ភាគ20 [នាងជាព្រះនាងឬក៏ជាខ្វីននៅក្នុងសាលានេះមេនទេ?]

717 27 0
                                    

មន្ទីរពេទ្យ🏥
...ជុងហ្គុក ចិត្តអន្ទះសារដើរចុះដើរឡើងនៅមុខបន្ទប់ពិនិត្យជំងឺ ចិត្តសែនបារម្ភពីរាងតូច ប្រពន្ធសំណព្វបេះដូងរបស់គេ មិនដឹងថាកើតអ្វីឪ្យប្រាកដទេ។ ក្រាក*...

« លោកដុកទ័រ ប្រពន្ធខ្ងុំយ៉ាងមិចហើយ? គេកើតអ្វីធ្ងន់ធ្ងរឬអត់? »គ្រាន់តែឃើញដុកទ័របើកទ្វារចេញមកភ្លាម មិនចាំឲ្យខាតពេល ជុងហ្គុកក៏ស្ទុះទៅសួរលោកគ្រូពេទ្យភ្លាមៗ

« ចូលរួមអបអរសាទរផងលោកជុង លោកកំពុងតែមានឪកាសខ្លាចជាឪពុកគេហើយ » លោកដុកទ័រនិយាយទាំងញញឹមទៅកាន់ជុងហ្គុក ព្រោះថាថេយ៉ុងកំពុងតែមានផ្ទៃពោះហើយ

« ជាឪពុក? លោកជួយនិយាយឪ្យច្បាស់ៗបន្តិចមកបានទេ?  ប្រយ័ត្នខ្ងុំដាក់គ្រាប់បែកកម្ទេចទីនេះចោលឥលូវនឹង»ជុងហ្គុក កើតចិត្តឆ្ងល់ មិនយល់សោះថាលោកដុកទ័រកំពុងនិយាយពីអី គេបារម្ភពីប្រពន្ធគេចង់ស្ទះខ្យល់ទៅហើយ

« លោកជុងត្រជាក់ចិត្តសិនទៅ ចាំស្តាប់ខ្ងុំនិយាយ គឺថា ភរិយារបស់លោកកំពុងតែមានទម្ងន់កូនប្រុស វាជារឿងដ៏អាស្ចារ្យមួយដែរខ្ងុំមិនអាចប្រកែកបាន តែវាក៏ជារឿងល្អបំផុតដែរសម្រាប់លោកជុងផ្ទាល់ »លោកដុកទ័រ

« ថាមិច? ទម្ងន់កូនប្រុស! លោកនិយាយពិតទេ? »ជុងហ្គុក យកដៃខ្ទប់មាត់ញីសក់តិចៗភ្ញាក់ផ្អើលសឹងមិនជឿនឹងត្រចៀកនៅពេលដែរបានឮពាក្យសម្តីរបស់លោកដុកទ័រ ដឹងទេថាគេអររំភើបញាប់ញ័រប៉ាបិុនណា

« បាទ គឺពិតប្រាកដហើយ លោកអាចចូលទៅមើលភរិយារបស់លោកបានហើយ »លោកដុកទ័រ

« បាទ » បន្ទាប់ពីនេះជុងហ្គុកក៏ស្ទុះចូលទៅមើលរាងតូចយ៉ាងលឿនដែរគេកំពុងតែបណ្តោងសេរ៉ូមជំនួយកម្លាំង ព្រោះថាគេខ្សោយណាស់មុខមាត់ស្លេកស្លាំងដូចខ្មោចងាប់ចឹង។

« ថេយ៍ អូនបានធូរខ្លះហើយឬនៅ? »ចូលមកដល់រាងក្រាស់ទាញកៅអីដាក់ខ្លួនអង្គុយជិតថេយ៍នឹងចាប់ក្តោបក្រសោបដៃរាងតូចម្ខាងជាប់ សួរទៅគេទាំងចិត្តបារម្ភ។

« អូនបានធូរហើយ ជុងបងកុំបារម្ភអី »រាងតូចនិយាយហើយក៏ញញឹមទាំងបបូរមាត់ស្លេកៗ

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now