___ Enjoy Reading ja ! 🥰.......ត
ក្រោយពេលភីតចេញទៅ វេកាសចេញមកតាមមិនទាន់ឡេីយ មិនដឹងថាបាត់ទៅណាលឿនយ៉ាងនេះ ។ វេកាសបានឈប់ត្រឹមកន្លែងបុគ្គលិកធ្វេីការ នាយឈរច្រ័តចង្កេះសងខាង ក្រឡេកមេីលឆ្វេងស្ដំា មិនដឹងថាគួរទៅរកភីតតាមផ្លូវណាមុន តែសុខៗក៏ជ្រួញចិញ្ចេីមឡេីងមក ។
«ហេតុអី ត្រូវទៅតាមគេ ? ឆ្គួតទេដឹងយេីងនេះ ! ក្រែងចង់ឱ្យគេចេញឱ្យឆ្ងាយមិនចឹង ហេតុអីរត់មកតាមនៀក »
វេកាសរអ៊ូជ្រួលច្របល់នឹងខ្លួនឯងបានបន្តិច នាយក៏ងាកមកគំាង
ទម្លាក់ ចិញ្ចេីមស្មេីវិញ រួចធ្វេីមុខមំាសម្លឹងមុខបុគ្គលិកស្រីក្បែរនោះដែលកំពុងតែសម្លឹងមកនាយបែបឆ្ងល់«ហឹក ! លោក ! លោកប្រធានសម្លឹងរកអ្នកណាដែរចា ? »
«មិនមែនជារឿងរបស់អ្នកនាងទេ ខ្ញុំមិនបានសួរ ចឹងកុំមកសួរខ្ញុំ »
បុគ្គលិកស្រីលឺចៅហ្វាយតបមកបែបនឹងអន់ចង់តែម្ដង រួចក៏បែរមុខឈ្ងោកធ្វេីការវិញទំាងរអៀសខ្លួន រឿងនេះជាធម្មតាទៅហេីយ ចរឹកប្រធានម្នាក់នេះតែចឹងឯង ។«អរចំាបានហេីយ ! ...» វេកាសគិតមួយសន្ទុះទៀតក៏នឹកឃេីញអ្វីម្យ៉ាង នាយក៏ប្រយ៉ាប់ដេីរចេញទៅយ៉ាងលឿន ចុចចូលជណ្ដេីរយន្ដរួចក៏ចុចឡេីងទៅជាន់លេីបង្អស់នៃអាគារក្រុមហ៊ុន ជាន់ទៅ 15 ដែលជាជាន់គ្មានអ្វីទេ វាលក្ដៅហែង ។
«នេះមិនឃេីញទេ ! តាមដែលចំាទម្លាប់របស់គេ កាលនៅក្មេងឱ្យតែអន់ចិត្តរឿងអី គឺចូលចិត្តឡេីងទៅកន្លែងខ្ពស់ៗនិងស្ងាត់សង្ងំយំម្នាក់ឯង »
វេកាសបានឡេីងមកដល់លេីអាគារឈរគិតក្នុងចិត្តម្នាក់ឯង ទំាងដែលក្រឡេកមេីលមិនទាន់គ្រប់ជ្រុលនៅឡេីយទេ រហូតដល់ដេីរទៅមុខនៃជ្រុងម្ខាងទៀតទេីបឃេីញ ភីតកំពុងឈរច្រ័តបង្កាន់អាគារដែលមានកម្ពស់ត្រឹមទ្រូង ឱនមុខគេងលេីដៃមេីលទៅដូចកំសត់ណាស់វេកាស ឃេីញហេីយក៏លេចស្នាមញញឹមបន្តិចមុននឹងឈានជេីងដេីរទៅ តែនាយក៏ឈប់វិញ នៅពេលដែល ....«( 🎼ថ្ងៃនេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិអេីយ ! ! ប្រាប់អ្នកឯទៀតកុំឱ្យដូចខ្ញុំ មែនស្នេហាផ្អែមជាងទឹកឃ្មុំ តែស្នេហាអាចឱ្យយេីងយំ យំមិនបាត់ ! អស់មួយជីវិត ...!! 🎼 )ហុឹក !ហុឹក ! ឈឺចាប់ណាស់វេីយ !! អៃចង្រៃ អៃល្ងង់ គេមិនស្រលាញ់ឯងទេ ហេីយគេធ្វេីបាបចិត្តប៉ុណ្ណឹងហេីយ នៅទ្រំាធ្វេីអីទៀត អាហាា !! »
ភីតច្រៀងមួយឃ្លាចុងក្រោយ នៃជេីងមេឃពណ៌ខ្មៅរបស់លោកស្រី ប៉ែនរ៉ន់ យ៉ាងអណ្ដឺតអណ្ដក់ ស្រែកយំអស់ខ្យល់ពីពោះភាយតាមខ្យល់អាកាស ហេីយក៏ជ្រៀតចូលត្រចៀករបស់អ្នកឈរស្ដាប់នៅខាងក្រោយដូចគ្នា មេីលទៅគួរឱ្យអាណិតបន្តិច គួរឱ្យអស់សំណេីចបន្តិច ។