ភាគ 11 🖤💙💚

182 30 6
                                    




___ Enjoy Reading ja ! 🥰

#តារាច័ន្ទសាន់នី

      ព្រឹកឡេីងបន្ទាប់ពីនំាគ្នាញំាអាហារពេលព្រឹកហេីយ តារាច័ន្ទនិងសាន់នី បានមកក្រុមហ៊ុនជាមួយគ្នាទំាងត្រសង ធ្វេីឱ្យបុគ្គលិកនៅក្រុមហ៊ុនរាងចម្លែកចិត្តបន្តិចដែរ ព្រោះទេីបឃេីញឈ្លោះវៃគ្នាលេីកមុន  អាលូវបែរជាឃេីញស្និតស្នាលគ្នា ញញឹមញញែមញោះគ្នាតាមផ្លូវយ៉ាងរីករាយ ។ ពេលឡេីងទៅដល់បន្ទប់ studio  តារាច័ន្ទបានចូលទៅបន្ទប់តុបតែងខ្លួន ឯសាន់នី បានដេីរតម្រង់ទៅអ្នកចាត់ការផ្នែកថត ។

«ជំរាបសួរអ្នកនាងសាន់នី ! »
«ចា ! ជំរាបសួរអ្នកចាត់ការ និយាយចឹងត្រៀមរួចរាល់អស់ហេីយមែនទេ? »
«ចាអ្នកនាង ខាងយេីងត្រៀមរួចជាស្រេច ទំាងកន្លែងថត និងកំាម៉ារ៉ា »
«ល្អហេីយចឹង  ហេីយលេខាជូជូ មានមកមេីលការខុសត្រូវនៅទីនេះដែលទេ? »
«អរ ! លេខាជូជូ អូ ! នោះនិយាយដេីមមកដល់ល្មម  »
គ្រាន់តែសាន់នីសួររកលេខាជូជូ ក៏ដេីរចូលមកដល់ល្មម នាងតូចក៏បានដេីរទៅរកលេខាជូជូ ដែលកំពុងឈរនិយាយជាមួយបុគ្គលិកខាងគ្រប់គ្រងភ្លេីង ។

«លេខាជូ ! »
«អ៎ា ! អ្នកនាងសាន់នី អរុណសួស្ដីចា ! »
«ចា អរុណសួស្ដី នេះឧស្សាហ៍ណាស់ន៌ មកជួយមេីលការងារដល់ទីនេះ ខ្ញុំថាកំពុងចង់តែទៅរកលេខាជូល្មម »
«អ្នកនាងមានការអ្វីដែរ ? សួរបានចា ! »
«បងវេកាស ..មកហេីយមែនទេ? » សាន់នីសួរលេខាជូ បែបអៀនព្រិចភ្នែកcute ៗ ។
«ហូ ! នេះសួររកចៅហ្វាយទំាងព្រឹកមងនៀក  លោកប្រធានថ្ងៃនេះជាប់ទៅមេីលការរៀបចំ event ផ្ទាល់នៅនឹងកន្លែង មិនមកក្រុមហ៊ុនឡេីយថ្ងៃនេះ »
«អា៎វ ! នេះខំនឹក ថាមកដល់នឹងបានទៅជួបមុខទៅហេីយ ..ចុះ អ្នកអនាម័យភីតគេមកទេ ? »
«ភីតក៏មិនមកលឺថាដាក់ច្បាប់ព្រោះមានការរវល់ »
«ចម្លែកមែន ! »
«បេីអស់ការហេីយខ្ញុំសុំប្រយ៉ាប់ទៅធ្វេីការបន្តហេីយណា ថ្ងៃនេះមានប្រជុំផងដែល អ្នកនាងសាន់នីកុំភ្លេចទៅចូលរួមផង ហេីយក៏មានណាត់អតិថិជនជាច្រេីន អ្នកនាងសាន់នីជួយ រៀបឈ្មោះបុគ្គលិកទៅតាមឈ្មោះឱ្យចាត់ការរឿងនេះផងណា »
«នេះមិនច្រេីនពេកទេ អ្នកនាងលេខា ?នេះថ្ងៃចូលធ្វេីការថ្ងៃដំបូងរបស់ខ្ញុំណា !»
«នេះតិចផងទេអ្នកនាង ជាប្រធានបុគ្គលិកត្រូវរ៉ាប់រងច្រេីនណាស់ ថ្ងៃនេះអ្នកនាងធ្វេីតែតាមខ្ញុំប្រាប់នឹងសិនទៅ នេះជាបញ្ជារចៅហ្វាយមកដែលទេ ដែលឱ្យខ្ញុំជួយបង្រៀននឹងប្រាប់ការងារដល់អ្នកនាង ចឹងពេលឆ្ងល់អីអាចសួរបាន »
«ចា ក៏បាន តាមហ្នឹង ! តែបងវេកាសនៅកន្លែង event នុងនៅណាវិញ ? ពេលណាបានចប់ការងារ ? »
«រឿងនេះអ្នកនាងសាន់នីខលទៅសួរខ្លួនឯងចា ខ្ញុំរវល់សុំទៅសិនហេីយ »
លេខាជូដកខ្លួនចេញទៅព្រោះមានភ្ញៀវខលមកល្មម តែសាន់នីឯណ្ណេះវិញធ្វេីមុខជូរដេីរត្រុកៗទៅបន្ទប់ make up ។

30 ថ្ងៃតាមឆក់បេះដូងកូនមហាសេដ្ឋី VPWhere stories live. Discover now