___ Enjoy Reading ja ! 🥰......ត
ពេលដែល ភីត ដេីរចេញមកដល់បន្ទប់ធំធ្វេីការរួមរបស់បុគ្គលិក នាយតូចយេីងកាន់អំបោសស្លាបមាន់គោះរនំាងខណ្ឌតុធ្វេីការ គ្រប់គ្នាបានក្រឡេកមេីលមកកាន់ ភីត ។
«គ្រប់គ្នា ! មេីលមកនេះ ខ្ញុំ ភីត ជាបុគ្គលិកហាត់ការងារថ្មីនៅក្រុមហ៊ុននេះ មានរឿងចង់សួរថា គ្រប់គ្នាស្គាល់ ចំាង សុឺឈិ ដែរទេ? »
«ស្គាល់ ហេីយយ៉ាងម៉េច ? » បុគ្គលិកទំាងអស់តបទៅភីត ។
«ល្អ ! ខ្ញុំនឹងអាចក្លាយជាអនាគតប្រពន្ធប្រធានក្រុមហ៊ុននៅទីនេះ ត្បិតពេលនេះខ្ញុំនៅតាមញ៉ែចៅហ្វាយនៅឡេីយ តែថ្ងៃខាងមុខពួកយេីងរៀបការច្បាស់ណាស់ តែយ៉ាងណាក៏ខ្ញុំត្រូវការអ្នកទំាងអស់គ្នាជួយខ្ញុំដែរ បេីជោគជ័យ ខ្ញុំនឹងដំឡេីងប្រាក់ខែឱ្យគ្រប់គ្នាតែម្ដង »
ភីតនិយាយដោយផ្អែកដៃលេីរនាំងខណ្ឌតុអង្អែលចង្ការខ្លួនឯងនិយាយដោយភាពជឿជាក់ តែបុគ្គលិកដែលអង្គុយក្បែរភីត ក៏បានសួរឡេីង ។«តែលោកប្រធានដូចជាមានសង្សារហេីយតេី លោក អឺ! » នាយតេ ជាបុគ្គលិកប្រុសសង្ហាប្រចំាក្រុមហ៊ុន ។ក្រោយនាយតេនិយាយ ភីតរាងស្រឡំាងកំាងនឹងរឿងពួកគេថាវេកាសមានសង្សារបន្តិច តែក៏រៀបរឹកមកវិញ នាយតូចអាចគិតថាពួកគេចង់សម្ដៅលេីសាន់នីមិនខាន <ច្បាស់ណាស់ព្រោះពីបឋមរហូតដល់អាលូវ នាងក្មេងស្រីម្នាក់នេះតំាងខ្លួនជាសង្សាររបស់វេកាសរហូត ពិតជាមិនកែចរឹកមែននាងនេះ > ភីតគិតក្នុងចិត្តទេីបបន្តសម្ដី
«ត្រូវហេីយភ្លេចទៅ ខ្ញុំឈ្មោះ ភីតភេទចាណាក់ ឆៃសាផុនរ៉ាត់ គ្រប់គ្នាហៅខ្ញុំភីតចុះ ហេីយយ៉ាងម៉េចទៀត ?
« គឺថា ភីតឯងជាអ្នកសម្អាតអនាម័យនឹង គិតថាអាចយកលោកប្រធានបានមែនទេ ស្រមៃខ្ពស់ពេកទេដឹង ? »
«ត្រូវហេីយៗៗ ...» បុគ្គលិកក្បែរនោះផ្សេងទៀតបន្ទោរមកដូចគ្នាៗ តែភីតធ្វេីធម្មតា បង្ហាញនូវទឹកមុខជឿជាក់ដដែរ ។
«ខ្ញុំជាអ្នកអនាម័យបណ្ដោះអាស្ននប៉ុណ្ណោះ មិនយូរខ្ញុំក៏ឡេីងដំណែងហេីយ នេះជាការសាកសល្បងប៉ុណ្ណោះ ហេីយរឿងនាងសត្វស្វាសាន់នី នាងគ្រាន់ជាប្អូនស្រីលោកវេកាសនោះទេ គ្រប់គ្នាឈប់យល់ច្រឡំហេីយនៅខាងខ្ញុំទៅ កុំឱ្យស្ដាយក្រោយនៅពេលខាងមុខ »