___ Enjoy Reading ja ! 🥰.........ត
#តារាច័ន្ទសាន់នី
បន្ទាប់ពីចប់ម៉ោងថត តារាច័ន្ទមិនបានត្រឡប់ទៅខុនខូរឡេីយនាងកំហូចគឺតាមជួយការងារសាន់នី រហូតដល់ល្ចាចព្រះអាទិត្យចាប់ផ្ដេីមលិចទេីបនំាគ្នាចេញពីក្រុមហ៊ុនទៅញំាអាហារនៅភោជនីដ្ឋានមួយកន្លែង ជាហាងអាហារបែបជប៉ុន ។
«យ៉ាងម៉េចឆ្មាតូច ? នំាមកញំាត្រីសាម៉ុនដែលចូលចិត្តហេីយ ល្មមឈប់ងទៅ មុខក្រម៉ូវតំាងពីព្រឹកដាក់យេីងរហូតមកហេីយណា »
«...»តារាច័ន្ទខំនិយាយទៅកាន់អ្នកទល់មុខកំពុងតែញំាត្រីសាម៉ុនយ៉ាងឆ្ងាញ់មិនខ្វល់ពីសម្ដីនាងនិយាយឡេីយ ។«សាន់នី ! លឺខ្ញុំនិយាយអត់ ? ខឹងគ្នាអីដល់ថ្នាក់នឹង យេីងតាមលួងនាងតំាងពីថ្ងៃមក ដាច់ចិត្តមិននិយាយរកយេីងមួយម៉ាត់សោះហ៌ អន់ចិត្ត ! »
សាន់នីគ្រាន់លឺតារាច័ន្ទនិយាយថាអន់ចិត្ត ក៏ដៀងភ្នែកសម្លក់ ។«ហុឹស ! ធ្វេីអីក៏ដឹងខ្លួនឯងហេីយ នៅមកអន់ចិត្តស្អីឯងទៀត ? »
«សាន់នី ! ចុះបេីធ្វេីប្រងេីយៗដាក់យេីងធ្វេីអី យេីងតឹងទ្រូងនៅអត់សុខ សុំឱប សុំថេីបរុញ ហេីយគេចពីយេីងរហូត »«ហ្ហេីយ ! ឱ្យដឹង លេីកក្រោយកុំមកខ្លំាងមួយយេីងនៅមុខគេដូចព្រឹកមិញទៀត »
«ឈប់ហេីយ លែងធ្វេីចឹងក៏បាន តែឈប់ងនឹងយេីងទៅ ញញឹមដាក់យេីងតិចមក »
«អត់! »
«អេ ? »
«យេីងកំពុងតែឃ្លាន កុំរញ៉ែរញ៉ៃ រំខាន ! »
សាន់នីនិយាយហេីយក៏ចាប់ត្រីសាម៉ុនញំាពេញៗមាត់ឡេីងគួរឱ្យស្រលាញ់ តារាច័ន្ទឃេីញបែបនេះ គិតតែពីញញឹមផ្អែមសម្លឹងមុខគេមិនឈប់ ។«នាងច័ន្ទ ! »
«ហឹម ! »
«យេីងសួរឯងតាមត្រង់ នេះឯងស្រលាញ់បងភីតពិតឬអត់ ? ម៉េចមិនឃេីញឯងខ្វាយខ្វល់សោះចឹង ? »
សាន់នីសួរដោយនិយាយមិនច្បាស់មាត់សួរ តែដៃនៅចាប់ត្រីសាម៉ុនជ្រលក់ទឹកត្រីសាមិញំាមិនឈប់ តែតារាច័ន្ទលឺហេីយ ក៏ដកដង្ហេីមធំទេីបឱនច្រ័តតុតបទៅសាន់នី