EP2 [ ស្រឡាញ់គេម្នាក់ឯង ]

1.2K 54 2
                                    

|បើជួបវាលោកក្រោយទៀត យើងនឹងចាប់កាត់អាក្រោមចោលតែម្តងហ្ហើយ...គួរឪ្យខឹងណាស់|Teahyung ញាត់សាច់អាំងចូលមាត់ ទំពាញាច់ៗ និយាយទាំងខឹងសឹងផ្ទុះក្បាល ។

|បានហើយៗ កុំខ្វល់អី |Jimin

    មកមើលរាងក្រាស់Jungkook នាយក៏ខឹងមួម៉ៅមិនណយដែរ ហើយពេលនោះក៏មានស្រីស្អាតរូបស្រស់ម្នាក់ដើរចូលមករករាងក្រាស់...

|ជុង នេះលោកមកទីនេះដែរឬ? ពិតជាចៃដន្យមែន|ស្រីស្អាតរូបស្រស់ ពោលសួរទៅរាងក្រាស់ទាំងញញឹមខ្ចឹបហាក់ចង់ រាយមន្តស្នេហ៍ដាក់នាយ។

|ក៏ឃើញហើយថាខ្ញុំនៅទីនេះ នៅមកសួរទៀត  |រាងក្រាស់តបទៅនាងវិញទាំងសោះកក្រោះអត់ជាតិ ត្រូវគេទើបតែមានរឿងហើយផង។

|អរ៎ សុំទោស តើខ្ញុំរំខានលោកដែរទេ?|ស្រីស្អាតរូបស្រស់ ប្រញាប់សុំទោសយ៉ាងញាប់មាត់ អ្នកណាមិនល្បីថា នាយកម្លោះរូបនេះជាម៉ាហ្វៀដៃឆៅណា ស្រួលមិនស្រួលគេបាញ់ងាប់។

|នាងថាទៅរំខានឬអត់?|ប៉ុន្មានម៉ាត់យ៉ាងខ្លីបោះជាសំណួរចេញពីមាត់របស់រាងក្រាស់ ហាក់ធ្វើឪ្យស្រីស្អាត អស់ពាក្យស្រដីបន្តបានត្រឹមឈរស្ងៀម។

|លោកទៅវិញពេលណា?|បានមួយសន្ទុះនាងក៏សួរទៅរាងក្រាស់ ដោយមិនហ៊ានមើលមុខនាយចំឡើយ។

|ទាក់ទងស្អីនឹងនាងដែរ? ជើងខ្ងុំជាប់ជាមួយជើងនាង?|សម្តីកំបុតៗហោះចេញពីមាត់រាងក្រាស់មកម្តងទៀត ចេះដឹងមេសរឿងគេសោះ គេចង់ទៅវិញពេលណាក៏បាន។

|សុំទោសៗ|នាងបានត្រឹមតែឪនក្បាលសុំទោស សុំតែឪកាសឪ្យគេនិយាយជាមួយខ្លួនស្រួលបួលម្តងណាក៏គ្មានដែរ នាយម្នាក់នេះហាក់ដូច មិនចុះចំណោមជាមួយស្រីប្រុសណាសោះ។

នាងឈ្មោះ Ynug Ahrem ( យ៉ុង អារីម) ជាកូនស្រីម្នាក់គត់របស់  CEO ក្រុមហ៊ុន Y-TT ជាក្រុមហ៊ុនលក់អចលនទ្រព្យដ៏ល្បីនឹងមានមុខមាត់មួយផងដែរនៅក្នុងសង្គម។ គេស្គាល់នាងថា ជាAngel ឬទេបធីតានោះឯង នាងស្អាត ឆ្លាតមានគ្រប់យ៉ាង លើកលែងតែម្យ៉ាងនោះគឺស្នេហា  នាងស្រឡាញ់គេម្នាក់ឯង ហើយមនុស្សដែរនាងស្រឡាញ់នោះ  Jungkook នេះឯង ។នាងស្រឡាញ់នឹងចង់មើលថែមនុស្សប្រុសម្នាក់នេះណាស់ នាងស្រឡាញ់គេជិត3ឆ្នាំមកហើយ តែមើលទៅរាងក្រាស់ ហាក់មិនខ្វល់ពីនាងសូម្បីបន្តិចសោះឡើយ សូម្បីតែនិយាយភាសាពិរោះស្តាប់ជាមួយនាង ។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now