EP7 [ នាំឈ្លោះតឹង កណ្តាលយប់]

939 40 0
                                    

....ដល់ពេលល្ងាច🌄

|ហ្ហឹម..!! ហ្ហើយ នេះ...នេះលោកធ្វើស្អីខ្ងុំ?|រាងតូចក្រហឹមដើមក ប្រាស់ខ្លួនបន្តិចមុននឹងបើកភ្នែកសន្សឹមៗ មានអារម្មណ៍ថាឆ្អៀតៗ ក្រលេកទៅក៏ឃើញដៃមួយគូរកំពុងតែអោបខ្លួនជាប់ ហើយដៃនេះជាដៃរាងក្រាស់ គេប្រញាប់រើចេញយ៉ាងរហ័សសួរទៅ រាងក្រាស់ទាំងរហ័ន។

|ស្អីគេ? យើងធ្វើអីឯង? ឯងរកនឹកខ្លួនឯងទៅ មុនពេលឯងគេងលក់ ឯងបានធ្វើអី? ឯងដេកក្នុងរង្វង់ដៃយើង ដេកដូចងាប់ចឹង!! |Jungkook  ងើបអង្គុយត្រង់ខ្លួន និយាយឡើងទាំងហួសចិត្ត ឆ្លៀតដៀលបន្តិចទៀតកុំឪ្យខាត។

|ហ្ហើយ...ហើយលោកមិនដាស់ខ្ងុំទៅ? នៅបណ្តោយឲ្យខ្ញុំគេងបែបនេះទៅវិញ|រាងតូចក៏នឹកឃើញ ហើយក៏ដក់ដង្ហើមធំ នឹងបន្ទោសរាងក្រាស់ដែរមិនដាស់គេ

|ខ្ចិលដាស់!! |2ម៉ាត់ចេញពីមាត់រាងក្រាស់យ៉ាងខ្លី មុននឹងងើបដើរទៅបន្ទប់ទឹកបាត់។ រាងតូចតាមមើលដំណើររបស់គេពីក្រោយ យកដៃញីសក់ទាំងអារម្មណ៍ខ្មាស់អៀន។

|សួស្តី!! អ្នកប្រុសថេយ៍មែនទេ? |ស្រីស្អាតម្នាក់ដើរចូលមករករាងតូច ដែរអង្គុយលើសាឡុង និយាយយ៉ាងរុំទុំទៅគេទាំងញញឹមខ្ចឹម។

|អរ៎...បាទ អ្នកនាងអារីម មករកអ្វីដែរ?|រាងតូច ងើបឈរឡើង សួរទៅស្រីស្អាតរូបស្រស់អារីមយ៉ាងគួរសមវិញ។

|មករកអាពួកចូលចិត្តដណ្ដើមរបស់គេនឹងណា!.. អស៎ច្រឡំ ខ្ញុំមករកទិញផ្កាណាចាស៎!!|Ahrem

|អស៎ បាទ ចាំខ្ញុំរៀបចំឪ្យ ត្រូវការផ្កាប្រភេទអីដែរ?|Teahyung ដឹងច្បាស់ណាស់ថានាងចង់និយាយពីអ្វីតែគេ មិនប្រកាន់ស្រីចរឹកទាចឹងទេ ។

|ខ្ញុំចង់បានអាផ្កាណាដែរផ្អែមល្ហែម រ៉ូមេនទិច ហើយមើលទៅទាក់ទាញខ្លាំង|Ahrem រៀបរាប់

|បើចឹងចាំបន្តិច ចាំខ្ងុំរៀបចំឪ្យ |Teahyung ញញឹមបន្ដិច ហើយក៏ដើរទៅរើសផ្កា នឹងរៀបចំយ៉ាងស្អាតឪ្យអារីម

|ជុងហ្គុក!! ហីយ៉ា...មិចក៏បងនៅទីនេះ? អូននឹកបងណាស់ ហិហិ|Jungkook ចេញពីបន្ទប់ទឹកមកវិញ ហើយពេលនោះAhrem ក៏បានឃើញ នាងរត់ទៅអោបគេយ៉ាងណែនថែមទាំងនិយាយពាក្យអូនបងទៀត ទាំងដែរពួកគេមិនត្រូវជាអ្វីនឹងគ្នាសោះ។ Jungkook ធ្វើមុខឡេឡឺមិនខ្យល់អី សម្លឹងមើលថេយ៉ុង ដែរកំពុងតែឈរមើលមកខ្លួនធ្លឹងឆ្កឹង។

💥បង្កចិត្តស្អប់ បង្កប់ចិត្តស្នេហ៍❤️ ចប់✅Where stories live. Discover now