ភាគ 9 GL NC 💞

206 24 35
                                    

.......ត

ភាគ9 GL

.....

យប់ងងឹតក៏ឈានចូលមកដល់ ម៉ោងប្រហែល 10 ហេីយ តារាច័ន្ទនិងសាន់នី ទេីបតែញំាបាយ និងមុជទឹកហេីយ ។ ទំាងពីរនាក់អង្គុយនិយាយគ្នានូវផែនការណ៍របស់ពួកគេខ្លះៗ រួចទេីបនំាគ្នាគេង ។

«នេះឯងធ្វេីអីនាងនី ? »
តារាច័ន្ទសួរទំាងឃេីញនឹងភ្នែកហេីយថាសាន់នីកំពុងយកខ្នេីយឱបមកឃំាងចំកណ្ដាលគ្រែ ។

«ឯងខ្វាក់ភ្នែកឬយ៉ាងម៉ែច នៅមកសួរទៀត ? »
«អឺ យេីងមិនរំលោភឯងទេកុំភ័យ យេីងជាមនុស្សមិនចូលចិត្តបង្ខំអ្នកណាទេបេីគេមិនព្រម »

«នេះ ? ឯងនិយាយ ដូចជាឯងធ្លាប់ »
«ហុឹស ! ប្រាប់ឯងត្រង់ចុះ យេីងប្រុសក៏បាន ស្រីក៏អូខេ ពិសេសស្រីៗគួរឱ្យស្រលាញ់ដូចឯង យេីងរឹតតែចូលចិត្ត»

«អុី ! ! ស្មោគគ្រោកណាស់ ចេញឱ្យឆ្ងាយពីយេីងភ្លាមនាងច័ន្ទ ! »

«ស្មោគគ្រោក ? ប្រយ័ត្នទៅ បានម្ដងតិចញ៉ាមទៅឯង ...ស្រួលណាស់ណា » តារាច័ន្ទនិយាយដោយឱនមុខទៅក្បែរសាន់នី ហេីយញាក់ចិញ្ចេីឌឺទៀតផង ។

«បានហេីយដេកទៅ យេីងងងុយ »
សាន់នីប្រាស់ខ្លួនគេងបែរខ្នងគេចពីតារាច័ន្ទ នេះដូចជាអៀនខុសប្លែកពីធម្មតា មិនមែនមានចិត្តលេីតារាច័ន្ទដែលណាហី ?

«ហុឹស ! គង់មានថ្ងៃជារបស់យេីងទេឯង » តារាច័ន្ទញញឹម រួចក៏ប្រាស់ខ្លួនគេងដែលទៅ

«សាន់នី ! »
«ម៉េច ? »
«ឯង បិតភ្លេីងផង »
«អឺ ដឹងហេីយ » ក្រឹប ! ទោះជាភ្លេីងបន្ទប់រលត់ តែនៅភ្លេីងរាត្រីដែលនៅបំផ្លឺច្បាស់ អាចឱ្យតារាច័ន្ទសម្លឹងមេីលសាន់នីពីក្រោយឃេីញ នាងក៏មិនយល់ពីខ្លួនឯងនៅពេលនេះ បេះដូងនាងលោតញាប់ខ្លំាងណាស់ នាងមិនដែលបែបនេះពីមុនមកឡេីយ ទោះពេលនៅក្បែរភីតបេះដូងនាងមិនលោតខ្លំាងចឹងទេ ។
«សាន់នី ! »
«អេ ! »
«ហៅលេង ហាសៗ » តារាច័ន្ទសេីចទំាងមិនសម នាងដូចជាអៀនមិនហ៊ានសុំតាមត្រង់ឡេីយ នាងខ្លាចសាន់នីខឹងនឹងនាង ។
«រំខានណាស់ឯង ! »
«សាន់នី ! »
«ណែ ហៅៗទារបៅមែនឯងនេះ » សាន់នីបែរមុខមកនិយាយធ្វេីមាត់ពេបដាក់នាងកំហូច ។តារាច័ន្ទក៏ញញឹមងេីបមកច្រត់ក្បាលសម្លឹងទៅសាន់នីយ៉ាងស្រទន់ ។
«ចុះឱ្យអត់ចុះ ? » តារាច័ន្ទ
«...» ទំាងពីនាក់ស្ងាត់ស្ងៀមរាងខ្លួនសម្លឹងមុខគ្នាយ៉ាងស្រទន់ មិនយូរបបូរមាត់ទំាងពីរក៏បានមកប៉ះគ្នា ។

30 ថ្ងៃតាមឆក់បេះដូងកូនមហាសេដ្ឋី VPWhere stories live. Discover now