EP4 [ចុះបើប្តូរពីទះមកថើបវិញយ៉ាងមិចដែរ? ]

1.1K 44 0
                                    

@ព្រឹកថ្ងៃថ្មី🌞 វិមានចន⛲

...Mrr Jeon នឹងកូនប្រុសទាំង2កំពុងអង្គុយញាំុអាហារពេលព្រឹកជុំគ្នានៅតុអាហារក្នុងផ្ទះបាយ ព្រោះMrr Jeon ត្រូវឡើងយន្តហោះទៅបារាំង ដើរលេងជាមួយ Mrr Kimនេង Mss Kim ។

|លោកប៉ា ពេលទៅដល់ខលមកប្រាប់កូនផងណា កូនបារម្ភ|Jungkel ដែរជាបងប្រុស Jungkook ក៏និយាយទៅកាន់លោកប៉ាដែរកំពុងញាំអាហារយ៉ាងស្ងៀមស្ងាត់នោះ។

|ហ្អឹម...ចាំប៉ាខលប្រាប់ នៅផ្ទះមើលប្អូនផង |Mrr Jeon

|ខ្ញុំធំហើយ មិនបាច់ឪ្យបងប្រុសមើលថែក៏បាន |Jungkook

|ឯងធំតែខ្លួនទេ |Jungkel ងាកមកសម្លក់ Jungkook ជាប្អូន ធំតែមាឌនឹងចិត្តគំនិតនៅក្មេងខ្ចីសោះ។

|.....|Jungkook ឮបែបនេះហើយ អស់ពាក្យតបតែម្តងបានត្រឹមស្ងាត់មាត់ជ្រាប ញាំអាហារហើយក៏ប្រញាប់ទៅធ្វើការទៀត។ ក្មេងញៀនការងារ🌚⛏️

|ជុង កូនទៅធ្វើការកុំភ្លេចចូលទៅយកប្អូនផង ជូនគេទៅហាងផ្ការបស់គេឮដែរទេ?|Mrr Jeon  និយាយទៅកាន់ប្រុសពៅរបស់គឺJungkook ឪ្យទៅយក Teahyung និងជូនគេទៅហាងផ្ការបស់គេ។

|ប្អូន!? |Jungkook  ឆ្ងល់ឡើងគេមានប្អូនណាទៀតទៅ

|ហ្ហើយ...គឺថេយ៉ុងនឹងហើយ ឯងកុំមកធើពើឪ្យសោះ |Mrr Jeon ឃើញJungkookដូចឡេឡឺចឹងគាត់ចង់ខឹងដែរនឹងហាស៎។

|ហឹម...តែខ្ញុំប្រញាប់ណាលោកប៉ា |Jungkook  ដកដង្ហើមធំបន្តិចហើយក៏និយាយរកលេស

|ប៉ាខលប្រាប់ អនាគតប៉ាក្មេកឯងរួចហើយ ថាឯងនឹងទៅយកថេយ៉ុងហើយជូនទៅហាងផ្ការបស់គេ|Mrr Jeon មិនខ្វល់ ព្រោះតែគាត់បានខលទៅប្រាប់មិត្តគាត់រួចហើយ

|តែ / គ្មានតែស្អីទេ ឯងចង់ឪ្យប៉ាមិនគម្បីនឹងមិត្តប៉ាឬ ដែរនិយាយហើយក៏លេបសម្តីវិញនោះ|Jungkook រកតែប្រកែកមិនទាន់ Mrr Jeon ក៏និយាយឡើងមក

|......|ឮបែបនេះហើយ Jungkook ក៏មិនដឹងថាគួរតែរកអ្វីមកនិយាយតវ៉ាទៀតឡើយ ព្រោះប៉ាគេដូចជាហួសហេតុពេកហើយ គេបានត្រឹមតែធ្វើតាមគាត់ប៉ុណ្ណោះ គេត្រូវតែទ្រាំ ទួសគេមិនចូលចិត្តក្មេងនោះក៏ ដើម្បីមុខមាត់ប៉ាគេ គេត្រូវបង្ខំចិត្តធ្វើ

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now