ត តែក៏ព្រមបណ្ដោយឱ្យគេធ្វើតាមចិត្ត ព្រោះដឹងថាទោះហាមក៏ហាមមិនបានស្រាប់ទៅហើយ។

បម្រើស្នេហ៍សាតានWhere stories live. Discover now