ភាគទី៩

596 18 0
                                    

(មាត់ស្អប់ចិត្តស្រលាញ់)

“ខ្ញុំមានរឿងចង់និយាយជាមួយលោក” ជូយៀន តបសំឡេងស្រាលបែបថាគ្មានអារម្មណ៍ក្នុងខ្លួន។
នាងអាចមានអារម្មណ៍អីបានទៅ បើក្នុងចិត្តនាងពេលនេះចាប់ផ្ដើមជ្រួលច្របល់ពេញហ្នឹងទៅហើយ មិនដឹងថាក្រោយនិយាយការពិតចេញមកនឹងមានរឿងអ្វីខ្លះកើតឡើងនោះទេ ហើយអ្នកដែលអាចឈឺចាប់ខ្លាំងក៏ប្រហែលជាប្អូនស្រីរបស់នាងនេះឯង។
“ចូលទៅនិយាយខាងក្នុងទៅ!” ជឺស៍ បបួលដោយមិនស្ទាក់ស្ទើរជាមួយស្នាមញញឹមពេញចិត្តលម្អលើផ្ទៃមុខមាំសង្ហា។ គេអាចមិនញញឹមបានទេបើដឹងច្បាស់ទៅហើយថាស្រីតូចមករកខ្លួនព្រោះរឿងអ្វី។
ជឺស៍ ដើរនាំមុខស្រីតូចចូលមកក្នុងភូមិគ្រឹះ ជាមួយឫកពាសប្បាយៗពេលគ្រប់យ៉ាងកំពុងដំណើរការតាមផែនការណ៍របស់ខ្លួន។ តេភាពសប្បាយត្រូវកាត់ផ្ដាច់ ដោយសំំឡេងកំណាចរបស់អ្នកម្ដាយ ដែលមិនទាន់បានដាក់ទោសគេ។
“ជឺស៍!” ម៉ាដាមស្រែកហៅកូនប្រុសទាំងកំហឹង។
“ម៉ាក់!” ជឺស៍ ញញឹមស្ញេចចេញមក ស្របពេលអ្នកម្ដាយសម្លក់ថ្លែមុននឹងប្ដូរជាញញឹមស្រស់ពេលបានឃើញមុខស្រទន់របស់ ជូយៀន នៅក្បែរនេះ។
“អា ជូយៀន ម៉េចក៏នោទីនេះ? មានការអីមែនទេ?” ម៉ាដាម ចូលមកឱបស្រីតូចក្នុងរង្វង់ដៃ។ មិនចម្លែកចិត្តទេដែលឃើញនាងនៅទីនេះ ទាំងដែលរាល់ដង បបួលមកយ៉ាងម៉េចក៏មិនព្រមម៉ោ រកលេសនេះលេសនោះមិនឈប់។
“គឺពួកខ្ញុំមានរឿងត្រូវនិយាយគ្នាបន្តិច” ជឺស៍ និយាយកាត់ស្រីស្រស់ ដែលពេលនេះដូចជាមិនទាន់រកពាក្យនិយាយអ្វីបាន។
“និយាយអី? និយាយត្រង់នេះបាន មិនចាំបាច់នាំកូនស្រីម៉ាក់ចូលទៅក្នុងបន្ទប់ទេ ម៉ាក់មិនទុកចិត្តកូន!” ម៉ាដាម ប្រលះកូនប្រុសចំៗកណ្ដាលមុខតែម្ដង។
“ពុទ្ធោអ្នកម៉ាក់ មើលខ្ញុំក្នុងផ្លូវល្អខ្លះមិនបានឬ?”
“ម៉ាក់មើលមិនចេញទេ” ឫកពាម្ដាយកូនទាំងពីរ ធ្វើឱ្យស្រីតូចអស់សំណើចបន្តិច។
“ហ៊ឹស មិនអីទេលោកស្រី! លោកជឺស៍ គាត់មិនធ្វើអ្វីខ្ញុំនោះទេ” មិនមែននាងជឿជាក់អ្នកកំលោះនោះទេ តែនាងដឹងទៅវិញទេថាមនុស្សដែលគេចាប់អារម្មណ៍ពិតប្រាកដគឺជាអ្នកណា។
“ណក៎! អ្នកម៉ាក់ឃើញទេ” បាន ជូយៀន កាន់ជើង ជឺស៍ បង្ហាញឫកពាដូចសុភាពបុរសចេញមកភ្លាមតែម្ដង តែក៏ទទួលបានក្រសែភ្នែកសម្លក់ពីអ្នកម្ដាយ។
“បើ ជឺស៍ ធ្វើអីកូនត្រូវស្រែកឱ្យឮៗដឹងហើយនៅ ន្អាលម៉ាក់បានចូលទៅចាត់ការកូនប្រុសជើងល្អម្នាក់នេះ” ម៉ាដាម ងាកមកផ្ដាំផ្ញើរបែបព្រួយបារម្ភពីស្រីតូច។
“ចាស!”
“ហ៊ឹសៗ” ជឺស៍ សើចហួសចិត្តជាមួយប្រយោគអ្នកម្ដាយ។
រាងកាយមាំសង្ហាដើរនាំមុខស្រីស្រស់ ឡើងទៅបន្ទប់របស់ខ្លួន តែគេមិនបានចូលបន្ទប់គេងនោះទេ ផ្ទុយមកវិញ ជឺស៍ នាំនាងមកបន្ទប់សៀវភៅទៅវិញទេ។
ក្រឹប
