ភាគទី២៣

666 14 0
                                    

(គំរោងការណ៍)

“កុំអ៊ីចឹងអី! អូនញ៉ាំបន្តិចទៅ!...” ជាលើកដំបូងដែលអ្នកប្រុសចេះញិញក់ហើយក៏ជាលើកដំបូងដែលគេមានអារម្មណ៍ថាខកចិត្តដូចគ្នា។
“ប្រាប់ហើយថាមិនឃ្លានទេ!!!”
ក្ដុក
ស្លាបព្រាដែលកាន់បញ្ចុកអ្នកមុននេះ ធ្លាក់ទៅលើការ៉ូយ៉ាងទាន់ហន់់តាមការទះរបស់អ្នកម៉ាក់ នាងថាទះបន្តិចទេតែវាជ្រុលដៃឱ្យធ្វើយ៉ាងម៉េច។ ទង្វើនាងក្រមុំគ្រប់គ្នាអត់ភ្ញាក់ផ្អើលមិនបាន តែក៏មិនបានខឹងព្រោះដឹងថាដែលនារីស្លូតបូតទៅជាបែបនេះព្រោះមូលហេតុអ្វី។
“ជូសៀន!...”
“ខ្ញុំស្អប់លោក មនុស្សទំនើង! ហ៊ឹក” ស្រែកថាឱ្យគេហើយបែរជាយំខ្លួនឯងទៅវិញ។
អ្នកម៉ាក់សម្លឹកគេថ្លែ មុននឹងបែរខ្លួនរុញឡើងទៅបន្ទប់វិញមិនហ៊ានប្រឈមនឹងក្រសែភ្នែកគ្រប់គ្នានៅទីនេះ។
“ជូសៀន!” ជឺស៍ ប្រញាបរត់ទៅតាមដែលបងប្រុសក៏ចាប់ដៃឃាត់គេ ខ្លាចថាទីរករឿងឈ្លោះជាមួយប្រពន្ធទៀត។
“ជឺស៍! នាងកំពុងមានផ្ទៃពោះ!” អ្នកមានបទពិសោធន៍ប្រាប់ជាមុន ព្រោះប្រពន្ធខឹងម្ដងៗគេសឹងតែបោកក្បាលស្លាប់ទៅហើយ។
“ខ្ញុំដឹងហើយបង” តបតែប៉ុណ្ណឹង ជឺស៍ ប្រញាប់រត់ឡើងទៅលើភ្លាមដែលមិនប្រាប់ក៏ដឹងដែរថាទៅធ្វើអី គ្មានធ្វើអីក្រៅពីលួងប្រពន្ធហ្នឹងឯង។
“ហ៊ើយ! ម៉េចក៏មនុស្សស្រីពេលមានកូនកាចអាក្រក់ថ្នាកនេះហ្ន៎” ជែន គ្រវីក្បាលរអ៊ូបែបហត់ចិត្តតែក៏ត្រូវបញ្ឈប់ទង្វើរបស់ខ្លួនពេលទទួលបានក្រសែភ្នែកកំណាចពីប្រពន្ធ។
“បើហត់ណាស់មិនបាច់លួងទេ!!!”
“ពុទ្ធោអូនសម្លាញ់ បងលលេងទេ! ទោះជាដាច់ខ្យល់ក៏ត្រូវតែលួងប្រពន្ធដែរ វរៗដាច់របបយប់ឡើងគិតយ៉ាងម៉េច” ប្រពន្ធខឹងហើយនៅឆ្លៀតញ៉ោះទៀតលោកប្រុសអើយលោកប្រុស។
“មនុស្សលាមក!” លីងយៀក ចង់តែខ្ញៅអ្នកខ្លះឱ្យរយះមុខទេតាមចិត្តគ្រឺតក្នាញ់ម្ដង។
មនុស្សចំណាស់ទាំងពីរបានត្រឹមអស់សំណើចនឹងលោកកូនទាំងពីររបស់ខ្លួនដែលពេលនេះចាប់ផ្ដើមបាក់ស្បាតព្រោះប្រពន្ធ មិនមែនទេគឺចៅពួកគាត់់កំពុងបង្ក្រាបទៅវិញទេ។
ងាកមកមើលអ្នកម៉ាក់ឯណេះវិញ រត់មកដល់បន្ទប់ទាំងទឹកភ្នែកសស្រាក់មិនដឹងថាខឹងឬអន់ចិត្តព្រោះអីឱ្យប្រាកដ តែក៏មិនមែនទាមទារចំណាប់ មិនដឹងថាស្អីបានជាទឹកភ្នែកចេះទឹកហូរបែបនេះ។
“ជូសៀន!...” ជឺស៍ ដើរចូលមករកអ្នកខ្លះដែលកំពុងឈរទួញសោកកណ្ដាលបន្ទ់គេង។
“ម៉ោធ្វើស្អី! ចង់មកវ៉ៃ មកជេរស្ដីខ្ញុំទៀតហើយមែនទេ?” នៅមិនទាន់ដឹងស្អីទេតែអ្នកម៉ាក់នេះក៏អារកាត់គ្រប់យ៉ាង ដោយខ្លួនឯងតែម្ដងហើយ។
“ជូសៀន មិន...”
