ភាគ13 [មិនថាអតីតកាលអូនយ៉ាងណាក៏ដោយ បងនៅតែស្រលាញ់អូន😊💗]

735 33 0
                                    

...ការថើបចេះតែបន្ត រហូតដល់ព្រះអាទិត្យលិចបាត់ស្រមោល ជុងហ្គុកដកមាត់ចេញពីមាត់រាងតូចតិចៗ សម្លឹងមើលមុខម៉ត់រលោងរាងល្អិតមិនដាក់ភ្នែក កែវភ្នែកចែងចាំងភ្លឺថ្លារបស់រាងតូចសម្លឹងមើលមុខដ៏ស្រស់សង្ហារាងក្រាស់វិញមិនដាក់ភ្នែកដូចគ្នា។

|តើនៅសម្លឹងយូរទៀតដែរទេ Jungkook hyung? |បានមួយសន្ទុះក្រោយរាងតូចក៏ដាច់ចិត្ត ហាមាត់និយាយឡើង នេះនាយសម្លឹងមុខគេយូរដែរហើយ

  |អ្នកណាប្រើឪ្យមុខ អូនស្អាត បែបនេះទៅ..! មុខអូននេះ ទួសបងមើលដល់1មឺុនជាតិទៀតក៏មិនចេះធុញដែរ សឺត...!|Jungkook និយាយទាំងទឹកមុខច្រលើមសើចស្ញេញចេញធ្មេញទន្សាយ ហើយក៏ថើបថ្ពាល់ក្រពុំរាងតូចមួយខ្សឺតធំ ថ្ពាល់ក្រអូបទន់គួរឪ្យចង់ថើប ចង់ប៉ះ។

  |សម្តីព្រាន មិនគួរឲ្យជឿសោះ ឆឹស...|រាងល្អិតពេបមាត់ និយាយហើយក៏ងាកមុខទៅម្ខាង

  |ព្រាន? ព្រានព្រៃមែនទេ?|Jungkook ធ្វើមុខឡេឡឺ ចងចិញ្ចើមម្ខាងសួរបែបលេងសើចទៅរាងតូច

  |ហ៊ឹម? ហ្ហើយ...ឈប់និយាយ ជាមួយhyungឯងហើយ...!|រាងតូចងាកមករករាងក្រាស់ រួមទាំងចងចិញ្ចើមឆ្ងល់នឹងសម្តីរាងក្រាស់វិញ មុននឹងដកដង្ហើមធំហើយក៏ងើបដើរចេញពីរាងក្រាស់បាត់ បញ្ចេញអាការៈងក់ងរឡើង

  |ហ្ហា...ខឹងបងមេនទេ? សុំទោសៗ បងថាលេងទេ...ជប៎!! |Jungkook ស្ទុះងើបវឹង ដើរយ៉ាងលឿនដើម្បីឪ្យទាន់ដំណើរថេយ៍ ហើយក៏អោបចង្កេះថេយ៍ពីក្រោយ និយាយឡើងដោយសម្តីផ្អែម នឹងថើបកសខ្ចីរបស់ថេយ៍

  |មិនបានខឹង! hyungក៏មិនបាច់សុំទោស! លែងអូនទៅhyung អូនចង់ចូលទៅក្នុងផ្ទះមេឃងងឹតហើយ...|ថេយ៍ប្រលេសដៃដែររាងក្រាស់អោបគេនោះចេញ ទាំងមុខស្អុយប៉ែរ

  |មិនពិត! អូនខឹងបងច្បាស់ណាស់..! ហើយអូនក៏គេចមុខពីបង? បងសុំទោស មុននឹងបងនិយាយលេងទេ បងមិនមែនព្រាននារី ហើយក៏មិនមែនព្រានព្រៃដែរ តែបងព្រានស្មោះស្នេហ៍...!|Jungkook ប្រលែងពីរការអោប ហើយក៏បង្វែរថេយ៍ឲ្យបែរមុខមករកគេ នឹងឪនមុខទៅនិយាយជិតមុខថេយ៍ ញញឹមចេញមកយ៉ាងស្រស់សង្ហា បានឮពាក្យនេះបានឃើញដ្នាមញញឹមនេះហើយ ថេយ៍ទន់ចិត្តញញឹមខ្ចឹមចេញមក មុខរាងក្រាស់នេះសង្ហាណាស់ គេមិនលង់ស្រឡាញ់មិនបានពិតមែន។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now