ទ្វារត្រូវបិទជៀសវាងការរំខានពីអ្នកដទៃ បន្ទប់ទាំងមូលធ្លាក់ក្នុងសភាពស្ងប់ស្ងាត់មួយរំពេច។ ជឺស៍ មិនទាន់និយាយអ្វីតែក៏សម្លឹងមើលមុខតូចស្រទន់អង្គុយទាល់មុខរបស់ខ្លួនមិនដាក់ភ្នែក ជាមួយអារម្មណ៍ស្ងប់បំផុត។
ផ្ទុយពីអ្នកកំលោះ ជូយៀន ពេលនេះកាន់តែជ្រួលច្របល់ច្រាស់ច្រាលមិនឈប់ ក្នុងចិត្តចាប់ផ្ដើមច្របូកច្របល់នៅមិនស្ងៀម មិនដឹងថាគួរនិយាយពីណាទៅមុន។ តែយ៉ាងណានាងក៏ត្រូវនិយាយអ្វីម្យ៉ាងឱ្យបានក្នុងថ្ងៃនេះ មិនមែនទេត្រូវនិយាយឱ្យដាច់ស្រឡះទៅវិញទេ។
“អឺ...”
“មានអ្វីក៏និយាយម៉ោ មិនបាច់លាក់លៀមទេ ពួកយើងសុទ្ធតែជាគ្នាឯង!” មិននិយាយតែមាត់ ជឺស៍ នៅញញឹមស្រស់សាងភាពជឿជាក់ លើកទឹកចិត្តដល់អ្នកចំពោះមុខ ដែលសាមីខ្លួនត្រូវញញឹមពព្រាយចេញមកតាមដែរ។
“គឺខ្ញុំមានរឿងចង់មកសារភាពប្រាប់លោក!”
“សារភាព! នាងធ្វើអីខុសមែនទេ?” ដឹងហើយ ហើយក៏ច្បាស់ទៀតផងតែមនុស្សល្បិចបែរជាសួរភ្លើធ្វើមិនពុតទៅវិញ។
សំណួរអ្នកកំលោះចំពោះមុខ ជូយៀន បានត្រឹមញញឹមខ្សោះចេញមក ហាក់កំពុងមានអារម្មណ៍ដឹងខុសចំពោះអ្នកណាម្នាក់។ មែនហើយនាងខុស ខុសធ្ងន់ណាស់ចំពោះប្អូនស្រីរបស់នាង។
“ចាស! ខ្ញុំខុសខ្លាំងណាស់ ហ៊ឹក ខ្ញុំខុសចំពោះ ជូសៀន ខ្លាំងណាស់ខ្ញុំ...ហ៊ឹកៗ” ជូយៀន ទៅជាអួលដើម ក និយាយអ្វីលែងចេញទើប ជឺស៍ ត្រូវលូកមកអង្អែលដៃតូចជាការលួងលោម។
“សម្រួលអារម្មណ៍សិនទៅ! មានរឿងក៏និយាយតាមសម្រួលម៉ោ គ្មានអ្នកណាខឹងនាងទេជាពិសេស ជូសៀន!” ជឺស៍ សង្កត់ធ្ងន់ត្រង់ឈ្មោះស្រីតូច ដាស់ឱ្យអ្នកចំំពោះមុខស្វាងចេសតែម្ដង។
“នៅថ្ងៃនោះខ្ញុំមិនមែនជាអ្នកជួយលោកនោះទេ អ្នកដែលជួយលោកគឺ...”
“ជាជូសៀន” ជឺស៍ និយាយកាត់នាងក្រមុំភ្លែតតែម្ដង ជាមួយស្នាមញញឹមជឿជាក់របស់ខ្លួន។
“លោកដឹង?”
“ហ៊ឹសៗ នាងថាទៅថាខ្ញុំដែលជាជនរងគ្រោះ មានរឿងអីដែលមិនស្គាល់អ្នកមានគុណរបស់ខ្លួននោះ” សម្ដីបែបគ្មានអារម្មណ៍របស់គេ សាងឱ្យអ្នកស្ដាប់កាន់តែរអៀសចិត្តលើសដើម។
“ហ៊ឹកៗ ខ្ញុំសុំទោស ហ៊ឹក ខ្ញុំសុំទោសពិតមែន ខ្ញុំគ្មានចេតនានោះទេ ហ៊ឹកៗ” ជូយៀន ទ្រហ៊ោយំមិនឈប់ថ្នាក់ ជឺស៍ ត្រូវប្រញាប់ចូលមកឱបលួងលោម យល់អារម្មណ៍របស់នាងពេលនេះ ម្យ៉ាងរឿងនេះគេក៏ខុសដូចគ្នា។
“ខ្ញុំទេដែលត្រូវសុំទោសនាង ដែលទាញនាងឱ្យមកពាក់ព័ន្ធក្នុងរឿងនេះ” ជឺស៍ សារភាពស្រាលៗតែក៏ល្មមឱ្យស្រីតូបានឮដូចគ្នា។
“ហ៊ឹក លោកមានន័យថាម៉េច?” ចិញ្ចើមតូចត្រូវចងជាប់គ្នាដោយការងឿងឆ្ងល់។
ជឺស៍ មិនទាន់និយាយអ្វីភ្លាមៗ អ្នកកំលោះក្រោកឈរពេញកម្ពស់ដើរទៅយកខ្យល់អាកាសនៅមាត់បង្អួចបន្ទប់។
“តាមពិតខ្ញុំដឹងយូរហើយថា ជូសៀន ជាអ្នកជួយជីវិតខ្ញុំៗ! តែ...តែព្រោះខឹង ខឹងតែនាងចេះតែគេចមុខពីខ្ញុំ ទើបខ្ញុំរៀបចំផែនការណ៍ឱ្យមានរឿងទាំងនេះកើតឡើង” ពាក្យសារភាពរបស់គេបញ្ឆេះកំហឹង ជូយៀន បានភ្លាមៗមិនពិបាក។

បម្រើស្នេហ៍សាតានWhere stories live. Discover now