ភាគ14 [ បើមានមនុស្សរោគចិត្តមកចាប់រំលោភអូននោះ តើHyungគិតយ៉ាងមិចហ្អាស? 🤔]

695 24 0
                                    

  ☀️In The morning....🌅

...ព្រឹកថ្ងៃថ្មី រាងក្រាស់ងើបពីប្រលឹមនឹងរៀបចំអាហារពេលព្រឹកឪ្យរាងតូច អាហាររៀបចំយ៉ាងស្អាតនៅលើតុក្នុងផ្ទះបាយ រាងតូចដែរកំពុងតែចុះមកពីជាន់ខាងលើ ឃើយអាហារលើតុដែររៀបចំនៅក្នុងផ្ទះបាយហើយ ក៏ប្រញាប់សំដៅមករកតែមិនបានឃើញរាងក្រាស់Jungkookទេ...

« គួរឪ្យចង់ញាំណាស់  អេ៎...! ជុងHyung...ៗ» ថេយ៍ដើរជុំវិញតុអាហារសម្លឹងមើលអាហារនៅលើតុ ហើយក៏និយាយ ដោយបាត់វត្តមាននាយក្រាស់ ថេយ៍ក៏ស្រែកហៅនាយពេលផ្ទះ។

  « បងនៅទីនេះ...! អូនសម្លាញ់...»Jungkook ដើរចូលមកក្នុងផ្ទះវិញ រួមទាំងនិយាយព្រោះថាមុននេះនាយចេញទៅខាងក្រៅនិយាយទូរស័ព្ទជាមួយនឹងជំនិតនាយ

  « បងទើបមកពីណា? »ថេយ៍ធ្វើមុខស្អុយប៉ែ សម្លក់រាងក្រាស់សឹងជ្រុះគ្រាប់ភ្នែក

  « អា៎...! បងទៅក្រៅនិយាយទូរស័ព្ទ ជាមួយអាដិននឹងណា...»Jungkook ដើរមកអោបចង្កេះរាងតូចពីក្រោយ ដាក់ចង្ការលើស្មារាងតូច និយាយដោយសំឡេងស្រទន់ផ្អែម

  «អូនឃ្លានណាស់...!»ថេយ៍និយាយឡើង បួញមាត់ស្រួចឆ្លើម បែបខ្ចូតៗគួរឪ្យស្រឡាញ់។

  «ហ្ហឹសៗ...ជប៎! មោះ បើឃ្លានឆាប់ញាំទៅ...! »រាងក្រាស់សើចទាំងអស់សំណើច ហើយក៏ថើបមាត់ស្រួចរាងតូច នឹងនិយាយឡើងមក ។ រាងក្រាស់ទាញកៅអីឪ្យថេយ៍អង្គុយមុននឹងដាក់ខ្លួនអង្គុយតាមក្រោយដែរ ទើបដួសអាហារបញ្ចុករាងតូចទាំងស្នាមញញឹម។

  « Hyungញាំដែរទៅ...! បញ្ចុកអូនដល់ភ្លេចញាំខ្លួនឯងហើយណា »រាងតូចថេយ៉ុង រុញដៃរាងក្រាស់ដែរដួសអាហារបញ្ចុកខ្លួនចេញនឹងនិយាយធ្វើភ្នែកម៉ក់ៗដាក់នាយ

  «ទេ...! បងបញ្ចុកអូនសិន  អូនឆាប់ហាមាត់មក បងបញ្ចុក លឿនឡើង...!»

  « អូនឆ្អែតហើយ...!» ថេយ៍ក្រវីក្បាលញាប់ស្អេក មិនព្រមហាមាត់ឪ្យរាងក្រាស់បញ្ចុកបន្តទៀតឡើយ  រាងក្រាស់ក៏ងក់ក្បាលទម្លាក់ស្លាបព្រាចូលក្នុងចានវិញ ងាកមកសម្លឹងមុខរាងតូចដែរចិត្តលួចឆ្ងល់ មុខរាងតូចស្អុយប៉ែ ឡើងក្រញូវតែម្ដង។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now