“ចង់ជេរចង់វ៉ៃក៏ធ្វើទៅ ធ្វើតាមចិត្តលោកទៅ! ធ្វើឱ្យអស់ចិត្តទៅ មនុស្សទំនើង...អ្ហឹម...” សម្ដីដែលស្រែកឮៗឌឺដងមុននេះក៏ស្ងាត់បាត់ទៅវិញតាមការបឺតជញ្ជក់ពីលោកប៉ា។
ជឺស៍ បង្ក្រាបអ្នកម៉ាក់ដោយការថើបមាត់អស់ជាច្រើននាទី ទើបព្រមដកចេញមកវិញក្រោយពេលមនុស្សក្បាលរឹងព្រមស្ងប់ តែក៏សម្លក់គេមិនដាក់ភ្នែកដូចគ្នា។
“ហ៊ឹកៗ មនុស្សទំនើង យល់តែចិត្តខ្លួនឯង អាត្មានិយម ហ៊ឹក ខ្ញុំស្អប់លោកណាស់” ឮពាក្យថាស្អប់ហើយមិនខុសពីអីយកកាំបិតមកចាក់ឆ្កៀលបេះដូងរបស់គេនោះទេ។
“អូខេ! បងទទួលស្គាល់ បងទំនើង បងអាត្មានិយម បងអាក្រក់! អូនចង់ជេរស្ដីបងបែបណាក៏បាន ហាមតែម្យ៉ាង...អូនកុំស្អប់បងអី បងមិនអាចទទួលយកបាននោះទេ”
“ហ៊ឹកៗ...” អ្នកម៉ាក់គិតតែពីយំបែរមុខមិនសម្លឹងមុខគេ មិនមែននៅខឹង តែដែលមិនមើលនាងខ្លាចខ្លួនឯងចាញ់ច្រាបនឹងក្រសែភ្នែកមួយគូនេះទៅវិញទេ។
“សន្យាថ្ងៃក្រោយបងឈប់ទំនើង ឈប់បង្ខំអូនទៀតហើយ! អ្វី
ដែលអូនពេញចិត្តបងហ្នឹងធ្វើ អ្វីដែលអូនមិនពេញចិត្តបងមិនធ្វើវាទៀតទេ! សន្យាណា៎ អូនឈប់ខឹងបងទៅ!” ជឺស៍ ប្រើពាក្យផ្អែមលួងអ្នកខ្លះដែលគិតតែពីធ្វើមុខជូហួញមិនព្រមបាត់ មកដល់ពេលនេះគេនឹកមិនអស់ចិត្តនោះទេ មិនដឹងថាជាគេឬក៏នាងឱ្យប្រាកដដែលទំនើងនោះ...តែវាមិនអីទេអ្នកណាក៏៏អ្នកហ្នឹងទៅ សំខាន់លួងប្រពន្ធឱ្យបាត់ខឹងល្អជាង។
ខ្សឺត ខ្សឺត
ឃើញអ្នកម៉ាក់គិតតែពីយំ លោកប៉ាក៏លួងឱ្យការស្រូបក្លិនក្រអូបពីថ្ពាល់ទន់ៗជាច្រើនខ្សឺតទៀត ព្រមទាំងបោសវាសទឹកភ្នែកឱ្យអ្នកម៉ាក់ទាល់តែស្អាតពីថ្ពាល់។
“ឈប់យំបានហើយប្រពន្ធសម្លាញ់ចិត្តបង! ម៉ោះពួកយើងទៅញ៉ាំបាយទៅ! គ្រប់គ្នាកំពុងរងចាំនៅខាងក្រោម” ប្រុសកំលោះដឹកដៃអ្នកម៉ាក់ក្បាលរឹងចេញពីបន្ទប់ទាំងទឹកមុខញញឹម ដែលអ្នកម៉ាក់ក៏ព្រមដើរតាមគេយ៉ាងសម្រួលតែមុខក៏នៅតែស្អុយមិនបាត់ មិនដឹងថាព្រោះស្អីឱ្យប្រាកដ។
ក្រោយពេលលួងអ្នកម៉ាក់បានសម្រេច គ្រប់គ្នាមកជុំញ៉ាំអាហារពេលព្រឹកយ៉ាងមានក្ដីសុខជាពិសេសចាស់ទុំទាំងពីរ ញញឹមសឹងតែហែកមាត់ទៅហើយ ពេលឃើញលោកកូនទំនើងទាំងពីរមានក្ដីសុខជាមួយមនុស្សខ្លួនស្រលាញ់បែបនេះ។
