ភាគ 3 🖤💙

227 42 9
                                    



___ Enjoy Reading ja ! 🥰

__________________

នៅពេលដែល វេកាសបានចេញទៅទិញបបរត្រីឱ្យភីតញំានាយបានត្រឡប់មកវិញ ហេីយក៏ផ្អាក់ដំណេីរនៅមុខបន្ទប់ភ្លាមៗ ហេីយផ្ទៀងត្រចៀកទៅអែបនឹងទ្វា ព្រោះខាងក្នុងបន្ទប់នាយកំពុងតែលឺ ភីតនិយាយទូរស័ព្ទជាមួយអ្នកណាមិនដឹង យំផង អង្វរផង ប្រៀបដូចកូនក្មេង5 ឆ្នំាដែលកំពុងងងក់ចឹង ។

«ប៉ាណា ! ហុឹក ! កូនសុំពេលថែម កន្លះខែទៀតមក នេះគ្រាន់ដេកពេទ្យទម្រំាជា ក៏ខាតពេល 7 8 ថ្ងៃទៅហេីយ នេះតាមរកប្ដីណាប៉ា មែនតាមរកស្ពៃក្នុងផ្សារហេ ណា ណា ? »

«ប៉ាថា នូ គឺនូ ហេីយ បានហេីយប៉ារវល់ » តឹតៗ សំលេងទូរស័ព្ទត្រូវបានបិត

«ប៉ា ..!ប៉ា !ប៉ា ? ហូយយ! អាហាា ~~ធ្វេីយ៉ាងម៉េចល្អទៅ ប៉ាចិត្តអាក្រក់ ហុឹក ៗ អូយឈឺមុខរបួស សុឺត ! »
ភីតយកដៃខ្ទប់ត្រង់មុខរបួសដែលទេីបវះកាត់យកគ្រាប់ចេញហេីយ ព្រោះតែស្រែកយំ រអ៊ូធាក់ជេីង ដោយអារម្មណ៍តានតឹងពេក នេះបេីអាចស្រែកឱ្យបែកពេទ្យបាន នាយតូចស្រែកមិនខាន 30 ថ្ងៃ ដេីម្បីតាមស្រលាញ់គេឱ្យបាន ក៏ត្រូវមកដេកពេទ្យក្នុងថ្ងៃទី 1 ហេីយមកត្រូវខាតពេល 7 8 ថ្ងៃ ព្រោះថាពេទ្យឱ្យដេកព្យាយាលបាលរបួសដែលទេីបវះកាត់ឱ្យជាសិន ទេវតាដេកលក់កាលភ្ញាក់ មកជួយភីតផង !!! ។

«នេះ 7 8 ថ្ងៃយេីងគ្មានអ្នកណាមកមេីលថែទេ ម៉ាក់រវល់ទៅប៉ារីស ប៉ារវល់ក្នុងរោងចក្រ សាច់ញាត្តិផ្សេងទៀតមិនសូវស្និតនេះពឹងអ្នកណា ? បេីឱ្យតារាច័ន្ទមក ក៏មិនកេីតនាងតូចនឹងតោងស្អិតសឹងអី យេីងធុញថប់ណាស់ ខ្លួនទីពឹងខ្លួនហេីយខ្ញុំ ហុឹកៗ »

តុតុ ! រអ៊ូរាងច្រេីនដែល សំលេងគំាងទ្វាបន្លឺឡេីង ភីតភ្ញាក់ព្រឺត រួចក៏រៀបខ្លួនប្រាស់ខ្លួនគេងយឺតៗ ។

«ចូលមក ! »
វេកាសបានដេីរចូលមក នំាមកនៅក្លិនបបរត្រីឆ្ងុយពេញបន្ទប់ អ្នកខ្លះដៀងភ្នែកតាមសម្លឹងមេីលទៅកាន់ដៃដែលនាយកាន់ថង់បបរ តាមងេីយហិតស្រង់ក្លិនហេីបក្បាលពីខ្នេីយតែម្ដង ។

«ដឹងថាឯងឃ្លាន ចំាបន្តិចសិនទៅ យេីងរៀបដាក់ចានឱ្យ »
វេកាសនិយាយដោយរៀបចាក់បបរចូលចានយ៉ាងប្រុងប្រយ័ត្នរៀបរយបំផុត ឯមេីលទៅអ្នកលេីគ្រែ កំពុងសម្លឹងគេដោយក្រខ្សែភ្នែកស្រទន់ ញញឹមឱ្យខ្ចិបផ្កាកំពីងពួយមងហ៎ា ។

30 ថ្ងៃតាមឆក់បេះដូងកូនមហាសេដ្ឋី VPWhere stories live. Discover now