ភាគ17 [ ធ្វើប្តី យ៉ាងមិចលោកចង់ធ្វើប្តីខ្ងុំដែរ?]

607 21 0
                                    

   វិមានចន⛲...
ពេលនេះរាងក្រាស់កំពុងតែឈរចរចារជាមួយ ឃ្យុងយូ ទាំងតឹងតែង ឯណាមជូននឹងជេហូប រួមទាំងកូនចៅមិនក្រោម10ជាងវិញ កាន់កាំភ្លើងជាប់ដៃគ្រប់គ្នា តែកូនចៅខាងពួកគេតិចជាងកូនចៅឃ្យុងយូឆ្ងាយណាស់ ព្រោះតែកូនចៅក្នុងវិមានចនមានអ្នកខ្លះក៏ស្លាប់ អ្នកខ្លះក៏ចាប់ចងអស់ ។

« មិនថាឯងចង់បានអ្វីទេ យើងនឹងឲ្យឯងទាំងអស់តែឯងត្រូវដោះលែងលោកប៉ាយើងរួមទាំងបងប្រុសរបស់យើង »ជុងហ្គុក ឈរតវ៉ានាយមិនចង់មានរឿងច្រើនឡើយរឹតតែមិនអាចឆេវឆាវ ព្រោះប៉ានឹងបងប្រុសនាយនៅក្នុងដៃរបស់សត្រូវ។

« បើចឹងក៏ដាក់កាំភ្លើងចុះឲ្យអស់ទៅ» ឃ្យុងយូញញឹមនិយាយទាំងមានអំណួត គេនឹងយកគ្រប់យ៉ាងដែរជាទ្រព្យសម្បត្តិរបស់នាយក្រាស់។

« ជុងហ្គុក ឯងគិតចុះចាញ់មេនឬ? បើបែបនោះមិនចប់ទៅហើយទេហ្អេស? »ណាមជូន មិនដាច់ចិត្តទម្លាក់កាំភ្លើងចោលឡើយ នាយក៏ងាកទៅសួរជុងហ្គុកដែរកំពុងប្រុងប្រៀបដាក់កាំភ្លើងចោលហើយនោះ ប្រសិនបើនាយធ្វើបែបនឹង តើនាយអាចរួចជីវិតដែរទេ?  គេគ្នាច្រើនហើយអាវុធគ្រប់ដៃទៀត

« បងជូន ខ្ញុំគ្មានជម្រើសទេ ប៉ានឹងបងប្រុសខ្ញុំនៅក្នុងដៃវា តើខ្ងុំអាចធ្វើអីបាន?  បើមានឪកាសបងនឹងបងជេហូបនាំគ្នារត់ចុះ ហើយផ្តាំប្រាប់ថេយ៉ុងផងថាខ្ងុំស្រឡាញ់គេ » នាយក្រាស់ និយាយតិចៗតបមកកាន់ណាមជូនវិញ កំឡុងពេលដែរគេកំពុងឪនសន្សឹមៗទម្លាប់កាំភ្លើងចុះ លើកដៃទាំង2ឡើងលើ ដើម្បីតែប៉ានឹងបងប្រុសគេហ៊ានលះបង់គ្រប់យ៉ាង ក្នុងចិត្តសោកសៅ មកគិតដល់ថេយ៉ុងមនុស្សជាទីស្រឡាញ់ ។

« ចាប់វា...»គ្រាន់តែជុងហ្គុក ណាមជូន ជេហូបនឹងកូនចៅឯទៀត ទម្លាក់កាំភ្លើងចអស់ហើយភ្លាម ឃ្យុងយូក៏បញ្ចារឪ្យកូនចៅនាយចាប់ចងពួកគេទាំងអស់ ក្នុងវិមាន

« លោកប៉ា! »ភ្លាមនោះនាយក្រាស់ក៏ក្រលេកឃើញប៉ារបស់គេ គឺលោកចន សភាពគាត់ទ្រត់ទ្រមព្រោះត្រូវកូនចៅឃ្យុងយូវាយដំ ឯជុងហ្គីលត្រូវគេចាប់ចងដូចគ្នា តែគេសន្លប់បាត់មាត់ឈឹង ឈាមហូរចេញ ពីក្បាល បែកមុខបែកមាត់ ខោអាវស្រោចដោយឈាម។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now