CEO JEON 2

884 23 0
                                    


ភាគទី2

ពេលយប់

នៅក្នុងបន្ទប់តូចល្មមដែលមានមនុស្សពីរនាក់ដែលកំពុងតែអង្គុយរៀបចំរបស់របបទុកដាក់អោយបានរៀបរាយ...

" ប៉ានឹងអ៊ំប្រុសស្គាល់គ្នាយូរហើយមែនទេ? " ហូប៊ីដែលកំពុងតែរៀបសម្លៀកបំពាក់ដាក់ក្នុងទូររបស់ខ្លួនតែក៏ងាកមកសួរនំាប៉ាគេ។

" តាំងពីរៀនអនុមកម្លេះ... តែក៏ខានជួបគ្នាបន្ទាប់ពីគាត់ផ្ទេរទៅរៀនតនៅស្រុកក្រៅទើបតែបានជួបពេលនេះឯង "

" ចុះប៉ានឹងគាត់ស្និទ្ននឹងគ្នាណាស់មែនទេ? កូនលឺប៉ាហៅគាត់ថាលោកបងៗរហូតចឹងការនៅរៀនគាត់នឹងប៉ាជាបងធំមែន " ហូប៊ីដែលបានលឺចឹងក៏ឆ្ងល់ណាស់ទើបរត់មកសួរនំាទំាងបើកភ្នែកសម្លឹងមើលមុខប៉ាខ្លួន...

ផូស៎... មួយដៃពេលដែលសួរហើយនិយាយគ្មានដឹងខ្យល់អី...

" និយាយឡិបអី... មកពីគាត់តែងតែជួយប៉ានឹងទើបប៉ាទុកគាត់ជាលោកបងទៅកូនឯងនេះមើលរឿងច្រើនពេកហើយ ឆាប់ទៅរៀបសម្លៀកបំពាក់ទៅតិចស្អែកទៅធ្វើការយឺតទៅថ្ងៃដំបូងផង "

" បាទ...កូនដឹងហើយ "

ក្រោយពីចំណាយពេលរៀបចំរបស់របបដាក់ទុករួចរាល់ហើយហូប៊ីក៏ទៅសំអាតខ្លួនមុននឹងចូលគេងអោយលឿនជាងរាល់ដងដោយសារតែថ្ងៃស្អែកគឺជាថ្ងៃដំបូងរបស់ខ្លួនដែលចូលធ្វើការចឹងហើយគេត្រូវតែគោរពពេលវេលាហើយនឹងតួនាទីរបស់ខ្លួន...

បាតដៃតូចដែលដើរចេញពីបន្ទប់ទឹកតែក៏លូកដៃមកទាញភួយរបស់ប៉ាដែលកំពុងតែគេងនៅលើសាឡុង...

" សុបិន្តល្អលោកប៉ា... សឺត... " ស្មាមញញឹមចុងមាត់ដែលបង្ហាញពីភាពរីករាយមុននឹងដើរទៅបន្ទប់របស់ខ្លួនហើយក៏ប្រញាប់ចូលគេងដោយសារតែព្រឹកឡើងគេមានរឿងត្រូវធ្វើច្រើនណាស់...

អាផាត់មិន

នៅក្នុងបន្ទប់ដែលមានពន្លឺតិចៗដែលបំភ្លឺឡើងមកធ្វើអោយបានឃើញស្រមោលរបស់មនុស្សពីរនាក់ដែលកំពុងតែពពាក់ពពូនគ្នានៅលើគ្រែយ៉ាងស្អិតរមួលសឹងតែកា្លយជាមនុស្សតែម្នាក់...

កំលោះសង្ហាដែលយើងស្គាល់ថាជាCEOនៅក្នុងក្រុមហ៊ុនដ៏ធំដែលកំពុងតែបង្កើតឈុតឆាតក្តៅសាច់ជាមួយនឹងលេខារូបស្រស់របស់ខ្លួននៅក្នុងបន្ទប់ដោយម្នាក់ៗកំពុងតែបែកញើសហូរហៀលស្រក់ចុះដោយភាពរោលរាលពុះកញ្ច្រោល...

☘️CEO JEON🥀Where stories live. Discover now