ភាគ 4🖤💙

169 36 14
                                    


___ Enjoy Reading ja ! 🥰

ភាគមុន
.....
«អរុណសួស្ដីអូនសម្លាញ់ ! ប្ដីឆុងកាហ្វេពេលព្រឹកមកឱ្យបាទ ! »
ពែងកាហ្វេក្ដៅហ៊ុយផ្សែងតិចៗ ភីត បានលេីកមកដាក់លេីតុចំហៀងខាងស្ដំាដៃ វេកាស ក្លិនឆ្ងុយដល់ច្រមុះកំលោះ CEO ទាញអារម្មណ៍ឱ្យនាយដៀងក្រខ្សែភ្នែកពីកុំព្យូទ័រសម្លឹងទៅមេីល តែក្នុងចិត្តហាក់ឃ្នក់ខ្នាញ់នឹងពាក្យសម្ដីម្ចាស់កាហ្វេជាខ្លំាង នាយសម្លឹងទៅកាន់ ភីតយ៉ាងកំណាច បេីសឹងងេីបចាប់ទះមាត់បាននឹងទះភ្លាមតែម្ដង ។
«អ្នកណាអូនសម្លាញ់របស់ឯង ? នេះចូលធ្វេីការថ្ងៃដំបូង ឯងប្រហេីនណាស់ »
«ក៏បងស្រលាញ់អូននោះអី ? ធ្វេីជាប្រពន្ធបងទៅអូនឆី ! »
«បានហេីយ ឈប់លេងសេីច យេីងមិនមែនមិត្តលេងសេីចរបស់ឯង»
«មិនបានលេងសេីចតែ ធ្វេីពិត »
ភីត ដេីរមកជិតអង្គុយលេីតុចំហៀងវេកាខ បន្តិចបែរមុខទៅនាយហេីយឱនមុខយឺតៗទៅកៀកនឹង វេកាស ។ ភ្នែកសម្លឹងចំភ្នែក ម្ខាងញញឹមញ៉ោះលេង ម្ខាងរក្សាមុខកាចមិនចុះញ៉ាមនឹងការញ៉ោះនោះទេ រងចំាមេីលថា ភីត នឹងហ៊ានឱ្យលេីសលួសលេីខ្លួនឬអត់ ។
«...» ដោយឱនមកកៀកច្រមុះប៉ះច្រមុះ ភីត ក៏បញ្ឈប់សកម្មភាពបន្តិច រួចក៏លេចស្នាមញញឹមច្រឡឺមឡេីងមកហេីយក៏

...ជុប

«...» ភីត បានទម្លាក់ស្នាមថេីបដំបូងរបស់ខ្លួនឱ្យ វេកាស មនុស្សដែលខ្លួនស្រលាញ់ខ្លំាងបំផុតជោគជ័យហេីយ នាយតូចបិតភ្នែកផ្ដល់ស្នាមថេីបយ៉ាងផ្អែមល្អែម តែវេកាស ទៅវិញទេ បេីកភ្នែកធំៗ មិននឹកស្មានឡេីយថា ភីត ហ៊ានដល់ថ្នាក់នេះ តែអត់មានរេីឬគេចខ្លួនទេណា គឺនៅសង្ងំ ព្រោះច្រមុះកំពុងតែទទួលបានក្លិនកាយរបស់ភីត ក្រអូបផ្អែម ហេីយពិសេសទៅទៀតនោះ បបូរមាត់នាយបានប៉ះនូវបបូរមាត់ដែលទន់ល្មេីយ ហាកទាញអារម្មណ៍នាយមិនចង់ដកមាត់គេចពីការថេីបនោះឡេីយ ផែនដីអេីយឈប់វិលត្រឹននេះបានទេ ចង់ឱ្យថេីបចឹងឱ្យបានយូរ ៗ ។

តុតុ ប្រាវ !!

«...» សម្លេងគោះទ្វាបន្លឺឡេីង ទំាងពីអ្នកប្រយ៉ាប់គេចចេញពីគ្នាដៃភីត បានក្រវាសប៉ះឯកសារលេីតុធ្លាក់ប្រាវ តែមិនទាន់ចុះរេីឡេីងមកទេ គឺរៀបខ្លួនសម្ដែងធ្វេីជាធម្មតាៗសិន តែទឹកមុខអៀនក្រហមរាងៗខ្លួន ។

30 ថ្ងៃតាមឆក់បេះដូងកូនមហាសេដ្ឋី VPWhere stories live. Discover now