EP6 [ Jiri Kill 💥]

897 39 1
                                    

...ក្រោយពីបាញ់អ្នកយាម4នាក់ ដេកស្អាតហើយក្នុងធ្លុកឈាមហើយ រាងក្រាស់ ក៏ប្រញាប់ស្ទុះចូលទៅខាងក្នុងផ្ទះ ត្រកូលហិុនភ្លាមៗមិនចាំយូរ តែក៏វ៉ាក់អើនឹងកាំភ្លើងមួយផ្ជុងក្បាលរបស់នាយពីក្រោយ ។

|ហ្ហឹសៗ... ឯងនេះ ចូលមករំដោះគូរដណ្តឹងឬ? មកម្នាក់ឯងចឹង គិតថាទៅរួចដែរមែនទេ សត្រូវសំណព្វចិត្ត!! |Jihey ផ្ជុកកាំភ្លើងនៅក្បាលជុងហ្គុកនិយាយ ទាំងហួសចិត្ត ជុងហ្គុកនេះចំជាលង់មែន មកជួយគូរដណ្តឹងបែរជាមកតែម្នាក់ឯង ដូចជាមកងាប់ទទេៗចឹង។

|ឯង!!! យកគេទៅទុកនៅឯណា? ឆាប់ដលែងគេភ្លាម អាចង្រៃ!!|Jungkook  ឈរស្ងៀមនិយាយទាំងឡើង ទាំងក្តៅចិត្តតែធ្វើអីមិនបានព្រោះកាំភ្លើងផ្ជុកនៅក្បាលគេនៅឡើយ។

|ស្អីគេ? ចូលមកផ្ទះយើងហើយ សម្តីឡូយទៀត ឯងនេះចំមែនហើយ អាល្ងង់!!..|Jihey ទម្លាក់កាំងភ្លើងចុះ ដើរទៅអង្គុយលើសាឡុង ដោយមិនភ្លេចឲ្យកូនចៅគេ ផ្ជុងក្បាលរាងក្រាស់ជំនួសគេឡើយ។

|អឹក!! ឆាប់ដោះលែងគេទៅ!! ឯងចង់បានអីយើងឪ្យទាំងអស់ ចង់សម្លាប់យើង ក៏សម្លាប់មកចុះ តែដោះលែងគេទៅ គេមិនដឹងអីទេ |រាងក្រាស់ត្រូវកូនចៅ Jihey ធាក់ឪ្យលុតជង្គង់ចុះនៅចំពោះមុខJihey។

|ចឹងហ្អេស? អាណាន់ ទៅនាំអាល្អិតនោះចុះមក|Jihey

|ចៅហ្វាយៗ!! រឿងធំហើយ!!...|បានបន្តិចកូនចៅរបស់Jiheyក៏ចុះមកវិញទាំងទឹកមុខភ័យៗស្លន់ៗ។

|វាស្អីឯង?|Jihey សួរទាំងឆ្ងល់

|គឺថា...គឺ / Hello!!! ហីយ៉ា អាកាសធាតុល្អណាស់|ភ្លាមនោះក៏មានស្រីស្អាតម្នាក់ចុះមកដែរ
ហើយថេយ៉ុងក៏ចុះមកនៅក្រោយខ្នងរបស់នាង នាងញញឹមទាំងសប្បាយចិត្ត តែសម្រាប់Jiheyនាងដូចជាមនុស្សរោគចិត្តម្នាក់ចឹង គ្រាន់តែឃើញនាងភ្លាម Jihey ស្ទុះក្រោកឈរទាំងញ័រខ្លួន គេចាប់ផ្តើមភ័យពេលដែរបានឃើញមុខនាង។

|ជី...ជីរី!!! |Jiheyពោលហៅឈ្មោះនាងទាំងញ័រមាត់ ភ័យឡើងញ័រខ្លួន មើលទៅនាងមានអំណាចណាស់ចំពោះគេ។

|យើងឆ្ងល់ឯងដែរ ជីហីុ? ការងារគរដូចភ្នំ តែឯងបែរជាមានពេលទំនេរ មកចាប់ក្មេងប្រុសគួរឲ្យស្រឡាញ់បែបនេះទៅវិញ ឯង ឯងពិតជាគម្បីនឹងស្រីស្អាតដូចយើងសោះ ដាក់កាំភ្លើងចុះឪ្យអស់ | ស្រីស្អាតនិយាយទៅកាន់ Jihey បែបលេងសើច តែធ្វើឪ្យJihey ញ័រទទ្រើក ហើយនាងក៏បញ្ជារឲ្យកូនចៅរបស់ ជីហុីដាកឮកាំភ្លើងចុះទាំងអស់។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now