ភាគ 13 🖤💙

260 28 10
                                    


___ Enjoy Reading ja ! 🥰

.....ត

    ថ្ងៃថ្មីឈានមកដល់នាវេលាព្រឹកប្រលឹម ពន្លឺពណ៌ទឹកក្រូចនៃព្រះអាទិត្យដែលរៀបរះបង្ហាញរាង បានជះចែងពន្លឺចូលមកក្នុងបន្ទប់ម្ដងបន្តិចៗ ធ្វេីឱ្យវេកាសភ្ញាក់បេីកភ្នែកមកទំាងស្រវំាងយ៉ាងយូរទម្រាំសំាភ្នែកនឹងពន្លឺបាន ។ វេកាសចាប់ទទួលបានអារម្មណ៍ចុកស្មាខាងឆ្វេងឡេីងរឹងសាច់ដុំអស់ហេីយ តែមិនហ៊ានកក្រេីកខ្លំាងទេ ព្រោះហេតុដែលចុកគឺមកពីមានកូនឆ្មាតូចមហាទម្ងន់ កំពុងគេងលក់យ៉ាងស្រួលកេីយទ្រូងស្មាខាងឆ្វេងរបស់នាយ ។ វេកាសលេចស្នាមញញឹមឡេីងមករួចដោះខ្លួនពីការគេងកេីយថ្នមៗឱ្យភីតមកគេងកេីយលេីខ្នេីយវិញ ។

«ក្មេងកំហូច ឱបស្អិតណាស់ ! ស្អឺប៎ ! ...» វេកាសលេីកម្រាមចង្អុលទៅអូញលេីចុងច្រមុះស្រួចរបស់ភីតដោយភាពខ្នក់ខ្នាញ់ រួចក៏ទម្លាក់ស្នាមថេីបលេីថ្ងាល់ មុននឹងងេីបទៅមុជទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ដេីម្បីរៀបចំទៅធ្វេីការ ទម្លាប់នាយគឺត្រូវទៅក្រុមហ៊ុនឱ្យទាន់មុនម៉ោង 8 រាល់ថ្ងៃ ។

«...» វេកាសស្លៀកពាក់ខោនិងអាវនៅមុខកញ្ចាក់ដាក់ឡាវដែលជាអាវសុឺមីពណ៌ស ហេីយពាក់ខ្សែក្រវ៉ាត់កខ្មៅ និងពាក់អាវធំពីក្រៅពណ៌ខ្មៅក្រឹបបន្ថែមផងដែរ ។ វេកាសស្លៀកពាក់បណ្ដេីរក្រឡេកមេីលអ្នកគេងលេីគ្រែតាមកញ្ចក់បណ្ដេីរ ស្នាមញញឹមសង្ហាគឺមានលេីផ្ទៃមុខរបស់នាយជាប់តំាងតែពីភ្ញាក់មកម្លែះ ហាក់មានក្ដីសុខដូចមិនធ្លាប់មានពីមុនមកចឹង។

«...» រៀបចំខ្លួនរួចរាល់វេកាសក៏ដេីរទៅអង្គុយលេីគ្រែ ក្បែរភីតដែលកំពុងតែនៅគេងមិនព្រមភ្ញាក់សោះ ។

« ភីត ! នេះអូនមិនទៅធ្វេីការទេ ? ម៉ោង 7 ហេីយ ឆាប់ងេីបឡេីងទៅមុជទឹករៀបចំខ្លួន នឹងបានទៅញំាអាហារពេលព្រឹកមុននឹងចូលក្រុមហ៊ុន»

«ហ្ហឹម ! ...»  ភីតលឺវេកាសហៅ តែទាញភួយមកគ្រោបក្បាលជិត ។

«ចឹងបងទៅហេីយចឹង ! ...» វេកាសងេីបដេីរចេញទៅ

«...បង ! នេះទៅចោលអូនហ៌ ! » ភីតលឺសម្រឹបជេីរវេកាសដេីរចេញ ទេីបប្រឹងងេីបខ្លួនមកឆ្ងក់ រំអួយដាក់វេកាសទំាងភ្នែកបេីកមកមិនទាន់អស់ ។ វេកាសងាកមកឃេីញក៏អស់សំណេីចក្រវីក្បាលតិចៗរួចដេីរទៅក្បែរភីតជាថ្មី នាយតូចយេីងសសៀរមកឱបកេីយក្បាលផ្ទប់នឹងពោះរបស់វេកាស សង្ងំដូចមិនចង់ចុះពីគ្រែទេ វេកាសអង្អែលក្បាលកូនឆ្មាតិចៗ ។

30 ថ្ងៃតាមឆក់បេះដូងកូនមហាសេដ្ឋី VPWhere stories live. Discover now