ភាគ18 [ ប្រវត្តិយើងមិនល្អ មិនងាយនឹងមានអ្នកជឿទុកចិត្ត]

582 23 0
                                    


...1ខែក្រោយមក✨
ពេលវេលាដើរលឿនណាស់  មិនយូរប៉ុន្មានរឿងរ៉ាវដែរមិនល្អ ក៏ប្រែមកជាល្អវិញ ចំណែកឯពីធីមង្គលការរបស់ថេយ៉ុងនឹងជុងហ្គុក ក៏ប្រព្រឹត្តទៅរួចហើយដែរ ពេលនេះពួកគេរស់នៅជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធស្របច្បាប់ នៅក្នុងវិមានធំមួយផ្សេងទៀត ដែរលោកចន ប្រគល់ឪ្យអ្នកទាំង2ជាចំណងដៃ។
« ជុង ថ្ងៃនេះអូនសុំទៅក្រុមហ៊ុនដែរតើបានទេ?» ថេយ៉ុងអង្គុយនៅតុអារហារទល់មុខជុងហ្គុក ញាំបណ្តើរក៏និយាយបណ្តើរ
« អូនជាប្រពន្ធបង បើអូនចង់ទៅបងក៏មិនហ៊ានឃាត់ដែរ ចាំទៅជាមួយបង Ok? »ជុងហ្គុកញញឹមស្ញេញតបទៅអ្នកជាប្រពន្ធវិញ នាយស្រឡាញ់ថេយ៍ខ្លាំងណាស់ បែកមុខមួយថ្ងៃសឹងមិនបានឡើយ។

« តែបងទៅមុនអូនទៅ អូនចង់ទៅពេលថ្ងៃត្រង់វិញ នឹងបានយកអាហារឪ្យបងញាំុខ្លះ » ថេយ៉ុង

« បាទ ចឹងក៏បាន » នាយក្រាស់មិនហ៊ានបដិសេធក៏ឆ្លើយយល់ព្រម តាំងពីរៀបការមកនាយមិនដែរជំទាស់ចិត្តថេយ៍ទេ ព្រោះតែស្រលាញ់។ ក្រោយញាំអាហារជាមួយថេយ៍រួច នាយក៏ប្រញាប់ទៅក្រុមហ៊ុន ជាមួយរ៉េដិនដូចគ្នា។
...វិមានចន⛲
ក្នុងវិមានចនពេលនេះ លោកចនរស់នៅជាមួយជុងហ្គីលរាងស្ងាត់ដែរ ព្រោះតែជុងហ្គុករៀបការហើយក៏បែកទៅរស់នៅវិមានផ្សេង។

« លោកប៉ា! ខ្ញុំចង់រៀបការហើយ »ជុងហ្គីល អង្គុយលើសាឡុងជិតលោកចន និយាយឡើងញឹមៗ

« ហ្អាស! រៀបការ? ហើយនរណាជាកូនក្រមុំរបស់កូន? » លោកចន ភ្ញាក់ព្រើត ដែរឮកូនប្រុសច្បងគាត់និយាយបែបនេះ តើជុងហ្គីលនឹងរៀបការជាមួយនរណាបើគេមិនដែរនឹងទាក់ទងប៉ះពាល់ស្រីណាផង

« គឺ...គឺអារីមណា លោកប៉ា »ជុងហ្គីល

« អារីម? »លោកចនឮហើយ ចង់ឆ្ងល់បន្តិចដែរ រៀបការជាមួយអារីមយ៉ាងមិច បើពួកគេមិនដែរនិយាយ មិនដែរស្តីរកគ្នាផង

« អឹ...គឺ ពួកកូនទាក់ទងគ្នាហើយណាលោកប៉ា លោកប៉ា ចូលស្តីនាងឪ្យកូនផងតើបានទេ? »ជុងហ្គីល ពិតមេនហើយ តាំងពីមានរឿងថ្ងៃនោះគេបានចូលសម្រាកនៅមន្ទីពេទ្យ អារីមនាងក៏មកមើល សួរសុខទុកគេដូចគ្នា ក្នុងរយៈ ពេលដ៏ខ្លី ពួកគេទាំង2ក៏ជិតស្និតគ្នាប្លែក ហើយដល់ពេលដែរនាយចេញពីពេទ្យ នាយក៏សុំអារីមទាក់ទងគ្នា មុនដំបូងអារីមចង់បដិសេធ ព្រោះនាងរារែកចិត្ត ដោយសារតែចិត្តនាងក៏នៅមានជុងហ្គុក តែនាងក៏សាកទាក់ទងជាមួយជុងហ្គីលសិន រំលងបានកន្លះខែ នាងក៏ចាប់ចិត្តស្រឡាញ់ជុងហ្គីលវិញ ឯជុងហ្គុកក៏ត្រូវរៀបការជាមួយថេយ៉ុងដូចគ្នា

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now