“ជូសៀន! អូនញ៉ាំអានេះទៅវាជំនួយដល់កូនរបស់យើង” មិនប្រាប់តែមាត់លោកប៉ានៅដួសម្ហូបដាក់ក្នុងចានអ្នកម៉ាក់ តែហើយក៏ត្រូវហើយគេក៏ត្រូវបញ្ឈប់ដៃជាថ្មីពេលឮសម្ដីបដិសេធពីអ្នកម៉ាក់។
“ខ្ញុំមិនញ៉ាំទេ!”  មិនបដិសេធតែមាត់  ជូសៀន នៅបង្ហាញទឹកមុខ
បែបខ្ពើមឱ្យឃើញញថែមទៀត។
ខណៈពេលអ្នកម៉ាក់បដិសេធ ជឺស៍ បានតែញ៉ាំខ្លួនឯងមិនហ៊ានបង្ខំនាងទៀតឃើញសភាពសាតានបាក់ស្បាតហើយម្នាក់ៗក៏អត់អាណិតមិនបាន។
“ជូសៀន ញ៉ាំអានេះទៅកូន” ម៉ាដាមដួសម្ហូបផ្សេងឱ្យអ្នកម៉ាក់ តែត្រូវនាងបដិសេធបែបសួរជាថ្មី។
“ខ្ញុំមិនញ៉ាំបានទេអ្នកម៉ាក់?”
“កូនញ៉ាំបន្តិចក៏បានដែរ... មិនញ៉ាំអីសោះបែបនេះទៅជាខ្សោយគិតយ៉ាងម៉េច! មិនមែនខ្លួនមួយទៀតទេ” ម៉ាដាមប្រាប់សំឡេងថ្នមបែបព្រួយបារម្ភ ហើយព្រោះមិនចង់ឱ្យមនុស្សចាស់ខ្វល់ចិត្តច្រើន ស្រីក្រមុំបានតែញ៉ាំដោយមិនអាចជៀសបាន។
“ចាស...”
ឌាំង
ពាក្យឆ្លើយស្រីស្រស់មិនខុសអីពីរន្ទះ មកបាញ់់ចំកណ្ដាលក្បាលរបស់អ្នកខ្លះ ភាពតូចចិត្ត អន់ចិត្ត ក៏កើតមានជាលើកដំបូងនៅក្នុងជីវិត។
“អន់ចិត្តណាស់! បងឱ្យញ៉ាំអូនបែរជាមិនញ៉ាំ ដល់អ្នកម៉ាក់បង្ខំតែបន្តិចអូនក៏ញ៉ាំទៅហើយ...”
“ជឺស៍!” ដែលស្រែកនេះមិនមែនខឹងគេ តែគាត់ភ្ញាក់ផ្អើលនឹងឫកពាកូនប្រុសទៅវិញទេ មិនគិតថាមនុស្សប៉ុនឃ្លោកទៅហើយ បែរជាមកចេះអន់ចិត្តអីណា។
ជូសៀន មិនតប.តអ្វីគិតែពីអង្គុយឈ្ងោកមុខញ៉ាំធ្វើមិនដឹង តែដៃតូចក៏សសៀរលូកមកចាប់បាតដៃក្រាស់កក់ក្ដៅ នៅមានច្របាច់តិចៗ បែបលួងលោមមិនឱ្យគេអន់ចិត្ត លោកប៉ាឱនមើលដៃតូចចាប់ដៃរបស់ខ្លួន ក៏ញញឹមយ៉ាងផ្អែមចេញមកតែម្ដង។
“ឈប់អន់ចិត្តក៏បាន!”
ខ្សឺត
មនុស្សមុខក្រាស់ឱនជំពិតថ្ពាល់អ្នកម៉ាក់យ៉ាងលឿន មិនខ្វល់ពីក្រសែភ្នែកអ្នកណាខុសពីអ្នកមុខស្ដើងដូចជា ជូសៀន កាន់តែឈ្ងោកមុខសឹងតែជាប់.កមុខក៏ក្រហមដូចម្ទេសទុំទៅហើយ។
“ហ៊ឹសៗ ឯងនេះ!...” បងធំនឹកហួសចិត្តនឹងអាប្អូនប្រុសក្បាលខូចម្នាក់នេះ។
អាហារមួយពេលកាន់តែដំណើរការយ៉ាងរីករាយទៅ ម្នាក់ៗក៏ញញឹមយ៉ាងមាននក្ដីសុខមានតែ ជូសៀន ម្នាក់ប៉ុណ្ណោះដែលញញឹមបែបអឹមអៀនចេញមក ព្រោះខ្លួនជាផ្ទាំងឱ្យគ្រប់គ្នាបាញ់នោះអី។

បម្រើស្នេហ៍សាតានWhere stories live. Discover now